Ep5:អារម្មណ៍ពេលមេឃភ្លៀង

89 5 0
                                    

*រោងអាហារ*
ឮជួងមិនទាន់ទេម្នាក់ៗនាំគ្នាចេញពីតុយ៉ាងប្រញាប់ប្រញាល់ ដោយសារចិត្តចង់ដឹងចង់ឮតើអាម្នាក់ណាទៅហ៊ានមកធ្វើបាប ជុងហ្គុក ឲ្យមានរបួសខូចមុខសង្ហារៗអស់។

"នែ៎ ណាគេជាអ្នកធ្វើចឹងដាក់ឯងហើយទៅមានរឿងអ្វីបានក្រហមមុខក្រហមមាត់អស់ចឹង"ឆេងមីន សួរទាំងកំហឹងរញីរញ័ររត់រពាសពេញសរសៃឈាម

"អាកូនសំណព្វ!!ប្រាប់ឪមកអ្នកណាក៏ប្រហើនថ្លើមធំពាសមេឃបែបហ្នឹងហ្ហា៎?"លីក្យុង មិនសូវចេះបញ្ចេញប្រតិកម្មអ្វីច្រើនដូច ឆេងមីន ទេ នាយចង់តែស្គាល់មុខហើយចូលវៃយកតែម្ដង

"គឺ ឯងប្រាកដជាដឹងហើយថាយើងធ្វើការនៅក្លឹបមួយកន្លែង ហើយមេការហៅយើងឲ្យទៅជួបបុរសម្នាក់!!...."ជុងហ្គុក ចាប់ផ្តើមរៀបរាប់រឿងរ៉ាវគ្រប់យ៉ាងកាលពីយប់មិញប្រាប់ពួកគេ អម្បាញ់មិញបុិសភ្លេចនិយាយព្រោះរបស់តែចាប់អារម្មណ៍ជជែកតែជាមួយថេយ៉ុង ធ្វើឲ្យពីរនាក់នោះមានអារម្មណ៍ថាច្រណែនដែលជុងហ្គុកលែងខ្វល់ពីពួកនាយទៀត នេះបានមិត្តថ្មីលែងរវីរវល់ជាមួយកញ្ចាស់មិត្តអស់!

"ម្នាក់នោះចាប់បោះសក់យើងហើយទះយើងឈឺសឹងស្លាប់ នៅចោទឯងថាជាសាហាយគេទៀត!"និយាយដល់ត្រឹមនេះពីរនាក់នោះស្រាប់តែច្រាលឈាមឡើងខឹងឡើងក្រហមមុខអស់ បើសិនជាជួបមុខវិញឆេងមីននិងលីក្យុងយើងប្រាកដជាសំពង់ក្បាលពួកវាហើយ តាមអារម្មណ៍យុវវ័យឈាមរាវធ្វើអីមិនចេះគិតមុខគិតក្រោយមិនខាន ចំណែកថេយ៉ុងក៏មិនសប្បាយចិត្តប៉ុន្មានដែរ ពេលដឹងថាមានគេធ្វើបាបជុងហ្គុក

"នេះហួសហេតុពេកហើយ,ម៉េចក៏ធ្វើចឹងកើត?"នាយតូច ពេលនេះក៏រៀនបើកចិត្តនិយាយជាមួយពួកគេបានរាងគួរសមហើយមិនដូចថ្ងៃដំបូង

"ចុះឥឡូវយ៉ាងម៉េចហើយ,ប្ដឹងវាទៅ!"ឆេងមីនមានប៉ាជានាយករដ្ឋមន្ត្រី តែឈាមរាវដូចទឹកចូលប៉ុស្តិ៍តែញយ

"យើងអត់ចង់រញេរញៃច្រើន យកតែលុយហើយក៏ចប់"ជុងហ្គុក

"ទៅកុំសេដ,ចាំចុងសប្ដាហ៍ឪនាំដើរលេង"ពាក្យឪកូនហ្នឹងមុនដំបូងនិយាយលេងសើចទេ តែយូរៗទៅក៏ជាប់មាត់ហៅ ណាមួយលីក្យុងក៏ស្រដៀងនឹងអាណាព្យាបាលជុងហ្គុកទៅហើយ មិនថាមានរឿងអ្វី ជុងហ្គុកចង់បានអ្វី ឃ្លានចង់ញ៉ាំអីក៏ធ្វើឲ្យ ផ្គត់ផ្គង់សឹងតែគ្រប់សព្វបែបយ៉ាង ស្រឡាញ់ថ្នាក់ថ្នមដូចពេជ្រ មូលហេតុដែលធ្វើបែបនេះមកពីជុងហ្គុកជាក្មេងខ្វះភាពកក់ក្តៅ ប៉ុន្តែតែងតែធ្វើឲ្យអ្នកជុំវិញខ្លួនសប្បាយគ្រប់ពេល

ᥫ᭡.ស្នេហ៍ដំបូងនៅវិទ្យាល័យᥫ᭡.Where stories live. Discover now