___ Enjoy Reading ja ! 🥰................ត
នៅពេលដែល Build បានទៅធ្វេីម្ហូបហេីយ ពេញខ្លួនធុំក្លិនទៅដោយក្លិនម្ហូប មិនរងចំាយូរ សល់តួនាទីរៀបចំម្ហូបបាយលេីតុទុកឱ្យមេការផ្ទះធ្វេីបន្ត ឯខ្លួនឯងក៏ប្រយ៉ាប់ដេីរឡេីងជណ្ដេីងយ៉ាងលឿន សម្ដៅទៅកាន់បន្ទប់ ដេីម្បីបានចូលទៅសម្រាតខ្លួនមុជទឹកជម្រះកាយឱ្យស្អាត នឹងអាលមករៀបចំថ្នំាយកទៅឱ្យ Bible ទុកញំាក្រោយបាយបន្ត ។
ឆូ !!
«ហ្ហេីយ ! ហត់ណាស់ ថ្ងៃនេះរៀនការងារមកច្រេីន មកដល់ផ្ទះបំរេីបាយទឹកឱ្យគេម៉ាចប់ទៀត មេការផ្ទះមានមិនឱ្យធ្វេីសុីទេ មកឆ្ងាញ់អីស្នាដៃរបស់យេីងឆ្ងល់ដែល បំណងចង់ធ្វេីបាបយេីងច្បាស់ណាស់ ជាតិមុនមិនដឹងជាជំពាក់កម្មស្អីជាមួយទេ បានជាតិនេះឱ្យមកជួប ដំបូងថាគេចទៅរួចទុក្ខហេីយតេី ចុះឡេីងក៏មកឱ្យអាបុិមុខងាប់នឹងតាមតោងទាមដូចឈ្លេីងមកធ្វេីបាបយេីងមិនឈប់ទៀត ទូរស័ព្ទក៏ដកហូតមិនឱ្យយេីងប្រេី ឪម៉ែយេីងខលតាមណានេះ ប្អូនយេីងនោះក៏មិនដឹងជាម៉េចទៅហេីយ ឱ្យអា Ta វាតាមមេីលថែ មិនដឹងបានការឬអត់ ធុញណាស់វេីយ !!!! »
Build មុជទឹកយកស្បៃចាក់សាប៊ូញីឱ្យឡេីងពពុះ ដុសលេីស្បែកដងខ្លួនបណ្ដេីរ រអ៊ូង៉ូវៗម្នាក់ឯងបណ្ដេីរ ដូចជាចូលតួសម្បេីមណាស់ តែក៏យល់ចិត្ត ក៏បានមានពេលផ្ទាល់ខ្លួនម្នាក់ឯងបែបនេះហេីយ ទេីបអាចនិយាយរអ៊ូពាក្យក្នុងចិត្តដែលចង់និយាយចេញមកខ្លះបាន បេីសាកនិយាយចឹងៗមុខអ្នកខ្លះ ឱ្យគេលឺមេីល បេីមិនជ្រក់ទេ ភ្នាល់ !។
តុ ៗៗៗៗៗ !
Build មុជទឹកហេីយចេញមកជូតខ្លួនជូតញីសក់មិនទាន់នឹងស្ងួតផង ទ្វាក៏បន្លឺសំលេងគោះឡេីង នាយតូចជ្រួញចិញ្ចេីមសឹងតែចងចូលគ្នា ធុញថប់ជាខ្លំាង កាយត្រជាក់ព្រោះទេីបត្រូវទឹក តែចិត្តវិញក្ដៅដូចបាយពុះ ។
«មិនឱ្យដកដង្ហេីមឱ្យស្រួលសោះមងហែស ? »
ក្រាក !
«យ៉ាងម៉េច ? ទាន ម៉ាៗៗ ម្ចាស់ ...!! »
«...»
ទ្វាបេីកមកហេីយ ម្ចាស់បន្ទប់ក៏ចេញមកបេីកហេីយដែល តែអ្នកគោះញញឹមលេីកមាត់មួយចំហៀង សម្លឹងព្រាន មេីលBuild ពីក្បាលដល់ចុងជេីង រួចសម្លឹងឡេីងលេីវិញ ឈប់ត្រឹមដេីមទ្រូងដែលមានសាច់ត្រឡុកត្រលន់មិនចាញ់មនុស្សស្រី សខ្ខី គួរឱ្យខ្នាញ់ ។
YOU ARE READING
បន្លំខ្លួនព្យាបាលបេះដូង❤️🩹BibleBuild (ចប់)
Humorរឿងនេះ ទំាង Top BTT តួកាចឆ្នាស់ ឈ្លោះគ្នា cuteៗ Build បន្លំជាអ្នកបំរេី ហេីយបន្លំជាមនុស្សស្រី ព្រោះ Build ដឹងថា Bible ជា gay ក្លាយគេចាប់រំលោភ 🤣