មេឃបង្អុរភ្លៀងមិនឈប់ឈរថែមទាំងមានសំឡេងរន្ទះមកលាយលំតំណក់ទឹកភ្លៀងដែលធ្លាក់មក ខណ:ដែល ថេយ៉ុង កំពុងអង្គុយលើពូកលាងរបួសឲ្យ ជុងហ្គុក នៅឯបន្ទប់ដេកដែលមានសភាពស្ងាត់ជាខ្លាំងឮតែសំឡេងដកដង្ហើមរបស់អ្នកទាំងពីរ
"ឯង មានរឿងអីហ្ហេស៎" ថេយ៉ុង សួរពេលឃើញទឹកភ្នែក ជុងហ្គុក ហូរមក ណាមួយខ្លាចខ្លួនឯងដៃធ្ងន់ដាក់នាយ ឯជុងហ្គុក វិញមិនមាត់បែរមុខមកសម្លឹង ថេយ៉ុង បន្តិចរួចស្រាប់តែពេបមាត់យំឡើងខ្លាំងៗដូចកូនក្មេងទារមឹម
"ហុឹកៗ..យើង~អ្ហឹក,ហុឹកៗៗ"
"អេៗ..កើតអីយើងធ្វើឲ្យឯងឈឺមែន?សូមទោសកុំយំអី ឈប់យំទៅ"ថេយ៉ុង ឆ្លេឆ្លា ភ័យខ្លួន សុខមកយំភ្លាមៗបែបនេះ ថេយ៉ុង ធ្វើខ្លួនមិនត្រូវនិងមិនដឹងរបៀបលួងទៀត ក៏ចាប់អោបក្រសោប ជុងហ្គុក ជាប់ក្នុងទ្រូងនិងអង្អែក្បាលនាយតិច ដោយគិតថាធ្វើបែបនេះអាចជួយលួងលោមនាយបានខ្លះៗ ហើយវាពិតជាបានផលមែន ជុងហ្គុក យំរងូវៗតិចៗរហូតបាត់មាត់ឈឹង នាយតូចពេលអោនមើលក៏ឃើញថានាយគេងលក់បាត់ទៅហើយ ថេយ៉ុង ទម្លាក់នាយឲ្យដេកលើពូកម្ខាងថ្នមៗ ឯខ្លួនឯងក៏ទៅដេកនៅម្ខាងទៀតសម្លឹងមើលមុខជុងហ្គុក
"ខ្ញុំនឹងការពារឯង ជុងហ្គុក ព្រោះឯងជាអ្នកដែលព្រមធ្វើមិត្តជាមួយនឹងយើង....ដោយស្មោះត្រង់"
@ព្រឹកឡើង
ជុងហ្គុក ងើបឡើងមុីងមាំងក្នុងខ្លួន ក្បាលរាងឈឺដោយសារយំនិងត្រូវទឹកភ្លៀងកាលពីយប់មិញ ច្រមុះនាយហិតដឹងក្លិនម្ហូបសាយភាយពីខាងក្រៅមក ពេលដើរដល់ផ្ទះបាយក៏ឃើញថា ថេយ៉ុង កំពុងតែធ្វើម្ហូបដោយ ជុងហ្គុក ឈរមិនមាត់មើលយ៉ាងស្ងៀមស្ងាត់ ឯនាយតូចក្រោយពីម្ហូបឆ្អិនហើយលើកដួសដាក់ចាន រួចបែរក្រោយ បម្រុងនឹងទៅដាស ជុងហ្គុក តែភ្ញាក់នឹងនាយដែលឈរសម្លឹងគេដោយទឹកមុខស្អុយ សក់ក្បាលកន្រ្តីងកន្ត្រើង
"បើងើបហើយទៅងូតទឹកលុបមុខ អាងមកញុាំអីប្រញាប់ទៅរៀន ខោអាវយើងបោកហាលស្ងួតហើយ!"
គេដើរទៅអង្គុយនៅតុចាំ ជុងហ្គុក មកវិញ ហើយរំលងមួយសន្ទុះ នាយមកវិញដោយដាក់ខ្លួនអង្គុយទល់មុខថេយ៉ុង រួចលើកស្លាបព្រាញុាំអាហារជាមួយគ្នា
YOU ARE READING
ᥫ᭡.ស្នេហ៍ដំបូងនៅវិទ្យាល័យᥫ᭡.
Romance"បងជាស្នេហ៍ដំបូង ហើយក៏ជាស្នេហ៍ចុងក្រោយរបស់អូនដែរ" ដោយសារមានរឿងរ៉ាវជាច្រើនដែលមិនអាចនិយាយបាន ទើបធ្វើឲ្យយើងបែកគ្នាទាំងចិត្តនៅស្រឡាញ់.......ប៉ុន្តែការជួបគ្នាលើកនេះអូននឹងមិនដោះលែងបងម្ដងទៀតឡើយជុង.. Jeon Jungkook×kim taehyung