ភាគ 10 : ហេតុផល ...

398 56 38
                                    



............ត

ដោយសារតែព្រឹកនេះមានភ្ញៀវមហាពិសេសមកលេងទំាងព្រឹក ផ្ទះអ្នកណាមិនដឹងអាចនឹងសប្បាយរីករាយក្នុងការទទួលភ្ញៀវដោយកក់ក្ដៅ តែផ្ទះត្រកូលបញ្ញាថន បែរជាកេីតចិត្តក្ដៅក្នុងទ្រូងជាខ្លំាង ពិសេស លោកយាយណាម ។
គ្រប់គ្នាបានមកអង្គុយជុំគ្នានៅកន្លែងសាឡុងទទួលភ្ញៀវ ដោយ Nai បានមកអង្គុយកៀកដៃ Bible ដោយទឹកមុខស្រងោកស្រងាត់  ធ្វេីជាសោកសៅ សោកស្ដាយនៅចំពោះមុខគ្រប់គ្នា ដោយមានអ៊ុំមេកាផ្ទះឈរក្បែរនោះដូចគ្នា ។

«ឯងមករកអីទៀត Nai ? »
សម្ដីយ៉ាងគ្រោកគ្រៀតចេញពីមាត់លោកយាយណាមបោះទៅលេី Nai រួមជាមួយទឹកមុខដែលមំាស្មេីធេង  ធម្មតាលោកយាយជាមនុស្សមុខកាចស្រាប់ តែគាត់តែងមានស្នាមញញឹមស្រស់ជានិច្ច តែពេលនេះទឹកមុខអាចនិយាយបានថា Nai កឺខ្លាចមិនហ៊ានមេីលចំ បានត្រឹមឱនៗកៀក ៗBible  ។

«លោកយាយ ...»

«យេីងមិនមែនលោកយាយរបស់ឯង  ហៅយេីងលោកស្រីធំ ដូចដែលអ្នកដទៃគ្មានជាប់សាច់ឈាមយេីងទូទៅគេហៅ !»

រកតែ Naiងេីបមុខ ហេីបមាត់និយាយមិនទាន់បានប៉ុន្មានម៉ាត់ផង ក៏ត្រូវលោកយាយណាម ហាកាត់ផំាងៗដោយងាកមុខចេញមិននិយាយទល់មុខទៀតផង  Naiគឺ បានត្រឹមច្រមុជមុខបន្ត ។

«លោកយាយ នេះលោកយាយត្រូវទៅក្រុមហ៊ុនមែនទេ ? »
ដោយស្ថានការណ៍មិនស្រួលទេីប Bible សម្លឹងមុខ Ta នាយយេីងដឹងពីបងប្រុសចង់មានន័យបែបណា Ta ក៏ធ្វេីជានិយាយកាត់សួរទៅលោកយាយណាម ។

«ត្រូវហេីយ តែយេីងចំាទៅជាមួយបងប្រុសឯង »

«លោកយាយណា ~~ទុកឱ្យបងប្រុសគាត់ដោះស្រាយចុះ ខ្ញុំជឿថាបងគាត់មិនល្ងង់ឱ្យអ្នកណាមកបោកគាត់បានទៀតទេ ណា ? »

«...អឺ ក៏បាន  Bible !យាយសង្ឃឹមថា ចៅចេះឈឺចេះចំា ជីវិតចៅរស់ក្នុងនរកប៉ុន្មានខែមកនេះ សូមចៅកុំភ្លេចឱ្យសោះ ហេីយអ្នកណា ដែលបានជួយឱ្យចៅបានត្រឡប់វិញ គួរឆាប់ទៅអរគុណ នឹងសុំអភ័យពីគេ យាយចាស់ហេីយមិនដឹងថាស្លាប់ថ្ងៃណាទេ យាយពិតជាមិនអាចជួយចៅបានច្រេីន បានគ្រប់យ៉ាងទៀតទេ បញ្ហាកន្លងមកគួរបង្រៀនចៅបានច្រេីនហេីយ  យាយទៅមុនហេីយ តោះ Ta ! »

បន្លំខ្លួនព្យាបាលបេះដូង❤️‍🩹BibleBuild (ចប់)Where stories live. Discover now