ហុីសុឹងដាក់ជេគឲគេងលើពូកថ្នមៗ ព្រមទាំងដាក់ ខ្លួនអង្គុយក្បែរកាយតូចដោយតឹងមុខតាងតឹងហើយក៏ ពិបាក់ចិត្តជាខ្លាំង។
ហុីសុឹងផ្តេកខ្លួនដេកក្បែរជេគខណៈទាញដៃរាងតូច កាន់« បងសុំទោស បងដឹងថាអូនឈឺចាប់ខ្លាំង ណាស់។ តែបងក៏ឈឺចាប់មិនតិចជាងអូនដែរគ្រប់ពេលដែលបងឃើញអូនយំបងសឹងតែទប់អារម្មណ៏ខ្លួនឯងមិនបានទៅហើយ បងឈឺចាប់ជាងអូនទៅទៀតតែបងត្រូវ តែបង្ខំចិត្តធ្វើបែបនេះ» ហុីសុឹងពោលយ៉ាងឈឺចាប់ ខណៈសម្លឹងទៅមុខរាងតូចដោយក្តីស្រលាញ់នឹង បារម្ភជាខ្លាំង។
«បងចង់ឲអូនស្អប់បង តែហេតុអី ក៏អូនមានះបែបនេះមិចក៏អូននៅទ្រាំទៀត បងធ្វើឲ អូនឈឺចាប់ប៉ុណ្ណឹងហើយអូនគួរតែស្អប់បងហើយ កាត់ចិត្តពីបងបាន មិនមែនមកត្រូវធ្វើបាបខ្លួនឯង ដើម្បីផ្ចាញ់បងបែបនេះទេ» ហុីសុឹងពោលរួច ក៏លើកជេគថ្នមៗឲមកគេងលើដៃរបស់ខ្លួន។១ថ្ងៃមុន
ហុីសុឹងដែលកំពុងតែគេងឱបជេគក៏ភ្ញាក់លើង ហើយក៏ឃើញថារាងតូចនៅគេងលក់នៅលើយ។ ហុីសុឹងយកដៃមកអង្អែលមុខជេកថ្នមៗព្រមទាំងឱន ថើបថ្ពាល់របស់ជេគដោយក្តីស្រលាញ់ហួងហែង «ចាប់ពីពេលនេះទៅអូនជាបងហាម អូនទៅរញេរញែជាមួយប្រុសផ្សេងឲសោះបើ បងដឹង បងនឹងកាច់បំបាក់កអាប្រុសម្នាក់នោះ» ហុីសុឹងពោលបន្តិចមុននឹងទាញនជេគមកឱបយ៉ាង ណែន។
តឹត ~~តឹត
«នាងខលខ្ញុំធ្វើអីរីតា» ហុីសុឹងតបដោយសម្លេងរឹង
«ហុីសុឹងមិចក៏បងមិនខ្វល់ពីខ្ញុំហើយនឹងកូន យើងបែបនេះ បើបងមិនខ្វល់ពីពួកយើង ទៅហើយចឹងខ្ញុំនឹងកូននេះនឹងទៅឲឆ្ងាយពីបង»
«កុំមកប្រើល្បិចជាមួយខ្ញុំព្រោះខ្ញុំមិនជឿថាកូន នោះជាកូនខ្ញុំ»
«ល្អបងមិនជឿមែនទេបានខ្ញុំនឹងពិសោធឲ បងឃើញថាក្មេងនេះជាកូនបងមែនឬអត់ តែបើគេជាកូនបងមែនបងច្បាស់ជាស្តាយ ក្រោយ»
«នាងចង់ធ្វើអី»
«បើបងមិនមកជួបខ្ញុំទេកុំសង្ឃឹមថាបានជួប មុខកូនបងទៀត» នាងតបរួចក៏ដាក់ចុះ។
«ចង្រៃយ៍រ! » ហុីសុឹងខឹងជាខ្លាំងដែលនាងយក ក្មេងមកគម្រាមគេ។ ហុីសុឹងបែមកសម្លឹងអ្នកដែល នៅក្នុងរង្វង់ដៃដោយក្តីបារម្ភជាខ្លាំងបើគេមិន ប្រាប់រាងតូចហើយចេញទៅបាត់គេច្បាស់ជា ខូចចិត្តដែលគិតថាខ្លួនមិនបានទុកគេសំខាន់ តែបើប្រាប់ គេថាខ្លួនទៅរករីតាច្បាស់ជា កាន់តែខូចចិត្តខ្លាំងថែមទៀត។
«បងនឹងប្រញាប់ ទៅដោះស្រាយជាមួយស្រីនោះចាំបងសិនណា បងនឹងមិនបោះបង់អូននោះទេ» គេពោលរួចក៏ ឱនថើបថ្ងាស់របស់ជេគរួចក៏សម្លឹងរាងតូចមួយសន្ទុះ ទម្រាំតែដាច់ចិត្តដើរចេញទៅដោយមិនអស់ចិត្តខនដូរពេលដែលហុីសុឹងមកដល់ក៏មិនឃើញរីតានៅក្នុង បន្ទប់ទើបគេប្រញាប់តាមរក។
YOU ARE READING
ចំណងអាពាហ៍ពិពាហ៍ជំពាក់កម្ម (ចប់)
Fantasyស្រឡាញ់មនុស្សម្នាក់មិនខុសទេ លួចមើលមនុស្សដែលខ្លួនឯងស្រឡាញ់ក៏មិនខុសដែរ លួចបារម្ភមនុស្សដែលខ្លួនស្រឡាញ់រឹតតែមិនខុស ការពារមនុស្សដែលខ្លួនស្រឡាញ់កាន់តែមិនខុស តែគេខុស...ខុសដែលស្រឡាញ់មនុស្សមិនគួរស្រឡាញ់ ខុសដែលនៅតែស្រឡាញ់មនុស្សដែលមានអ្នកដែលគេស្រលាញ់រួចហើយ