Ep2:ផ្ទះសំណាក់??

123 6 0
                                    

@ព្រឹកថ្ងៃថ្មី
*សាលារៀនសានចូ*

   សាលាគេចូលរៀនម៉ោង7:40នាទីប៉ុន្ដែពេលនេះ ជុងហ្គុក កំពុងតែរត់មកយ៉ាងត្រហេបត្រហបខ្វះតែ5នាទីទៀតទេចូលរៀនហើយ នាយនៅតែមកយឺតដូចកាលមុនអ៊ីចឹង ទម្លាប់មិនផ្លាស់ប្ដូរសោះ ហើយពូនៅចាំរបង់សាលាហ្នឹងក៏ចិត្តអាក្រក់ទៀតយឺតតែ1វិនាទីក៏គាត់បិទចោលដែរ ទោះបីជាមានហេតុផលអ្វីក៏ដោយ។នាយដើរចូលក្នុងថ្នាក់ទាំងដកដង្ហើមមិនដល់គ្នា គ្រាន់តែដាក់គូទអង្គុយភ្លាមស្ដាប់សម្ដីរបស់មហាមិត្តរបស់នាយឆេងមីនធ្វើឲ្យក្ដៅស្លឹកត្រចៀកទាំងព្រឹកតែម្ដង

  "ខ្លួនជាអនុប្រធាន តែមកយឺតរាល់ថ្ងៃ!!"ឆេងមីន សម្លឹងជុងហ្គុកលើក្រោមៗចុះឡើង

  "ហើយវាទាក់ទងស្អីនឹងឯងដែរ កុំមកចេះដឹងពេក!"ជុងហ្គុក សម្លក់ឆេងមីន

  "អើ ខ្ចិលខ្វល់ជាមួយក្មេងមិនទាន់ផ្ដាច់ទឹកដោះគោទៀតហើយ"ជាធម្មតាទេបើមិនបានឈ្លោះមួយថ្ងៃនៅមិនសុខខ្លួន តែម្នាក់ៗស្រលាញ់គ្នាខ្លាំងណាស់។កន្លងផុតទៅអស់មួយព្រឹកម៉ោងសម្រាកញុំាអាហារក៏បានមកដល់ ថេយ៉ុងវិញត្រូវបានជុងហ្គុកបបួលមកញុំាអីទៀតហើយ ប៉ុន្តែនាយនៅតែប្រកែកដដែលមិនព្រមមកសោះ ដោយអស់ជម្រើសជុងហ្គុកចាប់អូសដៃ   ថេយ៉ុងមកយ៉ាងលឿនសឹងតែធ្វើឲ្យថេយ៉ុងផ្កាប់មុខសុីដី

#អាហារដ្ឋាន

  "អាជុង ឯងសុីអី?"លីក្យុង ម្នាក់នេះសម្ដីសម្ដៅមិនពិរោះទេរាងអាក្រក់បន្តិច តែកុំភ័យចិត្តល្អដូចព្រះចឹងហើយជាមិត្តកាន់ឆ្នាំដូចឆេងមីនដែរ

  "យកដូចរាល់ដង់មក ចុះថេយ៉ុងចង់ញុំាអី"ជុងហ្គុក ងាកមកសួរថេយ៉ុងដែលនៅជិតនាយធ្វើទឹកមុខមិនស្រស់

  "មិនដឹងទេ"មួយថ្ងៃៗមិនដែលចេញទៅខាងក្រៅ មិត្តភក្តិក៏មិនមាន មករៀននៅទីនេះជួបមនុស្សដូចជាជុងហ្គុកនិងមិត្តរបស់នាយគឺថ្មីសម្រាប់ថេយ៉ុងទាំងអស់

  "ចឹងយកដូចយើងមក"ជុងហ្គុក ជួយឆ្លើយចំនួនថេយ៉ុងដែលមិនដឹងគួរញុំាអី ចំណែកឯងលីក្យុងវិញទាញឆេងមីនទៅជាមួយបាត់ មនុស្សមានដៃតែពីរហ្នឹងកាន់ម៉េចនឹងអស់

ᥫ᭡.ស្នេហ៍ដំបូងនៅវិទ្យាល័យᥫ᭡.Where stories live. Discover now