កង់ឡានបន្តបង្វិលនៅលើផ្លូវយឺតៗដោយគ្មានគោដៅ ព្រះអាទិត្យក៏ហៀបនឹងលិចបន្ដិចម្ដង់ៗដូចគ្នា ថេយ៉ុងចេះតែបើកឡានទៅមុខទៅ បើនាយមិនដឹងផងហ្នឹងថាផ្ទះជុងហ្គុកនៅឯណា ទើបសម្រេចចិត្តថាឈប់ឡានអែបនៅកៀនផ្លូវមួយកន្លែង រួចងាកមកមើលមុខជុងហ្គុកទាំងក្រសែភ្នែកស្មើធេង ទើបជុងហ្គុកហាមាត់
"ឯងមានអីហ្ហេស៎??"ជុងហ្គុក សួរថេយ៉ុងមានរឿងអីម៉េចមិននិយាយសុខចិត្តនៅមើលមុខនាយភ្លឹក់ៗ
"គឺ ខ្ញុំអត់ដឹងថាផ្ទះឯងនៅឯណាទេ"ឮថេយ៉ុងតបហើយ ជុងហ្គុកលើកដៃទះថ្ងាស់ខ្លួនឯងផាច់ យ៉ាប់ណាស់ចេះភ្លេចប្រាប់ផ្លូវទៅថេយ៉ុងទៅកើត
"អឺ យើងភ្លេចប្រាប់ឯងឲ្យឈឹង ចេះចុះឯងស្គាល់ហាងblack skyទេយើងធ្វើការនៅទីនោះ"ជុងហ្គុក
"ស្គាល់តើ"
"បើស្គាល់ឆាប់ទៅឲ្យលឿនទៅ ជិតដល់ម៉ោងយើងធ្វើការហើយ"ថេយ៉ុង មិនមាត់តែប្រញាប់បើកចេញទៅយ៉ាងលឿនខ្លាចយឺតម៉ោងរបស់ជុងហ្គុក តែសំណាងហើយកន្លែងនេះនៅរាងជិតបើកតែមួយភ្លែតក៏ដល់
"អរគុណឯងច្រើនហើយ ទៅវិញប្រយ័ត្នប្រយែងផងណា"ជុងហ្គុក
"អ្ហឹម៎.."ថេយ៉ុង គ្រាន់តែក្រហឹមបន្តិចរួចបើកឡានចេញទៅ ចំណែកឯជុងហ្គុកនៅលើដៃក្រវីលារហូតឡានបរចេញផុតកន្ទុយភ្នែក
---------------------------
@ភូមិគ្រឹះគីមមើលពីចម្ងាយ មកយើងនឹងឃើញភូមិគ្រិះធំស្កឹមស្កៃដែលនេះជាភូមិគ្រិះគីម ត្រកូលនេះល្បីតជំនាន់មកថាពូកែខាងរកសុីមានមុខជំនួញរាប់មុខ ប៉ុន្ដែក៏មានរឿងអាថ៌កំបាំងច្រើនដែរ។នៅទីនេះមានសួនផ្កាធំល្វឹងល្វើយជះក្លិនក្រអូបតាំងពីខាងក្រៅរហូតដល់ក្នុង ចំណែកនៅខាងក្នុងមានឃើញស្ដ្រីវ័យ40ក្រាសកំពុងញាប់ដៃធ្វើអាហារពេលល្ងាចសម្រាប់ប្ដីនិងកូនជាទីស្រឡាញ់ ទោះបីជាមានអ្នកបម្រើច្រើននាក់ហើយក្ដី គាត់នៅតែចង់ធ្វើការងារដោយខ្លួនឯងដដែល ខណៈនោះមានសំឡេងឡានបែរមកឈប់ក្នុងបរិវេណភូមិគ្រឹះ ធ្វើឲ្យអ្នកមាននាមជាភរិយាប្រញាប់ដើរទៅទទួលទាំងស្នាមញញឹមស្រស់
"នេះមកជួនគ្នាតែម្ដងហើយន៎ ឆាប់ទៅសម្អាតខ្លួនទៅអាងនឹងបានញុំាបាយ"អ្នកស្រីគីមអង្អែលមុខស្វាមីតិចៗ មុននឹងដេញឲ្យទៅសម្អាតខ្លួន
YOU ARE READING
ᥫ᭡.ស្នេហ៍ដំបូងនៅវិទ្យាល័យᥫ᭡.
Romance"បងជាស្នេហ៍ដំបូង ហើយក៏ជាស្នេហ៍ចុងក្រោយរបស់អូនដែរ" ដោយសារមានរឿងរ៉ាវជាច្រើនដែលមិនអាចនិយាយបាន ទើបធ្វើឲ្យយើងបែកគ្នាទាំងចិត្តនៅស្រឡាញ់.......ប៉ុន្តែការជួបគ្នាលើកនេះអូននឹងមិនដោះលែងបងម្ដងទៀតឡើយជុង.. Jeon Jungkook×kim taehyung