ក្រោយពីសំងំយំអស់ចិត្តអស់ចង់ពួកគេក៏មកអង្គុយ នៅក្រោមម្លប់ឈើនៅខាងក្រោយសាលាវាជាកន្លែងដែលពួកគេឧស្សាហ៍មកជាប្រចាំ ទីនេះស្ងប់ស្ងាត់ល្អណាស់
"ណេះ ផឹកទៅ"ថេយ៉ុង ហុចទឹកដោះគោចេកត្រជាក់ៗឲ្យ ជុងហ្គុក ផឹក គេអោនមកជូនទឹកភ្នែកឲ្យនាយរួចក៏ដាក់ខ្លួនអង្គុយក្បែរ
"ឈប់យំទៅ ឯងមានយើងនៅក្បែរ បើមានរឿងមិនសប្បាយចិត្តក៏ប្រាប់បាន"ថេយ៉ុង ពេលនេះគេពិតជាចង់ក្លាយជាមនុស្សតែម្នាក់ដែលអាលួចលោម ចាំស្ដាប់រឿងក្នុងចិត្ត និងអាចធ្វើឲ្យនាយសប្បាយចិត្តឡើងវិញ
"សូ...សូមទោស"
"រឿងអី?ឯងមិនដែលធ្វើខុសដាក់យើងទេជុង!!"
"យើងមិនគួរថើបឯងទេ ឯងប្រាកដជារអើ-"មិនឲ្យ ជុងហ្គុក បញ្ចប់ប្រយោគទាន់ នាយតូចចាប់មុខសង្ហារៗរបស់នាយមកថើបបំបិទមាត់ គេមិនទាំងគិតផងហេតុអីក៏នាយមកគិតបែបនេះកើត??
"ចាំធ្វើសាច់អាំងញុាំទេ??នៅខនដូរយើង ធ្វើញុំាតែពីរនាក់!!"ថេយ៉ុង ផ្ដល់ស្នាមញញឹមជាកម្លាំងចិត្តដល់គេ មុននឹងពោលបន្ត :
"កុំគិតច្រើនអី...យើងចូលចិត្តវា!!"នាយតូចអង្អែលបបូរមាត់ខ្លួនឯង ធ្វើឲ្យ ជុងហ្គុក យល់ន័យថ្ពាល់ចាប់ផ្ដើមក្រហមអៀនឡើង
"ឯងដូចខ្មោចចូលខ្លួនអ៊ីចឹង!?"ជុងហ្គុក គិចថានាយតូចប្លែកណាស់ថ្មីៗនេះ
"គ្មានខ្មោចទេ!!មោះងើបឡើងទៅធ្វើសាច់អាំងញុំាវិញ"ថេយ៉ុង ងើបឡើងហុចដៃឲ្យ ជុងហ្គុក ចាប់គេពេលនេះភ្លឺចិញ្ចែងចិញ្ចាចបៀបដូចក្ដីសង្ឃឹមសម្រាប់ ជុងហ្គុក(នាំកូនផុសគេគេចសាលាកុំធ្វើតាមអី(^~^;)ゞ)
_________
ពេលនេះ ឆេងមីន លីក្យុង និងនាយតូច ជីមីន កំពុងរង់ចាំនៅចំណតឡានដោយមានកាន់សៀវភៅម្នាក់មួយក្បាលចាំសុំសុីញ៉េពីidolរបស់ខ្លួនទោះញើសជោកខ្នងក៏មិនខ្វល់ មិនយូរប៉ុន្មាន ស៊ូហ្គា ដើរចេញមកសំដៅរកឡានដែលរួចស្រាប់ ធ្វើឲ្យអ្នកគាំទ្រស្រែកហូរពេញចំណត ឯជីមីនវិញខ្លួនគេតូចទើបយកសៀវភៅពីពីរនាក់នោះរួចប្រឹងប្រជ្រៀតចូល ត្បិតមានមនុស្សច្រើន ខ្លួនតូចក៏គេមិនបោះបង់ដែរ
YOU ARE READING
ᥫ᭡.ស្នេហ៍ដំបូងនៅវិទ្យាល័យᥫ᭡.
Romance"បងជាស្នេហ៍ដំបូង ហើយក៏ជាស្នេហ៍ចុងក្រោយរបស់អូនដែរ" ដោយសារមានរឿងរ៉ាវជាច្រើនដែលមិនអាចនិយាយបាន ទើបធ្វើឲ្យយើងបែកគ្នាទាំងចិត្តនៅស្រឡាញ់.......ប៉ុន្តែការជួបគ្នាលើកនេះអូននឹងមិនដោះលែងបងម្ដងទៀតឡើយជុង.. Jeon Jungkook×kim taehyung