ភាគទី០៤

1.3K 81 0
                                    

២ម៉ោងក្រោយមក

Jakeបើកភ្នែកលើងយឺតៗហើយក៏មានអារម្មណ៏ ថាស្លឹកៗកម្រើកដៃមិនកើត ហើយក៏ឃើញ ថាមានអ្នកនៅចោមរោមជាច្រើន។

"ដឹងខ្លួនហើយមែនទេកូន ម៉ាក់ភ័យខ្លាំង ណាស់កូន"អ្នកម្តាយក្មេកពោលលើងយា៉ង បារម្មណ៏។

"ខ្ញុំ~ខ្ញុំមិនអីទេ" Jakeតបដោយសម្លេងខ្សោយ។

"យ៉ាងម៉េចដែរកូន"លោកLeeពោល

"ខ្ញុំមិនអីទេកុំបារម្ភអីអ្នកទាំងពីរ ទៅសម្រាកចុះខ្ញុំមិមអីទេ" រាងតូចតបដោយ សម្លេងរាបសា

"ល្អចឹងឆាប់សម្រាកទៅ។ Heeseungមើលថែប្អូនផង " អ្នកជាម្តាយនិយាយលើងខណៈបែរទៅរក កូនប្រុសដែរឈរឱបដៃស្ងៀមៗដោយមិន និយាយអ្វី។

"បាទ អ្នកទាំងពីទៅសម្រាកចុះ"
ឮបែបនេះអ្នកគ្រប់គ្នាក៏ចេញទៅខាងក្រៅអស់។

"សំទោសដែលធ្វើឲបងពិបាក"Jakeពោលខណៈសម្លឹងទៅគេហើយក៏ឃើញថាគេធ្វើមុខ លើងស្មើរ។

Heeseungសម្លឹងJakeដោយមិននិយាយអ្វីក៏ឃើញ ថារាងតូចកំពុងធ្វើអ្វីម្យ៉ាងតែគេក៏មិនមាត់នៅរងចាំ មើល តែភ្លាមគេក៏ប្រញាប់ស្ទុះទៅចាប់រាងតូចជាប់ ពេលឃើញគេបម្រុងចុះពីគ្រែ។
"ចង់ធ្វើអី"Heeseungពោលលើងដោយសម្លេងរឹង។

"ខ្ញុំស្រេកទឹក..."Jakeពោលតាមការពិត។

"ឯងនេះចំជា....ឆាប់នៅឲស្ងៀមទៅ" គេពោលដោយសម្លេងកាចខណៈដើរទៅចាក់ទឹកយកមកឲរាងតូច។

Skip
ពេលរសៀល

ដោយសារជាតិថ្នាំនៅមិនទាន់ អស់ក៏ធ្វើឲរាងតូច ភ្លេចខ្លួនគេងលក់លើពូករបស់ អ្នកកំលោះដែលពេលនេះម្ចាស់គេមិនដឹង ជាទៅណាបាត់ក៏មិនដឹង។

មួយសន្ទុះក្រោយមករាងក្រាសគេក៏ដើរត្រលប់ចូល មកក្នុងបន្ទប់វិញ។ គេដើរវាងមកកន្លែងម្ខាងទៀត របស់គេហើយក៏លើងទៅគេងមុននឹង លើកដៃបិទភ្លើងទៅហើយគេងលើពូកដោយអារម្មណ៏តាងតឹង។

ពាក់កណ្ដាលអាទ្រាតចូលមកដល់

Jakeដែលពេលនេះគេងនៅក្បែរៗអ្នកកំលោះក៏ ឃើញថាខ្លួនថ្លើមធំហ៊ានគេងលក់លើគ្រែរបស់ គេទើបត្រូវប្រញាប់ក្រោកទៅកន្លែងរបស់ខ្លួនវិញ។ Jakeប្រឹងទប់ខ្លួនដើរយ៉ាងពិបាកតោងគ្រែផងជញ្ជាំងផងទម្រាំបានមកដល់សាឡុងដែល ជាកន្លែងរបស់ខ្លួនវិញ។ រាងតូចសម្លឹងមើល់ទៅដៃនិងជើងហើយក៏ឃើញថាមានឈាបជ្រាបតាមស្បៃដែលរុំ
"មិចក៏មិនស្លាប់ឲផុតៗតែម្តងទៅ" រាងតូចពោលយ៉ាងតាងតឹងចំពោះភាពវេទនាដែរ ខ្លួនកំពុងជួបប្រទះពេលនេះ។ Jakeដាក់ខ្លួនគេង លើសាឡុងទាំងការឈឺចាប់ដែលបង្កលីង ដោយសារបួស។

ចំណងអាពាហ៍ពិពាហ៍ជំពាក់កម្ម (ចប់)Where stories live. Discover now