................តBuild
ក្រោយពេល Bible សួរខ្ញុំហេីយ ខ្ញុំប្រកែកមិនឆ្លេីយ ភ្លាមៗគេស្រាប់តែបត់ឡានចូលកៀនឈប់ងក់ ឡេីងខ្លួនខ្ញុំលោហក់ទៅមុខ សំណាងហេីយមានខ្សែក្រវ៉ាត់ទប់ជាប់កុំអី ខ្ទិចមងច្រមុះខ្ញុំនឹង ។
«អុឹម !!»
ព្រះអេីយ ខ្ញុំមិនទាន់នឹងបាត់ឈប់ភ័យដែលត្រូវឡានឈប់ភ្លាមៗផង Bible ក៏ស្ទុះចាប់ក្រសោបបែរមុខខ្ញុំថេីបមួយទំហឹង គេបឺតបបូរមាត់ខ្ញុំជញ្ជក់ដូចដាច់ដាបមកពីណាចឹង ប្រហែលជាខឹងខ្នាញ់ខ្ញុំពេកទេក៏មិនដឹង តែចៅហ្វាយនិងកូនចៅឯណាគេខឹងគ្នាបឺតមាត់គ្នាចឹងនោះ គេរោគចិត្តខ្លំាងណាស់ បបូរមាត់ខ្ញុំចាប់ផ្ដេីមស្ពឹកឈឺ គេព្យាយាមថេីបរុញអណ្ដាតជ្រែកមាត់ខ្ញុំឱ្យព្រមបេីកតបការថេីបទៅគេ តែខ្ញុំខ្ចឹបមាត់ លេីកដៃទះស្មាគេរុញចេញ តែមិនដឹងអាលោកនឹងសុីស្អីទេបានកំលំាងមំារុញគ្មានរង្គឺឡេីយ ខ្ញុំកាន់តែប្រេីកំលំាងរុញគេកាន់តែបឺតជញ្ជាក់មាត់ខ្ញុំកាន់តែខ្លំាង ។«អុឹមៗៗ អុឹស ! អូយម៉េចបានខំាមាត់ខ្ញុំចឹង? ឈឺ ហុឹក ! អុឹម !»
Bible លែងមែនទែនហេីយ ខ្ញុំក្រហឹម ទះស្មាគេញាប់ខ្លំាង ៗជាសញ្ញាឱ្យគេដកមាត់ចេញ គេក៏ព្រមបន្ថយការបឺត រួចដកមាត់ចេញសម្លឹងមុខខ្ញុំដូចចង់សុីខ្ញុំទំាងរស់ នេះថេីបខ្ញុំហេីយខំាមាត់ខ្ញុំទៀត គ្រាន់តែខ្ញុំរេីមិនចង់ថេីប ត្រូវខ្ញុំអ្នកខឹងគេបានត្រូវ ខ្ញុំរំអួយថាឈឺប៉ុណ្ណឹងហេីយ អត់ដឹងខ្លួនខុសឈប់ទេ គេចាប់បឺតមាត់ខ្ញុំថែមទៀត ។«អុឹម ៗៗ ...»ខ្ញុំក្រហឹមបដិសេធរុញខ្លួនគេចេញជាថ្មីម្ដងទៀត លេីកនេះគេព្រមដកមាត់ចេញ តែគ្មានទេ គឺដកមាត់ចេញដោយបឺតទាញបបូរមាត់ខ្ញុំទៅតាមសឹងរហែកចេញពីមាត់ទៅហេីយ នេះគេមិនខំាទាញឱ្យដាច់ទំពារសុីតែម្ដងទៅ ហុឹក ! ។
«ឈប់រេី បេីមិនចង់ឱ្យខាំមាត់ទៀត ! »
ទ្រំាមិនបានទេ អាចង្រៃអេីយ ! លេីកនេះគេគំរាមខ្ញុំ មេីលចុះ ឱ្យខ្ញុំស្រលាញ់គេយ៉ាងម៉េច លេីកមុនៗធ្វេីបាបរាងកាយ ឈានដល់បំពានស្នាមថេីបដំបូងរបស់ខ្ញុំ ខ្ញុំរត់ចេញម៉ាសារហេីយ អាលូវទៀត គេមិនរាងទេ មកថេីបទៀត តែខ្ញុំអត់ផ្លូវរេីសទេ ខ្ញុំប្រកែកអីបាន ខ្ញុំជាកូនបំណុលគេ ជាកូនឈ្នួលគេដាច់ថ្លៃ ខ្ញុំត្រូវគោរពពាក្យសន្យាជាមួយយាយរបស់គេ ខ្ញុំមិនអាចតមាត់ ឬរេីខ្លួនបិសេដនោះទេ ណាខ្លាចគេខំាមែន វាឈឺណាស់ គិតអីមិនចេញទេ គឺខ្ញុំបានត្រឹមពេបមាត់យំ ទឹកភ្នែកហូររហាមកាត់ផែនថ្ពាល់ ជ្រាបចូលដល់មាត់ប្រៃៗ ខ្ញុំសម្លឹងមុខគេ សុំការយោគយល់ បែបលេីកក្រោយលែងក្បាលរឹងហេីយ តែចិត្តពិតខ្ញុំថាតតែយូរ នេះសម្ដែងឱ្យអាណិតទេអានាង ។
YOU ARE READING
បន្លំខ្លួនព្យាបាលបេះដូង❤️🩹BibleBuild (ចប់)
Comédieរឿងនេះ ទំាង Top BTT តួកាចឆ្នាស់ ឈ្លោះគ្នា cuteៗ Build បន្លំជាអ្នកបំរេី ហេីយបន្លំជាមនុស្សស្រី ព្រោះ Build ដឹងថា Bible ជា gay ក្លាយគេចាប់រំលោភ 🤣