ផាច់!!
ផ្ទៃមុខសម៉ដ្ឋរលោងប្រែទៅជាក្រហមមួយចំហៀងដោយសារស្នាដៃរបស់ឃ្យុងយូ អ្នកនៅក្នុងបន្ទប់មានការភ្ញាក់ផ្អើលដែលនាយតូចហ៊ានធ្វើបែបនេះចំណែក ជុងហ្គុក វិញភាំងអស់ហើយនៅឈរស្ងៀមត្រឹង ម៉េចក៏ថ្ងៃនេះស៊យមាំមេ៉ស នៅសុខៗក៏ត្រូវគេចូលមករករឿងហើយចាប់ទះឡើងចង់ជ្រុះធ្មេញ
"នេះឯងធ្វើស្អីហ្ហាស៎?"អ៊ុនជីន ស្ទុះចូលមកចាប់ដៃឃ្យុងយូដែលរកទះជុងហ្គុកមួយកំភ្លៀងទៀត នាយខឹងខ្លាំងរហូតឡើងសរសៃដៃរវាម
"អ៎រ នេះបងកំពុងការពារសាហាយបងមែនទេ លែងដៃខ្ញុំទៅ ខ្ញុំនឹងសម្លាប់វា!!"
*ស្អីគេខ្ញុំនេះធ្វើជាសាហាយគេ??*ជុងហ្គុកគិតក្នុងចិត្តទាំងរាងអស់សំណើចដែរ ពេលឮពាក្យពេចន៍ខុសទំនងពីឃ្យុងយូហើយ រូបរាងប៉ុណ្ណឹងដែលមិនខ្វះទេប្រុសចិញ្ចឹម ហើយមិនមែនដើរទៅដណ្ដើមប្ដីប្រពន្ធគេឯណា
"ចេញទៅ"អ៊ុនជីន
"នេះបង-ឆាប់ចេញទៅបើឯងមិនចង់ងាប់គ្មានសាកសព!!"អ៊ុនជីន កាត់សម្ដីឃ្យុងយូ នាយស្រែកសម្លុតដល់ថ្នាក់អ្នកគ្រប់គ្នានិងជុងហ្គុកត្រូវភ្ញាក់នៅសំឡេងនាយ។ ឃ្យុងយូដើរចេញទៅទាំងកំហឹងឆេះឆួលពេញទ្រូង ដោយមិនភ្លេចសម្លក់ជុងហ្គុកក្នុងក្រសែភ្នែកគុំគួនក្ដាប់ដៃទាំងសងខាងជាប់ស្ទើតែចេញឈាម
"យើងសូមទោសជំនួសគេផង,ឯងឈឺខ្លាំងទេ?"អ៊ុនជីន ដើរទៅជិតជុងហ្គុកសម្លឹងមើលមុខដែលងាកបែរទៅម្ខាងមិនចង់ឲ្យឃើញស្នាមម្រាមប្រាំលើថ្ពាល់។ដោយជុងហ្គុកនៅបន្តស្ងៀមស្ងាត់បែបនេះនាយក៏ដកលុយចំនួនច្រើនគួរសមដែរហុចឲ្យជុងហ្គុក
"យកទុកទៅពេទ្យទៅ!"ទៅជាមិនចង់យក ក៏ត្រូវតែយកដែរបើគេឲ្យទៅហើយ
"អរគុណ,តើខ្ញុំអាចទៅវិញបានហើយឬនៅ"ជុងហ្គុក ដើរចេញនៅពេលនាយងក់ក្បាលយល់ព្រម ស្នាមនេះប្រហែលនៅដល់ព្រឹកស្អែកហើយចឹងត្រូវតែប្រញាប់រកអីមកលាបទើបបាន។
----------------------------
ស្មានេះថេយ៉ុងកំពុងតែអង្គុយធ្វើលំហាត់យ៉ាងស្ងាត់ស្ងៀម ត្រចៀកទាំងសងខាងដាក់កាសស្ដាប់ចម្រៀងដែលជាចំណងចំណូលនាយ ការស្ដាប់តន្ត្រីអាចជួយសម្រាលទុក្ខបានច្រើននិងជួយកាត់បន្ថយស្ត្រេសបានដែរ ចឹងហើយបានជាតែងតែមានកាសនៅជាប់ត្រចៀកថេយ៉ុងនោះ។សំឡេងគោះទ្វារកាត់ផ្ដាច់ការផ្ដោចអារម្មណ៍អស់ ទើបនាយងើបទៅបើកទ្វារក៏ឃើញថាជាម៉ាក់របស់ខ្លួន
YOU ARE READING
ᥫ᭡.ស្នេហ៍ដំបូងនៅវិទ្យាល័យᥫ᭡.
Romance"បងជាស្នេហ៍ដំបូង ហើយក៏ជាស្នេហ៍ចុងក្រោយរបស់អូនដែរ" ដោយសារមានរឿងរ៉ាវជាច្រើនដែលមិនអាចនិយាយបាន ទើបធ្វើឲ្យយើងបែកគ្នាទាំងចិត្តនៅស្រឡាញ់.......ប៉ុន្តែការជួបគ្នាលើកនេះអូននឹងមិនដោះលែងបងម្ដងទៀតឡើយជុង.. Jeon Jungkook×kim taehyung