Episode 13
...............ត
Bible
តុៗ
« ....ចូលមក »
ក្រោយពេល Bui ចេញទៅមិនបានប៉ុន្មានផង សំលេងគោះទ្វាក៏បន្លឺឡេីង ខ្ញុំរាងប្លែកក្នុងចិត្តដែល ដំបូងគិតថាជា Bui ដែលមកញោះទៀត តែមេីលតាមស្រមោលនៃទ្វាកញ្ជាក់របស់ office គឺមិនមែនរាងរបស់ Bui ឡេីយ ។ក្រាក
«អរុណសួស្ដីបងសម្លាញ់ »
នោះ គឺ Nai បេីកទ្វាចូលមក គេក៏ដេីរមកជិតហេីយក្រសោបផ្ទៃមុខខ្ញុំ ឱនថេីបថ្ពាល់របស់ខ្ញុំ ចំាបានច្បាស់ថាវាជាទម្លាប់គេតែងធ្វេីដាក់ខ្ញុំ កាលយេីងទំាងពីរធ្លាប់ស្រលាញ់គ្នា ខ្ញុំរាងភំាងបន្តិចធ្វេីខ្លួនមិនត្រូវ តែក៏ក្រកៀសខ្លួន រុញគេចេញភ្លាមៗ។«កុំធ្វេីបែបនេះទៀត បេីមានអ្នកណាមកឃេីញវាមិនល្អទេ »
«Bible ហេតុអី អូនធ្វេីចឹងមិនបាន ? Bible យេីងត្រឡប់មកស្រលាញ់គ្នាវិញមិនបានមែនទេ ? អូនស្រលាញ់បង »
«Nai វាមិនអាចទៅរួចទៀតទេ បងឈឺមកគ្រប់គ្រាន់ហេីយ បងចង់ចាប់ផ្ដេីមជីវិតថ្មី បងមានការងារច្រេីនណាស់ត្រូវធ្វេី ឆាប់ត្រឡប់ទៅវិញទៅ »
«ទេ ! អូនស្រលាញ់បង អូនមិនទៅណា អូននឹងមកយកបងជារបស់អូនវិញឱ្យបាន អុឹប ! »
និយាយចប់ Nai ក៏ទាញមុខខ្ញុំងេីយឡេីងលេី ឱនទម្លាក់បបូរមាត់ថេីបខ្ញុំយ៉ាងកម្រោល ។
ក្រាក !
«នេះអ្នកទំាងពីរធ្វេីអីនឹង ? »
ខ្ញុំបំរុងនឹងបំរាស់ខ្លួនចេញពីការថេីបទៅហេីយ តែសំលេង Bui ក៏បន្លឺឡេីងស្របនឹងសំលេងទ្វារុញចូលមកដូចគ្នា Nai នឹង ខ្ញុំដកមុខពីការថេីបសម្លឹងទៅតាមប្រភពសំលេង ហេីយខ្ញុំក៏រុញ Nai ចេញពីខ្លួនមួយទំហឹង ។«Bui មិនដូចអ្វីដែលឯងគិតទេ !»
«យ៉ាងម៉េច ? ឯងជាអ្នកណា ? » Nai
«សុំទោសដែលរំខាន នេះកាហ្វេ ខ្ញុំសុំទៅហេីយ »
«Bui !! ឈប់សិន ! »
Bui យកកាហ្វេមកដាក់លេីតុ រួចឱនមុខដេីរចេញទៅ ខ្ញុំហៅឃាត់ក៏មិនស្ដាប់ ខ្ញុំបានងេីបពីកៅអីដេីរទៅតាមដែល តែក៏ត្រូវ Nai ចាប់ឱបខ្ញុំពីក្រោយជាប់។
YOU ARE READING
បន្លំខ្លួនព្យាបាលបេះដូង❤️🩹BibleBuild (ចប់)
فكاهةរឿងនេះ ទំាង Top BTT តួកាចឆ្នាស់ ឈ្លោះគ្នា cuteៗ Build បន្លំជាអ្នកបំរេី ហេីយបន្លំជាមនុស្សស្រី ព្រោះ Build ដឹងថា Bible ជា gay ក្លាយគេចាប់រំលោភ 🤣