ស្ថិតនៅទីក្រុងប៉ារីសនៃប្រទេសបារាំង នៅលើឆាកតន្ត្រីដ៏ធំបុរសសង្ហារ កំពុងតែរាំច្រៀងយ៉ាងឡូយ ធ្វើឲ្យអ្នកគាំទ្រឈ្លក់វង្វេងស្រែករំពងពេញស្តាតតន្ត្រី
"ស៊ូហ្គា ខ្ញុំស្រលាញ់លោក!!!រៀបការជាមួយខ្ញុំទៅ!!!"
"អាយយយយ៎!!!លោកសង្ហារណាស់!!!"
សំឡេងអ្នកគាំទ្រស្រែកឥតឈប់ឈរទៅកាន់ បុរសជនជាតិកូរ៉េ ទាំងស្អាតសង្ហារ ពូកែច្រៀង រ៉េប ថែមទាំងអាចលេងហ្គីតាយ៉ាងពិរោះសន្ដំចិត្តអ្នកគ្រប់គ្នាឲ្យស្រឡាញ់ ចូលចិត្ត...ស៊ូហ្គា"បងជេន ពេលណាទើបខ្ញុំទៅកូរ៉េបានទៅ?"ស៊ូហ្គា កាន់ហ្គីតាជូតសម្អាត់ដោយថ្នមៗ ហាក់ដូចជាស្រឡាញ់ខ្លាំងណាស់
"នឹកស្រុកកំណើតខ្លាំងហើយបានជាសួរបងមិនឈប់អ៊ីចឹង រងចាំតែ1អាទិត្យទេនឹងទៅបានហើយ"ជេនម៉ា នាងជាអ្នកគ្រប់គ្រងរបស់ស៊ូហ្គាតាំងពីគេចូលសិល្បៈដំបូងម្ល៉េះ ដោយនាងកំពុងតែរៀបចំកាលវិភាគឲ្យអស់អាងនឹងបានទៅកូរ៉េឆាប់ៗ
"បាទ ខ្ញុំចេញពីកូរ៉េច្រើនឆ្នាំហើយ មានតែរបស់នេះមួយទេដែលខ្ញុំមានពេលមកទីនេះដំបូង"នាយអង្អែល ហ្គីតានឹកដល់ម្ចាស់ដែលផ្ដល់របស់នេះមកឲ្យនាយជាខ្លាំង......
___________ងាកមកមើលនាយតូចវិញដែលកំពុងដើរសំដៅទៅ
ជុងហ្គុក ដែលនៅក្រោមដើមឈើជាកន្លែងប្រចាំរបស់ពួកគេ ក្នុងដៃគេកាន់ទឹកដោះគោចេកនិងខេកមួយដុំ គេទុកលួងនាយនោះអី"ជុង យើងទិញរបស់ដែលឯងចូលចិត្តមកឲ្យ ឆាប់ញុំាទៅ"ថេយ៉ុង ដាក់គូទអង្គុយ សម្លឹងមុខក្មេងដែលមិនស្រស់នោះទាំងញញឹម
"មិនឃ្លានទេ មករកយើងធ្វើអី?កុំមិនទៅរកនាងនោះទៅ!!"មាត់ថាមិនឃ្លានតែដៃកំពុងបើកប្រអប់នំញុំា
"ទៅធ្វើអី?បើសំណព្វចិត្តនៅទីនេះហើយ!!"ថេយ៉ុង ញញឹមស្រស់ ពេលឃើញនាយញុំានំដែលគេយកមក រួចបន្លឺសំដីដែលមានតែ ជុងហ្គុក ម្នាក់ប៉ុណ្ណោះដែលអាចឮបាន
"សំដីឯងឡើងព្រាន!!"ជុងហ្គុក
"មានឯណា យើងជាមនុស្សស្មោះណា៎!!បានហើយឈប់ចឹងយើងទៅណា៎ សន្យាមិនទៅពាក់ព័ន្ធជាមួយនាងទៀតទេ!" ថេយ៉ុង សើចនឹងទឹកមុខក្រមិចក្រមើមរបស់នាយ
YOU ARE READING
ᥫ᭡.ស្នេហ៍ដំបូងនៅវិទ្យាល័យᥫ᭡.
Lãng mạn"បងជាស្នេហ៍ដំបូង ហើយក៏ជាស្នេហ៍ចុងក្រោយរបស់អូនដែរ" ដោយសារមានរឿងរ៉ាវជាច្រើនដែលមិនអាចនិយាយបាន ទើបធ្វើឲ្យយើងបែកគ្នាទាំងចិត្តនៅស្រឡាញ់.......ប៉ុន្តែការជួបគ្នាលើកនេះអូននឹងមិនដោះលែងបងម្ដងទៀតឡើយជុង.. Jeon Jungkook×kim taehyung