Ep12:រងចាំមនុស្សម្នាក់

59 7 1
                                    

@ថ្ងៃថ្មី
   _ពេលថ្ងៃត្រង់នៅហាងកាហ្វេ

  "ឯងទាក់ទងទៅ ជុងហ្គុក ចូលឬអត់?"ឆេងមីន សួរនាយតូចទាំងក្ដីបារម្ភ ដោយពេលនេះពួកគេកំពុងតែធ្វើកិច្ចការដែល ជូណាម បានដាក់ឲ្យ ប៉ុន្តែតាំងពីព្រឹកមកដល់ពេលនេះហើយនៅតែមិនទាន់ឃើញស្រមោលរបស់ ជុងហ្គុក ទេ

  "ចុះស្គាល់ផ្ទះវាអត់?អាជុងអត់ដែលស្ងាត់ចឹងទេ!"លីក្យុង

  "យើងស្គាល់តើ!"ថេយ៉ុង បន្លឺឡើងដោយគេជាអ្នកស្ម័គ្រចិត្តជូននាយទៅផ្ទះ ហើយ ជុងហ្គុក ក៏ធ្លាប់បបួលគេចូលផ្ទះនាយញុាំអីដែរ

  "យើងទៅមើលវាបន្តិចទៅ ខ្លាចវាមានកើតអី"

  "អឹម..."
     ថេយ៉ុង បើកឡានជូនពួកគេមកដល់មាត់ផ្លូវហើយក៏យកឡានទៅចតម្ខាងសិន សឹមដើរចូលទៅទាំងអស់គ្នា នៅតាមផ្លូវ ឆេងមីន និង លីក្យុង ចម្លែកចិត្ត ត្បិតតែពួកនាយស្គាល់គ្នាបានយូរមែនតែ ជុងហ្គុក មិនដែលឲ្យពួកគេស្គាល់ផ្ទះទេ។អ្នកទាំងបីឈរនៅមុខទ្វារបន្ទប់មួយសន្ទុះព្រោះមិនដឹងថាមានអ្នកនៅឬអត់ទេ ថេយ៉ុង គោះទ្វាររួចរងចាំអ្នកខាងក្នុងដែលស្ងាត់នោះ

  "ម៉ាក់មែនទេ?ចាំបន្តិចកូនទៅហើយ!"សំឡេងបន្លឺពីខាងក្នុងធ្វើឲ្យអ្នកស្ដាប់នេះសប្បាយចិត្ត ប៉ុន្តែសំឡេងនាយគឺស្រាលស្ដាប់សឹងតែមិនឮ
ក្រាក់

  "ថេយ៍?"ជុងហ្គុក ដើរមកបើកទ្វារទាំងក្បាលរបស់នាយដូចជាធ្ងន់ជាខ្លាំង អ៊ីចឹងហើយបានជានាយខក់ខានមិនបានទៅរៀន។ទ្វារបើកឡើង  ជុងហ្គុក ភ្ញាក់ផ្អើលពេលឃើញអ្នកនៅខាងមុខខ្លួន ប៉ុន្តែជើងរបស់នាយស្រាប់តែមានអារម្មណ៍ថាទន់ភ្លាមៗមិនអាចទ្រកម្លាំងរបស់ខ្លួនបានទៀត រាងកាយមាំដួលចុះទៅក្រោមតែ ជុងហ្គុក មិនបានសន្លប់ទេគ្រាន់តែអស់កម្លាំងខ្លាំងពេកទើបបានជាដួល

  "ជុងហ្គុក ឯងកើតអីហ្ហឹស៎?ខ្លួនក្ដៅខ្លាំងណាស់"ថេយ៉ុង បើកភ្នែកធំៗពេលឃើញនាយដួល គេប្រញាប់ទៅលើកក្បាល ជុងហ្គុក មកដាក់លើភ្លៅខ្លួនរួចស្ទាប់ក៏ដឹងថានាយក្ដៅខ្លាំងណាស់ ប្រហែលជាក្ដៅខ្លួនហើយ

  "នៅស្ទាប់ដល់ណាទៀត?មិនប្រញាប់នាំវាចូលក្នុងឲ្យលឿនទៅ!"លីក្យុង រត់ទៅយកចានដែកដាក់ទឹកដើម្បីជូតខ្លួនឲ្យ ជុងហ្គុក ទាំងអារម្មណ៍ភ័យខ្លាចព្រោះពេលនេះនាយសន្លប់បាត់ទៅហើយ ឯថេយ៉ុង វិញគ្រានាយឡើងដោយមាន ឆេងមីន មកជួយគ្រា ដល់កម្រាលក្រាលផ្ទាល់ឥដ្ឋដែលជាកន្លែង ជុងហ្គុក ដេករួចទម្លាក់នាយឲ្យដេក លីក្យុង ប្រញាប់យកកន្សែងមកជូននាយថ្នមៗមួយសន្ទុះហើយតែកម្ដៅដូចជាមិនអន់ថយសោះកាន់តែកើនឡើង

ᥫ᭡.ស្នេហ៍ដំបូងនៅវិទ្យាល័យᥫ᭡.Where stories live. Discover now