............ត
ក្រោយពេលដែល Bible បានដឹងថាបាត់ Build មិនដឹងទៅណា នាយភ័យណាស់ ស្លន់ស្លោរវង្វែង រកគិតអ្វីមិនចេញឡេីយ តែ Ta ក៏បានដាស់តឿនឱ្យ បងប្រុសនាយ ឆាប់បេីកឡានទៅផ្ទះ ។ Build អាចទៅផ្ទះមុនក៏ថាបាន ព្រោះភ្លាមៗ Ta ក៏បានខលទៅ Build ដែល តែខលមិនចូល ទៅឱ្យបុគ្គលហាងឆែកកំាម៉ារ៉ាមេីលក៏ឃេីញត្រឹម Build ម្នាក់ឯងដេីរចេញផុតពីហាងប៉ុណ្ណោះ គេទំាងពីរធ្វេីអ្វីមិនបានក្រៅពីចេញទៅតាមរកនៅឯផ្ទះនោះទេ សង្ឃឹមថា នាយតូចគ្រាន់តែជ្រោះផ្លូវជាមួយ Bible ទៅផ្ទះមុនទៅចុះ ។
ផ្ទះត្រកូលបញ្ញាថន
ងឺត !!!
សំលេងជាន់ហ្រ្វាំងឡានមួយទំហឹងលាន់ខ្ទោរពេញទំាងផ្ទះ Bible ប្រយ៉ាប់ស្រូតបេីកទ្វាចុះពីលេីឡាន ដេីរយ៉ាងលឿនសម្ដៅចូលទៅក្នុងផ្ទះ ស្រែករំពងយ៉ាងខ្លំាង ។«Bui !!!! Bui !!!! អូនមកផ្ទះមុនបងមែនទេ ? អូននៅទីណា Bui !!! »
ក្រឹប !
គ្រាន់តែBible ប្រុងនឹងរត់ឡេីងជណ្ដេីរ នាយក៏បង្អាក់ដំណេីរភ្លាមៗ ព្រោះភ្លេីងពេញទំាងផ្ទះរលត់ងងឹតឈឹង ។«...» Bible ចាប់ផ្ដេីមទម្លាក់ទឹកមុខភ័យ ឆ្ងល់លេីកចញ្ចេីមមួយចំហៀង ប្រឹងបេីកភ្នែកសម្លឹងទៅខាងលេីផ្ទះ មានអ្នកណាមិនដឹង កាន់ភ្លេីងទាន់ ភ្លឺតិចៗ ដេីរសម្ដៅមកតាមកំាជណ្ដេីរចុះមកក្រោម ។ នៅពេលដែលពន្លឺនោះមកកាន់តែកៀកនាយ ធ្វេីឱ្យBible ចាប់ផ្ដេីមឃេីញមុខរបស់ម្ចាស់ដែលកាន់ពន្លឺនោះ គឺជា Build ។
« Happy birthday to you ! Happy birthday to you ! Happy birthday.. happy birthday....Happy birthday..to you ..~~~ រីករាយថ្ងៃកំណេីតណាប្ដីសម្លាញ់ »
ពឺប ! ហ៊ូ !! ផាច់ៗៗៗ
«រីករាយថ្ងៃកំណេីតណាបងប្រុស / រីករាយថ្ងៃកំណេីតចៅប្រុសធំរបស់យាយ / រីករាយថ្ងៃកំណេីតណាលោកប្រុសធំ »
ចម្រៀងច្រៀងដោយ Build សម្រាប់ខួប Bible បញ្ចប់ ភ្លេីងផ្ទះបានបេីកមកធម្មតាវិញ គ្រប់គ្នា Ta Max TaVan លោកយាយណាម និងអ្នកបំរេីទំាងអស់ ក៏ដេីរចេញមកពីក្រោយ Bible ស្រែកហ៊ូទះដៃសេីចសប្បាយរីករាយជូនពរទៅកាន់នាយគ្រប់ៗគ្នា ។
«បងឆាប់បិតភ្នែកប្រាថ្នាទៅ !»
Build បានញញឹមសេីចយ៉ាងស្រស់ កាន់នំហុចទៅក្បែរ Bible បំណងឱ្យនាយបួងសួងភ្លុំទានគំរាប់ខួប 33ឆ្នំារបស់នាយ ។
YOU ARE READING
បន្លំខ្លួនព្យាបាលបេះដូង❤️🩹BibleBuild (ចប់)
فكاهةរឿងនេះ ទំាង Top BTT តួកាចឆ្នាស់ ឈ្លោះគ្នា cuteៗ Build បន្លំជាអ្នកបំរេី ហេីយបន្លំជាមនុស្សស្រី ព្រោះ Build ដឹងថា Bible ជា gay ក្លាយគេចាប់រំលោភ 🤣