ភាគ 4 : ដូចសត្វចម្លែក 😖

383 57 13
                                    

Episode 4

____
Bible

«ពុទ្ធោអេីយ សោរឡាន?  ហេតុអីខ្ញុំភ្លេចទៅកេីត ... តេីខ្ញុំទុកវានៅទីណា ? »

សភាព Bui នៅពេលនេះគឺពិតជាគួរឱ្យបារម្ភនិងគួរឱ្យខ្លាចខ្លំាង ខ្ញុំខ្លាចគេស្លាប់ ខ្ញុំភ័យណាស់ ខ្ញុំគ្មានចេតនានោះទេ ខ្ញុំពិតជាគ្មានបំណងចង់ឱ្យគេស្លាប់ឡេីយ ពេលនេះវង្វេងអស់ហេីយ ខ្ញុំរកគិតអ្វីមិនចេញ សូម្បីតែសោរឡានក៏កំពុងតែរកគិត មិនដឹងថាពេលចុងក្រោយដែលខ្ញុំខានប្រេីឡានមកជាយូរខែនោះ តេីខ្ញុំទុកនៅទីណា ?

«Bui នាងទ្រំាណា រងចំាបន្តិចណា យេីងនឹងមកវិញ »
ខ្ញុំបានទុកឱ្យ Bui នៅក្នុងឡានម្នាក់ឯង ទទូតនិយាយជាមួយគេទំាងមាត់ខ្ញុំនិយាយឡេីងញ័រ  ថាហេីយខ្ញុំក៏រត់ឡេីងទៅបន្ទប់របស់ខ្ញុំដេីម្បីរកសោរឡាន

«លោកប្រុស តេីមានរឿងអ្វី ...»

«កុំសួរនៅពេលនេះ ...»
ខ្ញុំគ្មានពេលឆ្លេីយនឹងសំនួរមេផ្ទះឡេីយ ខ្ញុំគិតតែពីរត់ឡេីងកំាជណ្ដេីរ  សម្ដៅទៅបន្ទប់របស់ខ្ញុំ

ក្រំាង !!

«សោរ ? នៅទីណា ខ្ញុំទុកនៅទីណា !..»
សំលេងទ្វាផ្ទប់លាន់មួយទំហឹង ពីការរុញច្រានដោយការស្លន់ស្លោរបស់ខ្ញុំ ខ្ញុំត្រហែបត្រហប បេីកភ្លេីងឆែករកមេីលចង់សព្វទូរ តុ នៅតែមិនឃេីញ ។

«អាវ ? ត្រូវហេីយ អាវក្រៅធំ !»
វីវក់ចុះឡេីងខ្ញុំក៏នឹកឃេីញ ពីអាវក្រៅធំសំណព្វរបស់ខ្ញុំ ដែលខ្ញុំតែងតែពាក់វាទៅធ្វេីការ អាចដែល សោរឡានប្រហែលនៅនឹងអាវនោះ ។

«អូឃេីញហេីយ .. »
ទីបំផុតខ្ញុំក៏រកឃេីញ វាពិតជានៅក្នុងអាវនោះពិតមែន មិននៅយូរទៀត ខ្ញុំក៏ប្រយ៉ាប់រត់ចុះទៅ ជ្រុលរអិលជេីងសឹងតែដួលទៅទៀត តែក៏ទប់ខ្លួនជាប់

«Bui Bui ! យ៉ាងម៉េចហេីយ យេីងមកវិញហេីយ កុំកេីតអីណា ទ្រំាបានទេ កុំអាលស្លាប់អី ខ្ញុំមិនចង់ឱ្យនាងស្លាប់ទេ ខ្ញុំមិនចង់មានវិប្បដិសារីនោះទេ ....អូទេ ! ចង្រៃយ៍ »

ខ្ញុំនិយាយទៅកាន់ Bui បណ្ដេីរ យកសោរចាក់បញ្ឆែះឡានបណ្ដេីរ តែខ្ញុំបានស្រែកវៃចង្កូតឡានមួយទំហឹងដៃភ្លាម ពេលខ្ញុំឃេីញ ត្រឡិចសំាងឡានធ្លាក់នៅត្រង់ចំណុច 0 

បន្លំខ្លួនព្យាបាលបេះដូង❤️‍🩹BibleBuild (ចប់)Where stories live. Discover now