EP15:អារម្មណ៍ចម្លែកᰔᩚ

55 1 0
                                    

      នៅតុអាហារសម្បូរដោយម្ហូបឆ្ងាញ់ៗជុងហ្គុកគ្រាន់តែឃើញចង់ស្រក់ទឹកមាត់តក់ៗតែត្រូវរៀបរឹប រៀបពារ មកលេងផ្ទះសង្សាដំបូង អេ?ច្រឡំមកលេងផ្ទះមិត្តភក្តិទេ!! នាយអង្គុយជិតថេយ៉ុងនៅម្ខាងឯម្ខាងទៀតគឺអ្នកស្រីគីម យ៉ុងអុី និងណាយូចំណែកលោកគីមជាមេគ្រួសារគឺអង្គុយនៅខាងមុខគេ

  "ឆ្ងាញ់ណាស់!! អ្នកមីងពូកែធ្វើម្ហូបណាស់ អ៊ីចឹងបាមជាថេយ៍ៗកាត់តាមធ្វើម្ហូបឆ្ងាញ់ដូចគ្នា!"ជុងហ្គុក លើមេដៃសរសើរអ្នកស្រីគីមfeedbackពិតៗចា៎

  "អូ~"ណាយូ ងក់ក្បាលតិចហាក់ដូចជាយល់ខ្លះៗ ព្រោះតាំងពីដើមមកគ្មានអ្នកណាដឹងថាថេយ៉ុងចេះធ្វើម្ហូបឡើយ តែជុងហ្គុកបែបជាដឹងហើយថែមទាំងបានភ្លក់ទៀត

  "អីយ៉ា បើឆ្ងាញ់ចឹងត្រូវតែញុាំឲ្យច្រើនឮទេៗ"អ្នកស្រីគីម ញញឹមឡើងទទួលពាក្យសរសើរជាស្រ្តីមេផ្ទះគ្មានអ្វីដែលគាត់សប្បាយចិត្តជាងពេលគ្រួសារចូលចិត្តនូវម្ហូបដែលគាត់ធ្វើទេ។

      អំឡុងពេលទទួលទានអាហារ ណាយូ នាងតែងចាប់អារម្មណ៍នូវទង្វើរបស់ថេយ៉ុង ដែលយកចិត្តទុកដាក់ទៅលើជុងហ្គុក ចាប់នេះចាប់នោះឲ្យ ហុចទឹកឲ្យពេលអួល ដឹងពីរបស់ដែលនាយញុាំមិនបាន នៅរឿងក្នុងបន្ទប់ទៀតតាមពិតនាងដឹងណា៎ ហើយក៏ឆ្ងល់ដែរ នេះហ្ហេស៎ជាអ្វីដែលមិត្តធម្មតាធ្វើដាក់គ្នា?

    បន្ទាប់ពីញុំាអីរួចរាល់អ្នកស្រីគីមក៏អូសដៃ ជុងហ្គុក មកអង្គុយលើសាឡុងនៅបន្ទប់ទទួលភ្ញៀវ ថែមទាំងទាញសៀវភៅរូបថតរបស់ ថេយ៉ុង តាំងពីក្មេងមកឲ្យនាយមើលអស់រលីងគ្មានសល់។

  "នៅគឺរូបរបស់គេនៅពេលដែលកើត ឯនេះគឺពេលដែលគេមានអាយុ5ឆ្នាំកាលនោះណា៎ ថេយ៉ុង ចូលចិត្តសត្វឆ្កែណាស់ទាមទារឲ្យមីងទិញឲ្យរហូត ដល់ពេលបានហើយបែបជាមិនចេះមើលថែឲ្យល្អទេ!"អ្នកស្រីគីម ចង្អុលរូបនីមួយៗរៀបរាប់ប្រាប់ ជុងហ្គុក ដែលកំពុងតែយកចិត្តទុកដាក់ស្ដាប់យ៉ាងជក់ចិត្ត

  "មុខរបស់គេនៅតែដដែលគ្មានអ្វីផ្លាស់ប្ដូរទេនៅតែគួរឲ្យស្រឡាញ់"ជុងហ្គុក នាយសម្លឹងទៅនាយតូចដែលអង្គុយម្ខាងនៃអ្នកស្រីគីមទាំងញញឹមផ្អែម ធ្វើដូចលោកនេះមានតែពួកគេពីរនាក់។ ថេយ៍ ងាកមុខចេញពីក្រសែភ្នែកទាំងគូរនោះទាំងចម្លែកចិត្តខ្លួនរបស់គេមិនដឹងជាកើតអ្វីវាតែងតែរំភើបពេលឮពាក្យសរសើរពី ជុងហ្គុក ឯបេះដូងវិញក៏លោតញាប់ដូចជាម៉ាសុីនដេរ

ᥫ᭡.ស្នេហ៍ដំបូងនៅវិទ្យាល័យᥫ᭡.Where stories live. Discover now