ភាគទី៣១

601 76 13
                                    

«អូយ..!» ដោយមិនប្រយាត់ជេគក៏ជំពប់ជើង ដួលហើយរំពេចនោះដែរក៏ស្រាប់តែលេចមុខ តេសុននៅមុខរាងតូចតែម្តង។

«មិនអីទេមែនទេ» តេសុននិយាយខណៈ ជួយលើកគ្រារាងតូចលើង។

«មិនអីទេ» រាងតូចតបដោយសម្លេងស្រាល។

«មិចក៏អាលោកហុីសុឹងនោះនិយាយឲលោកបែបនេះ ពិតជាអាក្រក់ណាស់ » តេសុនពោលយ៉ាងមួមៅ។

«កុំថាឲលោកហុីសុឹងអីវាជាកំហុសខ្ញុំដែលជា លេខាតែបែរជាមិនអាចជួយចាហ្វាយបាន»

«កុំនិយាយបែបនេះគេនោះទេដែលខុសមិនដឹងជាមួមៅមកពីណាបែរជាមកបញ្ចេញកំហឹងដាក់ ឯងទៅវិញ»

«មិនអីទេ»
«កុំបារម្ភអីខ្ញុំនឹងការពារឯង ខ្ញុំមិនឲគេមកស្ដី ឲឯងទៀតទេ» តេសុនពោលខណៈយកដែមកដាក់លើក្បាលជេគ។

«អគុណហើយលោកតេសុន»

«ហៅថាសុនធម្មតាទៅបានហើយ»

«បាទ សុន» ជេគតបព្ររមទាំងញញឹមយ៉ាង ទន់ភ្លន់ដាក់គេ។ ហុីសុឹងដែរដើរមកហើយក៏ឃើញ អ្នកទាំងពីរដូចជាផ្អែមល្ហែមនឹងគ្នាដល់ហើយក៏ កាន់តែធ្វើឲគេខឹងលើង។

«ឯងជាលេខាខ្ញុំឬលេខាតេសុនទើបបានជាមិន នៅជួយការងារខ្ញុំតែបែរជាមកនៅទីនេះ»

«ខ្ញុំ....!»

«បានហើយឆាប់មកតាមខ្ញុំ»

«ខ្ញុំទៅសិនហើយចាំជួបគ្នាលើកក្រោយ»

«បាទ បើមានអ្នកធ្វើបាបត្រូវប្រាប់ខ្ញុំយល់ទេ» តេសុនតបដោយសម្លេងផ្អែមខណៈដាក់ដៃជីសក់ របស់ជេគ។

«នៅផ្តាំផ្ញើរយូរទៀតទេ...?» ហុីសុឹងនិយាយ ដោយសម្លេងកាច។

«ខ្ញុំទៅហើយសុន» ជេងតបដោយសម្លេង ស្រាលរួចក៏ដើរទៅបាត់។

«ខ្ញុំមិនខ្វល់ថាលោកធ្វើបែបនេះដើម្បីអ្វី តែបើលោកធ្វើបាបគេខ្ញុំនឹងមិនលើកលែងឲលោកទេ» តេសុនពោលពេលហុីសុឹងបម្រុងដើរទៅ។

«បើឯងមានសម្ថភាពឯងក៏ធ្វើទៅ»ហុីសុឹងតប យ៉ាងក្រអឺតក្រទមព្រមទាំងដើរទៅធ្វើប្រងើយ។

Skip

«ហុីសុឹងមិចក៏បងធ្វើបែបនេះដាក់ខ្ញុំ..?»

ចំណងអាពាហ៍ពិពាហ៍ជំពាក់កម្ម (ចប់)Where stories live. Discover now