.............តតុៗ
នៅពេលដែលBible សំពះលាលោកយាយរបស់នាយចេញទៅបន្ទប់វិញ សំលេងគោះទ្វាក៏បន្លឺឡេីងមកល្មម Bible ក៏ដេីរហួសបន្តិចទៅបេីកទ្វាតែម្ដងទៅ ។
ក្រាក
« ...» នៅពេលដែល Bible ដេីរមកបេីកទ្វា នាយនិង លោកយាយណាម គំាងងាកសម្លឹងមុខគ្នា ដោយការភ្ញាក់ផ្អេីល
«លោកយាយបាទ ~~~»
អ្នកគោះទ្វាហេីយធ្វេីឱ្យគ្រប់គ្នាគំាងនោះ គឺជា Ta សភាពនាយនៅពេលនេះ មេីលមិនយល់ សក់ក្បាលក្រញ៉ាះ គែមចំហៀងមាត់ខាងឆ្វេងមាត់មានជំាខៀវ លេីដៃ និង កមានស្នាមខំា បបូរមាត់ទៀតផ្សោតដាច់រលាត់ហូរឈាមរឹមៗនៅឡេីយ ខោអាវក៏ឃេីញមានប្រឡាក់ច្បាស់ៗ តែអាចមេីលដឹងថាជាតែគុជទឹកដោះគោះ ខ្លួនប្រាណវិញធំក្លិនផ្អូមៗជូរៗ គ្រាន់តែ ឃេីញ Bible បេីកទ្វាភ្លាម Ta រត់ចូលទៅឱបលោកយាយណាម យ៉ាងគួរឱ្យអាណិត ។«Ta ចៅមកពីខំាគ្នាជាមួយអ្នកណាបានសភាពពិបាកមេីលយ៉ាងនេះហា ចៅ ? »
លោកយាយណាម ឱបអង្អែលលួង Ta បានបន្ដិចទេីបដកខ្លួនសួរទៅចៅប្រុសពៅ ដោយក្ដីបារម្ភជាខ្លំាង«អឺ ត្រូវហេីយ ឯងទៅមានរឿងជាមួយអ្នកណាបានជា ដល់ម្លឹង ? តំាងពីតូចមកយេីងមិនដែលឃេីញឯងទៅមានរឿងជាមួយអ្នកណា ឱ្យមានរបួសអីចឹងទេ »
BIBLE ឈរព័ន្ធដៃធ្វេីមុខគិតឆ្ងល់មួយសន្ទុះ ទេីបសួរទៅ Ta ដូចនាយនិយាយចឹង Ta មិនមែនជាក្មេងចេះនំារឿង ឬមានបញ្ហាជាមួយអ្នកណាមកពីមុនទេ ទោះមុខឌឺតិចមែន តែចរឹកមិនកោងកាចអ្វីនោះទេ មានតែជួយយកអាសារអ្នកដទៃច្រេីនជាងយកទោសឬបង្ករឿងជាមួយអ្នកដទៃ ។«គឺ .... Max ប្អូនប្រុស Build នោះអី ! »
«hah ??? » យាយណាម and Bible 😨
.....
កាលពីព្រឹកមិញរហូតដល់ល្ចាច TaMaxTa បានចេញពីផ្ទះទៅ ទទួលMax ដេីម្បីទៅចុះឈ្មោះរៀនរេីសជំនាញតាមដែល Build បានពឹងពីម្សិលមិញ ។ទំាងពីរនាក់នំាគ្នាទៅញំាបាយនៅអាហារដ្ធានមួយ បន្ទាប់ពីចេញពីមហាវិទ្យាល័យ ។ អាចនិយាយបានថាតំាងពីព្រឹក Ta និង Max មិនសូវបានជានិយាយគ្នាច្រេីននោះទេ Max គឺមិនខ្ចីនិយាយជាមួយច្រេីនឡេីយ ក៏មានដែល និយាយសំពះជំរាបសួរ ឆ្លេីយបាទៗ ខ្លះៗ តែមុខអត់ខ្ចីមេីល ។Ta ឃេីញបែបនោះក៏លួចសេីចក្រឺតខ្នាញ់ក្នុងចិត្តរហូត តែក៏បណ្ដោយតាមក្មេងមួយខ្យល់សិនទៅ ដំបូងៗ កុំវៃស្មៅបង្អេីលកូនខ្លា ។ បន្ទប់ពីញំាបាយហេីយ Ta ក៏បេីកឡានជូន Max ទៅផ្ទះជួលដែលនៅជាមួយ Build វិញ តែ Ta នាយដឹងចិត្តក្មេង ក៏ធ្វេីជាជិះកាត់សួនកំសាន្ដ ឱ្យក្មេងខ្លះបានឃេីញ វាក៏បានផលពិតៗ Max ចាប់ផ្ដេីមភ្ញាក់ផ្អេីលងាកមេីលចេញពីក្នុងឡានទៅ ទំាងអារម្មណ៍រំភេីប ។
YOU ARE READING
បន្លំខ្លួនព្យាបាលបេះដូង❤️🩹BibleBuild (ចប់)
Humorរឿងនេះ ទំាង Top BTT តួកាចឆ្នាស់ ឈ្លោះគ្នា cuteៗ Build បន្លំជាអ្នកបំរេី ហេីយបន្លំជាមនុស្សស្រី ព្រោះ Build ដឹងថា Bible ជា gay ក្លាយគេចាប់រំលោភ 🤣