ភាគ 8 : «មិនទុកឱ្យខ្ញុំស្លាប់ទៅ ! »

389 55 21
                                    



...............ត

ក្រោយពេលដែល Bible ដេីរចូលផ្ទះបាត់ លោកយាយណាម និង Ta បានមកចាប់លេីក Bui ឡេីង ទោះ Bible ខ្លំាងយ៉ាងណា ជាមួយលោកយាយណាម Bible ក៏បានតែមាត់ស្រាប់ហេីយ  តែក្មេងក្បាលរឹង ចង់តែឈ្នះម្នាក់នេះ ចិត្តខ្លំាង ព្រមទទួលការដាក់ទោសមួយនេះ មិនឱ្យលោកយាយ និង Ta ជួយឡេីយ គឺសុខចិត្តជង្គងនៅមុខផ្ទះលេីវាលស្មៅទំាងកណ្ដាលថ្ងៃក្ដៅចែស ម៉ោង 10 ។
Bui ស្ងាត់ខំាមាត់ ទប់ទឹកភ្នែកមិនឱ្យយំ ក្នុងចិត្តចាប់ផ្ដេីមឈឺអួលៗដូចគេយកកំាបិតមកឆ្កឹសឆ្កៀល ហេតុអីគេចិត្តអាក្រក់ដាក់ខ្លួនបែបនេះ ទំាងដែលគេធ្វេីក៏ព្រោះចង់ជួយ ចង់ឱ្យក្លាយជាមនុស្សគួរឱ្យគោរពស្រលាញ់នៃមនុស្សគ្រប់គ្នា មកធ្វេីជាប្រធានក្រុមហ៊ុនល្អ ចៅហ្វាយល្អ ចៅល្អ និងបងប្រុសល្អ   ។

អារម្មណ៍Bui ពេលនេះខឹងនឹង Bible ណាស់ មេឃជះពន្លឺរស្មីក្ដៅខ្លំាងយ៉ាងណា ក៏មិនស្មេីក្នុងដេីមទ្រូងដែលក្ដៅក្រហល់ក្រាហាយនៅពេលនេះដែរ ។

«បេីខ្លំាងក៏ដាក់ទោសយេីងឱ្យស្លាប់ទៅវេីយ ! ហាមមកជួយ ហាមមកយកសពយេីង ចំាមេីលបេីយេីងស្លាប់ យេីងនឹងធ្វេីជាខ្មោចយាមនៅនឹង លងអាមនុស្សផ្ដាច់ការដូចលោក អាចៅហ្វាយឆ្គួត អាចៅហ្វាយឃោឃៅ  អ្ហា!!!!!! ស្អប់ ខឹង ខឹងណាស់ ធ្វេីល្អបានទោស !!ចង្រៃយ៍អេីយយយ »
ពេលគេដេីរចេញអស់ Bui ស្រែកនិយាយម៉ាទំហឹងៗអស់ពីពោះ តែក៏ធ្វេីឱ្យអ្នកខ្លះលួចបង្ហេីបបង្អួចបេីកវំាងននមេីលពីលេីមកដែល ។

«សម្ដីនៅខ្លំាងទៀត ចំាមេីលទ្រំាបានប៉ុណ្ណា បេីពត់ចរឹកឌឺ ក្បាលរឹងមិនបាន កុំហៅយេីងថាចៅហ្វាយឱ្យសោះ ក្មេងកំហូច ក្មេងក្បាលរឹងដូចដែក ហុឹស ! »

...
កន្លងអស់ពេលទៅជាច្រេីនម៉ោង កាយតូចដែលនៅក្រោមពន្លឺថ្ងៃយូរចាប់ផ្ដេីមទន់ខ្សោយ ស្បែកមុខ ដៃជេីង ចាប់ផ្ដេីមក្រហមស្វាយ បែកញេីញជោគក្បាល ជោគខ្លួនទំាងអស់ ។

ព្រូស ! មិនយូររាងកាយ Bui ក៏ដួលសន្លប់ទៅលេីស្មៅ បាត់មាត់ឈឹង ។

«លោកស្រីធំ អ្នកប្រុសតូច Bui ខ្យល់គរសន្លប់បាត់ហេីយ តេីធ្វេីយ៉ាងម៉េចទៅ ? »

បន្លំខ្លួនព្យាបាលបេះដូង❤️‍🩹BibleBuild (ចប់)Where stories live. Discover now