ភាគ 7 : «សុំទោស !..

373 49 22
                                    



..............ត
Bible បានចុះពីលេីគ្រែដេីរបណ្ដេីរ និយាយបណ្ដេីរ តម្រង់ទៅកាន់បន្ទប់ទឹក ។

« .....អូ !ទេ !!  មុខយេីង សក់ក្បាលយេីង !»
គ្រាន់តែចូលមកដល់ Bible ភ្ញាក់ផ្អេីលយ៉ាងខ្លំាង ទឹកមុខចាប់ផ្ដេីមគិតរឿងកាលពីយប់មិញ ក្រោយពេលដែលញំាថ្នំាផ្សំដែល Bui យកមកឱ្យហេីយ នាយក៏ស្រាប់តែទន់ភ្នែកងងុយ គេងលក់បាត់សូន្យ ពេលដឹងខ្លួនមក ឃេីញរូបរាងកាយខ្លួនឯងផុសឡេីងក្នុងកញ្ចក់ បាត់អស់សក់វែងសំពោងដូចដំបុកសត្វ រោមមុខ រោចចិញ្ចេីម រោមមាត់ពុកចង្ការ សល់នៅផ្ទៃមុខសរលាង ស្រស់ថ្លា Bible  កាលពីមុនត្រឡប់មកសភាពស្អាតសង្ហាវិញហេីយ  តែ Bible មិនបានរីករាយត្រេកអរនោះទេ កែវភ្នែកកំណាចនាយបានលេចឡេីង មាត់ក្របួចផ្អឹមគ្នាយ៉ាងណែន បិតភ្នែកងេីយដកដង្ហេីមស្រូបចូលខ្លួនមួយខ្យល់ធំ ក្ដាប់ដៃទាំងសងណែនតាន់តាប់  ស្ទុះចេញពីក្នុងបន្ទប់ទឹកដោយដំណេីរលឿនញាប់ឆ្មេញ បេីកទ្វាបន្ទប់កក្រំាងដេីរសម្ដៅទៅក្បៀងកណ្ដាលផ្ទះធំ ។

«Buiiii !!!!!!!!!! ...» គ្រាន់តែBibleបានដេីរមកដល់នាយក៏ទម្លាក់ដៃលេីបង្កាន់ដៃក្បៀងផ្ទះមួយទំហឹងដៃ ស្រែកយ៉ាងខ្លំាងរង្គឺអស់ផ្ទះទំាងមូល ផ្អេីលអស់មនុស្សា បក្សាបក្សី ក្នុងបរិវេនផ្ទះ ។

...
កាលពីយប់មិញ

ក្រោយពេល Bui បានចូលមកដល់បន្ទប់ Bible ក្មេងកំហូចចាប់ផ្ដេីមដេីរទៅចុងគ្រែគេង ដាក់កាបូបខ្មៅធំល្មមម្យ៉ាងដែលបានយកមកតាមខ្លួន រួចក៏ដេីរទៅបេីកភ្លេីងភ្លឺពេញបន្ទប់ បង្ហាញនៅរូបរាងកាយស្មូមព្រៃដេកដូចត្រូវមន្តសណ្ដំ តែវាមិនខុសនោះទេ Bible នាយពិតជាត្រូវសណ្ដំមែន គឺដោយថ្នំាងងុយគេង បន្លំថាជាថ្នំាព្យាបាលផ្លូវចិត្ត ដែលតម្រូវឱ្យនាយលេបជាប្រចំាថ្ងៃ ។

«អួយ ! អ៊ុប * ហ្ហេីយ !សក់ក្បាលសំពោងឡេីងស្អុយចង់ក្អួត នេះមានកក់សក់ឬអត់ទេនៀក »
Build បានដេីរមកក្បែរក្បាលគ្រែរួចក៏ចាប់ផ្ដេីមចាត់ការរកកាត់សក់ឱ្យ Bibleជាមុន តែក្លិនស្អុយបានភាយចេញពីក្បាលនាយចាក់ចូលច្រមុះ Bui ស្រូបចូលដល់ខួរ និងសួត សឹងតែក្អួតចេញមកទៅហេីយ មិនឱ្យស្អុយយ៉ាងម៉េច បេីBible ឃុំខ្លួនខូចចិត្តត្រំាត្រែងមកឡេីង2  3 ខែជាងទៅហេីយ ទឹកអាចមុជម្ដងម្កាល តែសក់ក្បាលអត់ខ្ចីកក់ទេ ។

បន្លំខ្លួនព្យាបាលបេះដូង❤️‍🩹BibleBuild (ចប់)Where stories live. Discover now