___ Enjoy Reading ja ! 🥰...........ត
នៅពេលដែល Build បានចាកចេញទៅ ChaNun ក៏បានរត់ទៅតាម នៅសល់តែ Bible ជាមួយ Nai ហេីយក្នុងនោះក៏មាន Chai នៅជាមួយផងដែល ។
«Nai លែងបងបានហេីយ នេះយេីងត្រូវនិយាយជាមួយគ្នាប៉ុន្មានដងទៀតទេីបអូនយល់ ? »
«Bible ~~ បងហាមមិនឱ្យអូនស្រលាញ់បង អូនធ្វេីបាន តែបងមកហាមអូនមិនឱ្យមកជួបបង អូនធ្វេីមិនបានទេណា ក្រែងបងព្រមហេីយមិនចឹងថា យេីងស្រលាញ់គ្នាមិនបានទៀត តែរាប់អានគ្នាបាននោះអី ? »
«ក៏បែបនឹង !បងយល់ព្រមបែបនឹង តែអូនបានបញ្ចេញអាកប្បកិរិយាហួសពាក្យថាមិត្ត ល្មមលែងដៃបងបានហេីយ ...លឺបងនិយាយទេ ? »
«ក៏បាន ..»
Nai ប្រលែងដៃម្ដងបន្តិចដោយទឹកមុខអន់ចិត្តជាខ្លំាង«Bible ក៏កុំចិត្តដាច់នឹង Nai ពេកអី គួរផ្ដល់ឱ្យគ្នាទៅ ពីរនាក់ឯងធ្លាប់ស្រលាញ់គ្នាណាស់មិនចឹង ? »
Chai ដោយទេីសភ្នែកពេក ក៏ចូលមកជួយសម្រួលរវាង Bible និង Nai ដែលកំពុងទាស់ចិត្តទេីសសម្ដីនឹងគ្នា ។«បិតមាត់ឯងទៅ អា Chai ឯងមិនមែនយេីង ឯងមិនយល់ ថាមនុស្សដែលត្រូវគេបោកប្រាស់ បង្វិលក្បាលវាឈឺចាប់ខ្លំាងយ៉ាងណានោះទេ ទំាងដែលពេលនោះយេីងស្រលាញ់ យេីងល្អ យេីងឱ្យតម្លៃដល់គេគ្រប់យ៉ាង តែគេជ្រេីសបោះបង់ និងបំផ្លាញវាដោយខ្លួនឯង ឱកាសដែលយេីងផ្ដល់ ត្រឹមរាប់គ្នាជាមិត្ត ក៏វាវិសេសវិសាលជ្រុលពេកផង ! គិតហែសថាយេីងល្ងង់ មិនដឹងរឿងអីសោះនោះ ? ឯងទំាងពីរនាក់ ប្រយ័ត្នខ្លួនឱ្យបានល្អទៅ ហុឹស ! »
និយាយចប់ Bible ក៏ដេីរចេញទៅតាម Build បាត់ តែសម្ដីដែលនិយាយសង្កត់ធ្ងន់ម៉ាត់ៗបោះមួយប្រាវអំបាញ់មិញទៅ កាន់Chai បញ្ជិតទៅ Nai ដែលនោះ ទំាងពីរនាក់ស្ដាប់ហេីយស្រៀវពោះ នូវឃ្លាចុងក្រោយបំផុត ទម្លាក់ទឹកមុខស្មេី ដៀងក្រសែភ្នែកសម្លឹងគ្នា ដូចជាមានការភ័យរាងខ្លួន ស្ដាប់ផង គិតផង តេី Bible ចង់និយាយពីអី តេី Bible ដឹងរឿងអ្វីខ្លះ ? បានជានាយនិយាយបែបនេះដាក់ខ្លួនទំាងពីរបែបនេះ ?
«Chai ? បងស្ដាប់ Bible បាននិយាយអីខ្លះមែនទេ ? អាចទេដែល Bible គេដឹងរឿង...»
YOU ARE READING
បន្លំខ្លួនព្យាបាលបេះដូង❤️🩹BibleBuild (ចប់)
Humorរឿងនេះ ទំាង Top BTT តួកាចឆ្នាស់ ឈ្លោះគ្នា cuteៗ Build បន្លំជាអ្នកបំរេី ហេីយបន្លំជាមនុស្សស្រី ព្រោះ Build ដឹងថា Bible ជា gay ក្លាយគេចាប់រំលោភ 🤣