ភាគ 3 : ជាតិអាកុល 🥃

420 55 19
                                    



.........ត

នៅក្នុងបន្ទប់ទឹក

Build បានដេីរមកដល់បន្ទប់របស់ខ្លួនរួចក៏យកកន្សែងពាក់នឹងស្មា ដេីម្បីចូលទៅមុជទឹកសម្អាតខ្លួនជាថ្មី ។

«អូ ព្រះជួយ !ស្នាមម្រាមច្របាច់កឡេីងឌិតឃេីញច្បាស់ ! អូយឈឺណាស់ របួសក្បាលក៏ចេញឈាម កក៏ឈឺ  ខ្ញុំអាចស្លាប់ឬអត់នៀក ហុឹក ! ប៉ា ម៉ាក់ កូនឈឺណាស់ ហុឺ ៗៗ»
Build ចូលមកដល់ក្នុងបន្ទប់ទឹក កាយទំាងមូលឆ្លុះឡេីងលេីកញ្ចាក់ ភ្នែកតូចៗសម្លឹងឃេីញខ្លួនឯងមុនគេគឺ នៅត្រង់កន្លែងបង់រុំរបួសមានជ្រៀបឈាមចេញមក និងត្រង់ក មានស្នាមម្រាមដៃឡេីងក្រហមជំាតែម្ដង ដៃតូចប៉ះទប់អង្អែលលេី ក តិចៗ ភាពឈឺត្រង់របួសនិងស្នាមពីកាច្របាច់ខ្លំាង បានបង្កឱ្យទឹកភ្នែកថ្លាជ្រៀបហូរស្រក់ចេញពីកែវភ្នែកមកម៉ាត់  ៗ
រាងកាយតូចទន់ជង្គងសម្រូតខ្លួនអង្គុយឱបក្បាលជង្គងស្រែកយំម្នាក់ឯងយ៉ាងខ្លំាង ព្រោះតំាងពីតូចមិនដែលជួបរឿងលំបាកបែបនេះ មិនដែលមានអ្នកណាមកធ្វេីឱ្យឈឺ ឬរបួសសូម្បីប៉ុនក្រចកឡេីយ ។

«តំាងសតិណា Build មិនអីទេ តំាងអារម្មណ៍ ទ្រំា យេីងធ្វេីបានៗ យេីងជាមនុស្សពូកែ  ហុឹក ! »
ពេលBuild យំឆ្អែត នាយតូចក៏ងេីបខ្លួនយកដៃជូតទឹកភ្នែក តែក៏នៅអណ្ដីតអណ្ដក់មិនទាន់បាត់ឈឹងភ្លាមនោះទេ ព្រោះយំច្រេីនពេក ភ្នែកក៏ដូចជាហេីមឡេីងមកដែល តែBuild ព្យាយាមតំាងអារម្មណ៍មកជាធម្មតា  ហេីយក៏ចាប់ផ្ដេីម ដោះបង់រុំក្បាលចេញដោយខ្លួនឯងម្ដងបន្តិចៗ រួចក៏បេីកទឹកកក់សក់ លាងសក់ និងយកអាកុលនិងថ្នំាមកលាងលាបរបួស ហេីយរុំបង់សារជាថ្មី មុននិង Build ដោះសម្លៀកបំពាក់មុជទឹកតាមក្រោយ ព្រោះរបួសមិនអាចទុកឱ្យហូរឈាម ត្រំាជាមួយទឹកបបរយូរនោះទេ អាចឆ្លងមេរោគ ហេីមមុខរបួស បង្កជាគ្រុនបាន ។

______
Build

«អ៊ុំ ខ្ញុំមកហេីយ »
ក្រោយរៀបចំខ្លួនស្អាតសារជាថ្មី ខ្ញុំក៏បានមកផ្ទះបាយជាថ្មីម្ដងទៀតដែរ។

«ចា ឆាប់ទៅញំាបបរហេីយញំាថ្នំាទៅ Bui អ៊ុំបានរៀបលេីតុឱ្យរួចហេីយ »

បន្លំខ្លួនព្យាបាលបេះដូង❤️‍🩹BibleBuild (ចប់)Where stories live. Discover now