សំឡេងអ៊ូអរបន្លឺឡើងតាំងពីទ្វាររបង់សាលារហូតមកដល់ខាងក្នុងក៏នៅតែឮអត់ឈប់ ព្រោះវាជាថ្ងៃបវេសនកាលបន្ទាប់ពីឈប់សម្រាក់ពីការសិក្សាអស់រយះពេលជាយូរ បើក្រលេកមកមើលថ្នាក់ 12C វិញមានសភាពមិនខុសគ្នាពីខាងក្រៅប៉ុន្មានដែរ ម្នាក់ៗហាក់មានការនឹករលឹកគ្នារត់ទៅរត់មកធ្វើឲ្យថ្នាក់មានភាពរញ៉េរញ៉ៃយ៉ាងខ្លាំង"អ្នកទាំងអស់គ្នាស្ងាត់បន្តិច ថ្ងៃនេះយើងមានសិស្សថ្មីផ្លាស់មក!!"លោកគ្រូ ជូណាម ដែលជាគ្រូបន្ទប់ថ្នាក់ដើរចូលមក ស្រែកកាត់ផ្ដាច់ភាពរញ៉េរញ៉ៃ សិស្សមួយៗនាំគ្នារត់ចូលកន្លែងរៀងៗខ្លួនចាំអ៊ុតមើលសិស្សថ្មីថាមានរូបរាងបែបណាទៅន៎?
"ឆាប់ចូលមកណែនាំខ្លួនទៅ"ជូណាម បកដៃហៅអ្នកដែលឈររេរានៅខាងមុខថ្នាក់មិនព្រមចូលមកប្រហែលជាអៀនហើយមើលទៅ
"សួស្តី ខ្ញុំ គីមថេយ៉ុង.."រូបរាងនិងមុខសង្ហារៗរបស់គេដើរចូលមកធ្វើឲ្យគ្រប់គ្នាចាប់ផ្ដើមភ្លឹបតែម្ដង សំឡេងរាបស្មើដូចថ្នល់ជាតិបន្លឺឡើងតែប៉ុន្មានម៉ាត់រួចក៏ស្ងាត់ ដូចជាសោះកក្រោះពេកហើយ
"អើ..ឆាប់ចូលកន្លែងអង្គុយទៅ"ថេយ៉ុអោនគោរពគ្រូបន្តិច រួចដើរសំដៅទៅតុខាងក្រោយដែលមានកន្លែងទំនេរ មកដល់ក៏ឃើញមានសិស្សប្រុសម្នាក់កំពុងតែក្រាបក្បាលដេកលក់នៅនឹងតុ ថេយ៉ុងមិនខ្វល់ច្រើនគ្រាន់តែដាក់គូទអង្គុយភ្លាម អាម្នាក់ហ្នឹងស្រាប់តែស្ទុះងើបឡើង ធ្វើឲ្យថេយ៉ុងភ្ញាក់ព្រើតបិសដួលពីកៅអី
"ហៃយ៉ា..សួស្តីខ្ញុំឈ្មោះជុងហ្គុក ឯងជាសិស្សថ្មីមែនទេរីករាយដែលបានស្គាល់ណា៎ ហើយចុះឯងឈ្មោះអី??"ជុងហ្គុក ស្រដីទាំងញញឹមដាក់ថេយ៉ុង នាយម្នាក់នេះជាមនុស្សរួសរាយតែប៉ុណ្ណឹងឯង តែអម្បាញ់មិញគេដេកលក់មែនមិនបានធ្វើពុតទេ....
"យើងក្លាយជាមិត្តនឹងគ្នាហើយ" ថេយ៉ុង ចងចិញ្ចើមពេលឮសំដីជុងហ្គុកហើយ*មិត្ត?*ទាំងដែលស្គាល់គ្នាមិនទាន់បានប៉ុន្មាននាទីផងហ្នឹង
"ហេតុអីមិននិយាយ ឯងគមែនទេ? យើ-"
"ស្ងាត់ទៅ ឯងរំខានណាស់!!"ថេយ៉ុង តម្លើងសម្លេងដាក់ជុងហ្គុកបន្តិច រកតែនាយផ្ដោតអារម្មណ៍រៀនអីមិនបាន។ប្រហែលជាគេគិតខុសហើយដែលមកអង្គុយជាមួយអាម្នាក់នេះ

YOU ARE READING
ᥫ᭡.ស្នេហ៍ដំបូងនៅវិទ្យាល័យᥫ᭡.
Romance"បងជាស្នេហ៍ដំបូង ហើយក៏ជាស្នេហ៍ចុងក្រោយរបស់អូនដែរ" ដោយសារមានរឿងរ៉ាវជាច្រើនដែលមិនអាចនិយាយបាន ទើបធ្វើឲ្យយើងបែកគ្នាទាំងចិត្តនៅស្រឡាញ់.......ប៉ុន្តែការជួបគ្នាលើកនេះអូននឹងមិនដោះលែងបងម្ដងទៀតឡើយជុង.. Jeon Jungkook×kim taehyung