Ep9:អំពើហិង្សា

63 4 0
                                    

    នៅតាមផ្លូវទៅផ្ទះ ជុងហ្គុក ជាផ្លូវតូចដែលអាចជិះចូលបានតែម៉ូតូប៉ុណ្ណោះ នៅខាងក្នុងមានសភារៀងស្ងាត់ ទីនេះជាតំបន់អាណាធិបតេយ្យ សម្បូរក្មេងស្ទាវវៃកាប់ចាក់គ្នាតែញយ រហូតដល់ប៉ូលិសលែងខ្វល់ខ្វាយទៅនូវសកម្មភាពបែបនេះ។
     ជុងហ្គុក ដើររហូតដល់អគារចំណាស់មួយដែលផ្ទះនាយនៅជាន់ខាងលើ កំពុងតែឡើងសុខៗសំឡេងឈ្លោះប្រកែកគ្នាបន្លឺឡើង ទើបនាយប្រញាប់រត់ឡើងទៅយ៉ាងលឿន ក្នុងចិត្តដឹងថាប្រាកដជាឪពុកម្ដាយរបស់គេហើយ

  "ស្រីចង្រៃ ឆាប់ឲ្យលុយយើងភ្លាម!"បុរសប្រមឹក ស្រែកទាមទារប្រាក់បន្ថែម ដើម្បីយកទៅទិញស្រាផឹកបន្ត

  "យើងប្រាប់ប៉ុន្មានដងហើយថាគ្មាននោះអីមិនចេះស្ដាប់ទេអី?"គាត់ស្រែកតបតទៅអ្នកជាប្ដីវិញ ទាំងរលីងរលោង គូរជីវិតបើរើសខុសហើយគឺបែបនេះឯង ហើយអ្នកដែលរងគ្រោះគឺជាកូនៗដែលមិនដឹងអីទៅវិញ

  "នាងឯង លាក់លុយនៅឯណាហ្ហាស៎ មិនប្រាប់ចង់ងាប់ហ្ហេស៎!?"គាត់យារដៃទៅទះមុខភរិយា ខណៈនោះជុងហ្គុកស្ទុះមករងជំនួស អ្នកមាននាមជាម្ដាយ ព្រមទាំងអោយគាត់ជាប់ដើម្បីការពារពីឪពុកចិត្តអប្រិយ ភ្នែកសម្លឹងមើលម្ដាយដែលមានរបួស សក់រញេរញៃ មាត់ជាំហើម

  "អាជុង ឯងមកវិញហើយហ្ហេស៎ ឯណាលុយឲ្យអញនោះ?"អ្នកឪពុក ដើរទៅចាប់ទាញកាតាបរបស់ជុងហ្គុកតែនាយប្រឹងរើមិនឲ្យគាតយកបាន

  "ខ្ញុំគ្មានលុយទេពុក កុំធ្វើអ៊ីចឹងអី"ដោយ ជុងហ្គុក នៅតែរឹងទទឹងមិនព្រមឲ្យកាតាបមកគាត់ ដៃធ្ងន់កន្ដូបដែលមានកាន់ដបស្រាយារទៅវាយបម្រុងរកក្បាលតែនាយគេផុតធ្វើឲ្យត្រូវស្មាវិញមួយដបធ្វើឲ្យបែក ឯជុងហ្គុកវិញស្រាប់តែដួលចុះទៅក្រោយដោយអាការ:ឈឺចាប់យ៉ាងខ្លាំង ខណ:នោះនាយប្រលែងដៃពីកាតាបយកមកទប់ស្មា ទើបឪពុកចិត្តអប្រិយម្នាក់នោះមានឪកាសដើរមកទាញកាតាប ជុងហ្គុក រើចុះរើឡើងរហូតប្រទះឃើញលុយមួយដុំ ដែលនាយខំសន្សំទុក

  "អាចង្រៃយ៍ ហ៊ានលាក់លុយផងហ្ហេស៎ នេះនែៗ!!"ជើងធ្ងន់ទម្លាក់ទម្ងន់ធាក់ ជុងហ្គុក ធាក់ទាត់យកៗមិនសំចៃកម្លាំងទាំងអារម្មណ៍ខឹងសម្បារ

ᥫ᭡.ស្នេហ៍ដំបូងនៅវិទ្យាល័យᥫ᭡.Where stories live. Discover now