ភាគ 23 (ភាគបញ្ចប់)

515 46 35
                                    

✨រឿង : បន្លំខ្លួនព្យាបាលបេះដូង ❤️‍🩹✨

✨តួ : BibleBuild 🖤💙

✨អ្នកនិពន្ធ : យិន សៀវមុី 💜

🖤💙ភាគ 23🖤💙 ភាគបញ្ចប់ ✨

——like 100 up Share 50 Up Cmt សាច់រឿង

ទេីបមានភាគ ត ✌🏻

___ Enjoy Reading ja ! 🥰

............ត

បន្ទាប់ពីទទួលការត្រួតពិនិត្យព្យាបាលដាក់សេរ៉ូមហេីយ Build ក៏ត្រូវបញ្ចូនមកបន្ទប់សម្រាកព្យាបាលធម្មតាវិញ ។ដោយសារតែ នាយតូចនៅសភាពស្លេកស្លំាង ទន់ខ្សោយខ្លំាង ទេីបលោកគ្រូពេទ្យថាន់ឱ្យ Build នៅសម្រាកពិនិត្យតាមដានសុខភាពនៅមន្ទឺពេទ្យ 2 3 ថ្ងៃសិន ។

អ៊ុំមេកាផ្ទះ បេីកទ្វាចូលមកក្នុងបន្ទប់ បានឃេីញ Bible អង្គុយក្បែរគ្រែដែល Build គេង ។ ឃេីញលោកប្រុសធំរបស់ខ្លួន កាន់ក្រសោបប្រអប់ដៃរបស់ប្រពន្ធជាទីស្រលាញ់ជាប់ ថេីបផង អង្អែលផង ហេីយកែវភ្នែកដ៏កំសត់សម្លឹងទៅផ្ទៃមុខអ្នកដែលដេកសន្លប់មិនទាន់ដឹងខ្លួននោះមិនឈប់ កែវភ្នែកដែលបញ្ជាក់ពីការព្រួយបារម្ភ ការអាណិត ស្រលាញ់ពេញបេះដូង ។ អ៊ុំឈរមេីល ហេីយដេីរចូលមកក្បែរអ្នកជាចៅហ្វាយម្ដងបន្តិច ៗ មេីលទៅគួរឱ្យអាណិតផង គួរឱ្យស្រលាញ់ផង លោកប្រុសធំពិតជា ស្រលាញ់អ្នកប្រុសតូចខ្លំាងណាស់ ស្រលាញ់លេីសជីវិតពីខ្លួនឯងទៅហេីយ ។

«អូហ៍ ! នេះអ៊ុំមិនទាន់ទៅផ្ទះទេ ? »
Bible ភ្ញាក់ខ្លួនបន្តិច ព្រោះមិនបានចាប់អារម្មណ៍ថាអ៊ុំមេកាផ្ទះចូលមកពីពេលណាមកទេ ។

«ចាបានទៅ ហេីយក៏បានត្រឡប់មកវិញ យប់នេះឱ្យខ្ញុំគេងមេីលថែអ្នកប្រុសតូចចុះ លោកប្រុសធំទៅសម្រាកនៅឯផ្ទះចុះ »

«អត់ទេ ខ្ញុំចង់នៅក្បែរ Build រហូតដល់គេដឹងខ្លួន ខ្ញុំមិនទៅណាទេ ខ្ញុំនៅទីនេះ ក្បែរប្រពន្ធ ហេីយនឹង ...កូនរបស់ខ្ញុំ »
និយាយដល់កូន Bible ក៏លេចស្នាមញញឹមឡេីង ដៃនាយវិញក៏លេីកទៅអង្អែលលេីផ្ទៃពោះដែលរាងខ្ទាត់ប៉ោងបន្តិចនោះថ្នមៗ ។

« ខ្ញុំយល់ តែយ៉ាងណាលោកប្រុសធំ គួរទៅពិសារបាយសិនល្អទេ ? ព្រោះ តំាងពីអ្នកប្រុសតូចសន្លប់តំាងពីព្រឹកមកលោកប្រុសមិនទាន់បានហូបអីចូលពោះបន្តិចទេ ប្រយ័ត្នឈឺម្នាក់ទៀតទៅណា »

បន្លំខ្លួនព្យាបាលបេះដូង❤️‍🩹BibleBuild (ចប់)Where stories live. Discover now