...........ត«ណែ លឺយេីងសួរទេនឹង »
«នេះបបរ ! យេីងលឺ តែមិនចង់ឆ្លេីយ អាម៉េចចុះ ? ហេីយភ្នែកមិនឃេីញយេីងរវល់ដួលបបរឱ្យឯងសុីទេ ? សួរអីក៏ចង់ឱ្យឆ្លេីយឱ្យឆាប់ៗមែន យី ! »
«ណែមានរឿងអី និយាយប្រាប់យេីងមក យេីងតឹងចិត្តណាស់វេីយ »
«អឺក៏បាន ! យេីងសួរឯង បងស្រីឯង មិនមែនជាបងស្រីបង្កេីតទេត្រូវអត់ ? »
ដោយមិនចង់កាច់កុងវែងឆ្ងាយច្រេីនទៀត Build ក៏ដាក់បង្កេីយអង្គុយចុះទល់មុខនឹង Ta ដែលកំពុងកាន់ស្លាបព្រាដួសបបរញំា«អឺ ! នឹងហេីយ ចុះយ៉ាងម៉េច ? »
« ក៏ ... អឺ »
«កុំប្រាប់ណាថាកាលដែលឯងមួម៉ៅ គឺឯងប្រច័ណ្ឌបងយេីងជាមួយនឹងបង Van ណែៗៗ ...5555 អុឹប* »
Ta ឃេីញ Build រអាក់សម្ដី នាយលេីកដៃសេីច ចង្អុលទៅកាន់ Build តែមានឯណា ផ្លែទំពំាងបាយជូរដែលដាក់លេីតុ នាយតូចយេីងក៏បេះយកមកញាត់មាត់ Ta ប្លុកប្រហែល 4 5 គ្រាប់ ។«នេះស្អីឯង យេីងនិយាយចំ ចំណុចមែនទេ ? អូយផ្អែម 5555 »
«បានហេីយឯង តិចត្រូវលេីសនឹងទៀតទៅ »
លេីកនេះ Build យារដៃរកទះក្បាល តែ Ta ចាប់ដៃជាប់« 5555 ...»
«នេះនៅទៀត !! »
«អឺ អឺ ឈប់ហេីយ ៗ យេីងឈប់ចម្អន់ក៏បាន អាលូវប្រាប់មកមានអីឆ្ងល់ ? »
«ក៏យេីងចង់ដឹងរឿង បង Tavan ឱ្យច្បាស់ យេីងដូចជាចំាបានថាឯងធ្លាប់ប្រាប់ថាគាត់ជា បងស្រីចិញ្ចឹមដែលលោកយាយយកពីមណ្ឌលកុមារកំព្រា ចឹងមានន័យថាមិនមែនបងប្អូនបង្កេីត តែយេីងឃេីញ Bible បងប្រុសឯងមេីលទៅដូចជាស្រលាញ់ បង Tavan ខ្លំាងណាស់ ស្រលាញ់ជាងឯងដែលជាប្អូនបង្កេីតទៀតផង »
«អឺ ក៏ពិតណាស់ បងប្រុសគាត់ស្រលាញ់បង Van ជាងយេីងដែលជាប្អូនបង្កេីត ព្រោះគាត់មិនដែលទុក បង Van ជាប្អូនចិញ្ចឹមនោះទេឯង ហេីយពេលគាត់មកនៅជាមួយគ្រួសារយេីងអាយុក៏ស្រករគ្នាជាមួយបងប្រុស តែដោយសារបងប្រុសគាត់បងខែបងVan ទេីប បងVan ហៅគាត់ថាបងប្រុសដូចយេីងដែលទៅ តំាងពីប៉ាម៉ាក់ស្លាប់ទៅ បង Bible ក្លាយជាក្មេងដែលសង្ងំតែក្នុងបន្ទប់ម្នាក់ឯង មិនចេញទៅណា ទៅរៀនក៏មិនទៅ កាលនោះយេីងតូចពេកមិនទាន់ដឹងខ្យល់អីទេ តែបានលោកយាយយកបង Van មក គាត់តែងនៅក្បែរកំដរស្និតស្នាលនឹងបងយេីងខ្លំាងជាងយេីង គាត់ក៏បានជាគ្នាជាមួយបងប្រុស គាត់ទំាងពីរត្រូវធាតុគ្នាណាស់ឯង និយាយចូលគ្នាគ្រប់រឿង ហេីយឯងដឹងទេ ? កាលនៅតូច បងប្រុសគាត់មេីលថែ ស្រលាញ់ការពារ បង Van ដូចកូនចឹង មិនត្រឹមដូចប្អូននោះទេ រៀនជាមួយគ្នា រហូតរៀនដល់សកលក៏ពួកគាត់រៀនផ្នែកដូចគ្នា ចប់ក៏ជាមួយគ្នា ...»
YOU ARE READING
បន្លំខ្លួនព្យាបាលបេះដូង❤️🩹BibleBuild (ចប់)
Humorរឿងនេះ ទំាង Top BTT តួកាចឆ្នាស់ ឈ្លោះគ្នា cuteៗ Build បន្លំជាអ្នកបំរេី ហេីយបន្លំជាមនុស្សស្រី ព្រោះ Build ដឹងថា Bible ជា gay ក្លាយគេចាប់រំលោភ 🤣