ភាគទី១០

1K 64 0
                                    


សុំទោសទុកមុនចំពោះពាក្យមិនសមរម្យ
មិនពេញចិត្តអាចអូសរំលងចោលបានណា៎🙏❤

រាងក្រាសសម្លឹងទៅកាន់រាងតូចដោយក្រសែភ្នែកគ្មាន
អារម្មណ៏ខណៈដើរសម្ដៅឡើងទៅលើគ្រែដោយទឹកមុខពេញទៅដោយភ្លើងកំហឹងដែល កំពុងតែឆេះនៅក្នុងចិត្តរបស់គេ។
«បងស្ដាប់ខ្ញុំសិនបានទេវាមិនដូចជា បងគិត...!» រាងតូចពោលដោយញ័រខ្លួនព្យាយាមនិយាយសុំក្ដីមេត្តាពីអ្នកកំលោះ តែមើលទៅគេដូចជាមើលមិនឃើញភាពសន្តោសរបស់រាងក្រាសនៅក្នុងភ្នែករបស់គេទាល់ តែសោះ។
«មេត្តាមែនទេ...?»រាងក្រាសពោលដោយ សម្លេងមាំខណៈចាប់ទាញរាងតូចមកសម្លុតដាក់។
«មនុស្សដូចជាយើងមិនដែលមានមេត្តាឲអ្នកណា ហើយហេតុអីខ្ញុំត្រូវមកមានមេត្តាចំពោះមនុស្ស ដូចជាឯងដែលចង់បានទ្រព្យសម្បត្តិគ្រួសារ ខ្ញុំឡើងញ័រខ្លួនអស់ទៅហើយ» ហុីសុឹងពោល ដោយសម្ដីមើលងាយទៅកាន់ជេកជាខ្លាំងខណៈនៅបន្តច្របាច់ដៃរាងតូចខ្លាំងៗ។

«លែងទៅខ្ញុំឈឺ...!» រាងតូចព្យាយាមរើបម្រាស់ ពីគេទាំងទឹកភ្នែកដោយភាពឈឺចាប់ពីសម្តីរបស់ គេដែលបានជេស្ដីមកកាន់ខ្លួននដោយមិនព្រម ស្តាប់ការបកស្រាយរបស់គេសោះ។
«ល្អហើយដែរវាឈឺឯងនឹងបានចាំទុកក្នុងអំបែងខួររបស់ឯងថាមនុស្សដូចជាយើងមិនមែនជា ក្របីឲមនុស្សថោកៗដូចជាឯងមកពាក់ស្នែងឲបាន នោះទេ» រាងក្រាសពោលដោយភាពស្អប់ខ្ពើម ទៅកាន់ជេកដោយមិនសំចៃមាត់។

រាងតូចទ្រាំនឹងសម្តីរាងក្រាសដែលប្រមាថមើលងាយ ខ្លួនតែទៀតលែងបានក៏ច្រានគេចេញមួយទំហឹង មុននឹងទះគេមួយកំភ្លៀងយ៉ាងលាន់។
«អាក្រក់...! បងក៏អាក្រក់ដូចគ្នាheeseung បងក៏មិនបានរៀបការជាមួយខ្ញុំព្រោះពេញ ចិត្តតែក៏ព្រោះខ្លាចកាត់ចេញពីមរតកទៅវិញទេ» រងតូចស្រែកប្លុកឲអ្នកកំលោះទាំងទឹក ភ្នែកខណៈបម្រុងចុះពីគ្រែតែរាងក្រាសក៏ចាប់ផ្ដលរាងតូចមកលើពូកវិញ។

គេលើងទ្រោពពីលើរាងតូចខណៈប្រើដៃទាំងពីរ សង្កត់ដៃរបស់រាងតូចជាប់មុននឹងញញឹមកាច... «អត់ទេ..! ខ្ញុំខុសពីឯង ខ្ញុំមិនបានរៀបការ ដោយសារខ្លាចកាត់ចេញពីមរតកដូចជាពួកឯង គិត...តែខ្ញុំរៀបការព្រោះដើម្បីធ្វើឲអ្នកដែល គិតចង់បានទ្រព្យសម្បត្តិរបស់ខ្ញុំត្រូវមកលុបលាង សងចំពោះភាពគម្រក់របស់ខ្លួនដោយការបំផ្លាញ ឯងឲខ្ទេចក្នុងដៃរបស់ខ្ញុំទៅវិញទេ...» រាងក្រសពោលឡើងដោយសម្លេងត្រជាក់ស្រឹបរួចក៏ឱន មកថើបរង្វង់ករបស់រាងតូចយា៉ងយកតែចិត្ដ។

ចំណងអាពាហ៍ពិពាហ៍ជំពាក់កម្ម (ចប់)Where stories live. Discover now