EP16:"យើងនឹងស្រឡាញ់ឯងរហូត"

49 2 0
                                    

     ក្រោយពីចេញពីរៀនពួកគេទាំង5ក៏បបួលគ្នាមកផ្សារទំនើបបំណងទិញខោអាវសម្រាប់គំរប់ខួប77ឆ្នាំរបស់សាលា។ជុងហ្គុក ដើរតាមពួកនោះទាំងមិនគិតថានឹងទិញអ្វីទេព្រោះនាយត្រូវសន្សំលុយទុកពេលក្រោយទៀត កំពុងតែដើរសុខៗជើងនាយស្រាប់តែឈប់ងក់ កែវភ្នែករំពៃមើលទៅហាងលក់សម្ភារ:តន្ត្រី មានហ្គីតាដែលតាងក្នុងទូកញ្ចក់យ៉ាងស្រស់ស្អាត ជះពន្លឺទាក់ភ្នែកគេតែម្ដង ប៉ុន្តែគឺបានត្រឹមតែសម្លឹងមើល នាយមិនអាចទាយពីតម្លៃដ៏ថ្លៃរបស់វាបានទេ។

  "ចង់បានហ្ហេស៎?"
   ស្រប់ពេលដែលអ្នកគ្រប់គ្នាបន្តដំណើរទៅមុខដោយមិនចាប់អារម្មណ៍ថា ជុងហ្គុក ឈប់នោះទេ ថេយ៉ុង ជាមនុស្សតែម្នាក់ដែលបញ្ឈប់ដំណើរ គ្រាន់តែមើលទៅកែវភ្នែកបញ្ចេញពន្លឺរបស់នាយគេក៏ដឹងហើយថានាយចង់បាន។

  "មានឯណា យូរៗបានមកផ្សារទំនើបម្ដងត្រូវតែមើលឲ្យបានគ្រប់របស់ហើយ!"ជុងហ្គុក ក្រវីក្បាលរួចចាប់ដៃនាយតូចដើរទៅបន្ត

     អំឡុងពេលរើសខោអាវ ថេយ៉ុង សង្កេតឃើញ ជុងហ្គុក ហាក់បីដូចជាធុញទ្រាន់ អង្គុយទាំងស្ងាប ឯគេវិញក៏រើសមិនត្រូវចិត្តទាល់តែសោះទើបដើរមកចាប់ដៃ ជុងហ្គុក ឲ្យងើបឡើង

  "ពួកឯងនៅមើលសិនទៅ យើងនិង ជុងហ្គុក ទៅរកមើលអីញុាំសិនហើយ"

  "អៅ??នៅចាំមួយភ្លែតទៅតិចទៀតហើយៗ"ជីមីន ទាញនាយតូចចូលហាងវិញ

  "ភ្លែតស្អី មុខឯងមួយយប់ទល់ភ្លឺរើសមិនទាន់ហើយផងដឹង?មោះជុងហ្គុក ទៅរកអីញុាំយើងផេ"ថាហើយ នាយតូចអូសដៃ ជុងហ្គុក ចូលហាងការ៉េម គេដឹងនោះអីថានាយក៏ចូលចិត្តការ៉េមខ្លាំងដែរ

  "រងារណាស់"ថេយ៉ុង ខ្សឹបតិចៗក្នុងហាងនេះត្រជាក់ដូចទឹកកក។គ្រាន់តែថាហើយភ្លាម ជុងហ្គុក ស្រាប់តែងើបឡើងដោះអាវក្រៅរបស់នាយពាក់ឲ្យគេដូចជាសុភាពបុរស ទង្វើបែបនេះណាធ្វើឲ្យបេះដូងតូចនោះលោតស្ទើរគាំងទៅហើយ

  "ពាក់ទៅកុំឲ្យរងារ ប្រយ័ត្នផ្ដាសាយ"នាយត្រឡប់អង្គុយកន្លែងដើមវិញរួចក៏បន្តនិយាយ:
 
  "អឹម~ការ៉េមនេះឆ្ងាញ់ណាស់ ថេយ៍ ហា៎~"ជុងហ្គុក
ដួសការ៉េមបញ្ចុកនាយតូចទាំងញញឹពព្រាយ
     ____________
  
     បុរសស្លៀកពាក់ខ្មៅបិទបាំងមុខមាត់ជិតដើរមកក្រវែលចុះឡើងមុខទ្វារផ្ទះ ជុងហ្គុក ទាំងក្ដីនឹករឭកកន្លែងដែលមានអនុស្សាវរីយ៍ជាច្រើនមិនអាចបំភ្លេចបាន ប៉ុន្តែសកម្មភាពចម្លែករបស់គេធ្វើឲ្យអ្នកជិតខាងអត់ទ្រាំនឹងសួរមិនបាន

ᥫ᭡.ស្នេហ៍ដំបូងនៅវិទ្យាល័យᥫ᭡.Where stories live. Discover now