Ep13:លាក់ទុកអារម្មណ៍

53 5 0
                                    

     ក្រោយពីដឹងថា ជុងហ្គុក មិនចូលចិត្ត ហ្សូរីដា មកនាយតូចព្យាយាមរក្សាគម្លាតពីនាងម្នាក់ហ្នឹង ដោយមិនចង់ឲ្យ ជុងហ្គុក ខឹងទៀត ទំនាក់ទំនងរបស់អ្នកទាំងពីរក៏ហាក់ដូចជាជិតស្និទ្ធជាងមុនច្រើនណាស់ ជុងហ្គុក បានការងារថ្មីធ្វើដោយមាន ថេយ៉ុង ចាំជូនទៅបន្ទាប់ពីរៀនហើយ ដោយថ្ងៃខ្លះពួកគេបានទៅដើរលេងជាមួយគ្នា ធ្វើម្ហូបជាមួយគ្នា ថែមទាំងពេលខ្លះទិញរបស់ជាគូរទៀតផង

  "ថ្ងៃហ្នឹងយើងអត់ធ្វើការទេ"ជុងហ្គុក អង្គុយក្នុងឡានជិតនាយតូច ស្រដីឡើងពេល ថេយ៉ុង ហៀបនឹងជូនគេទៅធ្វើការដូចរាល់ដង

  "មែនហ៎ អ៊ីចឹងធ្វើសាច់អាំងញុាំនៅខនដូយើងទៅ ខានញុាំយូរហើយឃ្លានណាស់"ថេយ៉ុង ញញឹម តែប៉ុណ្ណឹងដឹងតែឆ្ងាញ់មាត់ទៀតហើយ

  "តែផ្ទះឯងអត់មានគ្រឿងធ្វើផង ចូលផ្សារទំនើបជិតហ្នឹងសិនទៅ"
    ជុងហ្គុក ដើររើសរបស់ដែលចាំបាច់ត្រូវប្រើដាក់ក្នុងកន្ត្រក ឯលុយវិញ ថេយ៉ុង ជាអ្នកចេញ
 
  "បងថេយ៉ុង!?"ណាយូ ចៃដន្យមកផ្សារដែរ រួចប្រទះឃើញ ថេយ៉ុង នៅឈររើសស្ត្រប៊ីរីម្នាក់ឯង

  "ណាយូ ឯងមកធ្វើអី?នៅទីនេះមិនមែនកន្លែងក្មេងលេងទេ"ថេយ៉ុង ញ៉ោះនាងតូច ត្បិតតែមិនដែលឃើញនាងមកកន្លែងអ៊ីចឹងៗទេ

  "ខ្ញុំមកទិញម្ហូបជាមួយម៉ាក់អ៊ំ!ចុះបងមកតែឯងទេឬ?"ណាយូ ងាកទៅមើលអ្នកស្រីគីម ដែលនៅជិតហ្នឹងដែរ

  "ថេយ៍ របស់គ្រប់ហើយ"ជុងហ្គុក រត់មករកនាយតូចរួចកៀកដៃ ថេយ៉ុង ជាប់ពេលឃើញនាយតូចនិយាយជាមួយស្រីប្លែកមុខ ភ្នែកសម្លឹងមើលណាយូមិនដាក់

  "ប្រុសពៅ?ចៃដន្យណាស់ជួបកូននៅទីនេះ ចុះកម្លោះសង្ហារនេះជាមិត្តមែនទេ?"អ្នកស្រីគីម ដើររកណាយូ ចង់វិលមុខទំរាំតែឃើញវិញ ហើយក៏ឃើញកូនពៅដែរ

  "ជម្រាបសួរអ្នកមីងស្អាត ខ្ញុំជុងហ្គុក មិត្តរបស់ ថេយ៍ៗ!"ជុងហ្គុក អោនចុះ90°ទាំងញញឹមយ៉ាងគួរសមខុសពីអម្បាញមិញដាច់ ធ្វើឲ្យអ្នកស្រីគីមញញឹម ពេញចិត្ត ខ្នាញ់នឹងចរឹក

  "កូនចៅអ្នកណាទេគួរឲ្យស្រឡាញ់ណាស់ ហើយក្មួយមកទិញអីឬ?"

  "បាទ ពួកយើងចេញពីរៀនក៏ឃ្លានសាច់អាំង ទើបមកទិញគ្រឿងធ្វើញុាំខ្លួនឯង"ជុងហ្គុក នៅតែបន្តញញឹមដាក់គាត់មិនឈប់ ឯថេយ៉ុងវិញឃើញជុងហ្គុកបែបនេះ មាត់នាយមិនដឹងចេះតែយ៉ាងម៉េច  គ្រប់ពេលគឺ តែងតែញញឹមសប្បាយចិត្ត

ᥫ᭡.ស្នេហ៍ដំបូងនៅវិទ្យាល័យᥫ᭡.Where stories live. Discover now