EP6:ថ្ងៃចុងសប្តាហ៍

63 5 0
                                    

ឈូ!!
    សំឡេងទឹកមួយធុងជះទៅកាន់រាងកាយជាប់ចំណង ទាំងដែលនាយមិនបានសន្លប់ផងពួកក្មេងទំនើងមួយក្រុមមានគ្នីគ្នាមិនចេះតិចនាក់ដែរ បាននាំគ្នាមកស្ទាក់វៃ រួចចាប់ឆេងមីនមកវាយសងសឹកការដែលពួកវាប្រយុទ្ធគ្នាមិនឈ្នះហើយត្រូវប៉ូលិសចាប់បានជាប់ឃុំច្រើនថ្ងៃទៀតនោះ គិតក្នុងចិត្តទាំងគំនិតក្មេងខ្ចីចោទនាយថាមានរឿងអ្វីក៏អាងឪពុកដែលជានាយករដ្ឋមន្ត្រីទាំងដែលវាមិនមែនជាការពិត!

  "ធ្វី អន់ណាស់វើយ,វាយគេមិនឈ្នះក៏មកលួចឆ្មក់ឲ្យកូនចៅចាប់មក,ខ្លួនឯងវិញខ្លាចយើងដូចកូនសត្វ!"ឆេងមីន ស្ដោះទឹកមាត់ដាក់អាម្នាក់ដែលតាំងខ្លួនជាល្បងគេ អួតអាងអំនួតហួសហេតុដើរធ្វើបាបគេ នាយនិយាយដៀមដាម មើលងាយ បញ្ឆេះកំហឹងវាឲ្យឡើងរាប់រយអង្សារហូតចង់ឆេះខ្លួនស្លាប់
ឌឹប!!💥
  "អាចង្រៃ!,នៅហ៊ានសំដីខ្លាំងដាក់អញផងហ្ហេស៎ បានចាំឲ្យភ្លក់ថ្នាំខ្លាំងម្ដងចុះ ឲ្យដឹងចាំទុកថ្ងៃក្រោយអ្នកណាបងអ្នកណាប្អូន!"មួយដៃត្រូវចំថ្គាម នាយសើចចុងមាត់នឹកឃើញរឿងនៅថ្ងៃមុននោះក៏ចាក់សាំងបន្ថែមទៀតពីលើភ្លើងដែកកំពុងក្ដៅឆេះឆួលនោះ:

  "ថ្ងៃមុនមានសត្វមកពីណាមិនដឹង វាយចាញ់គេលូតចង្គង់សំពះសុំអង្វរឲ្យលើកលែងឲ្យខ្លួន នេះថោកជាងឆ្កែទៀតណា៎~"

  "ម៉ាអាចង្រៃហ៍!!"ក្មេងតូចធ្វើខ្លាំងហួសការពិតអ៊ីចឹង នៅចេះមានកូនចៅបងតូចបងធំដែរន៎ វាកាន់ដុំថ្មបម្រុងនឹងសំពង ឆេមីន តែក៏ត្រូវឈប់វិញ ហើយស្រែកទាំងក្ដីឈឺចាប់ហួសថ្លែង

  "បើហ៊ានប៉ះអាចង្រៃនោះតែមួយសរសៃសក់ ពួកឯងងាប់មិនខាន!!"លីក្យុង បាញ់ព្រួញចំដៃម្នាក់បងធំដែលបម្រុងវាយ ឆេងមីន ហើយព្រួរនៅខាងក្រោយខ្នងកុំឲ្យទើសទាល់ពេលវេលាខាងមុខ រួចទាញ់យកដំបងbaseball ចូលទៅទាំងកម្រាលមិនខុសពីខ្មោចចូល ស្ទុះវៃពួកវាឡើងខ្ទាចឈាមប្រលាក់ខ្លួន ឈ្លាតពេលពួកនោះកំពុងដេកឆ្អល់ខ្លួនននៀលដី លីក្យុង ប្រញាប់ទៅស្រាយចំណងជាប់នឹងខ្លួន ឆេងមីន រួចក៏ហុចដំបងឲ្យនាយ ត្រៀមប្រយុទ្ធជាមួយពួកសត្វធាតុ
    __________
  "អរគុណហើយ ឯងជូនយើងមកពីរលើកហើយ,ចាំថ្ងៃក្រោយយើងប៉ាវបាយឯងម្ដងទៅចុះ"ក្រោយពីរាំងភ្លៀង ថេយ៉ុង ស្មាក់ចិត្តជូន ជុងហ្គុក មកផ្ទះ ណាមួយវារាងយប់ហើយដែរ

ᥫ᭡.ស្នេហ៍ដំបូងនៅវិទ្យាល័យᥫ᭡.Where stories live. Discover now