ភាគទី២៥

984 86 7
                                    

ភ្នែកស្អាតបើកឡើងយឺតៗហើយក៏សម្លឹង ទៅពីដានបន្តិច មុននឹងក្រោកអង្គុយ ។ គេបម្រុងកម្រើកដៃទៅហើយស្រាប់តែបែរមក ក៏ឃើញហុីសុឹងគេងលក់ទាំងកំពុងកាន់ដៃ របស់ខ្លួនជាប់ ។

« ម៉េចក៏ខ្ញុំមកនៅទីនេះទៅវិញ ! » រាងតូចគេពោលតិចៗខណៈមើលជុំវិញបន្ទប់ ។

« ហុីសុឹង! »ជេកពោលតិចៗ

ខណៈដែរហុីសុឹងក៏បើកភ្នែកហើយពេល ដែលឃើញជេកភ្ញាក់ក៏ត្រេកអរជាខ្លាំង ។ « យា៉ងម៉េចហើយ ? » រាងក្រាស់ ពោល ខណៈឡើងមកអង្គុយលើគ្រែពីមុខជេក ។

ជេក គេញញឹមក « អូនលែងអីហើយ»

« ភ្ញាក់ល្អហើយ យើងបានកម្មង់អារហារមកទុក ឲហើយ ញាំសិនទៅហើយចាំគេងបន្ត ។ »និយាយហើយរាងក្រាស់ក៏ដើរទៅវៀបចំអារហារយកមកដាក់ឲជេក។

<< អេ...... >>

« ឆាប់ញាំទៅនៅនិយាយអីទៀត ឬចង់ឲបញ្ចុកដែរ? »

« អត់.... អត់អីទេ អូនញាំខ្លួនឯងបាន » និយាយហើយជេកក៏លូកដៃចាប់ស្រាបព្រា យកមកដួសអារហារញាំ។

« មិចមិនឆាប់ញាំ » រាងក្រាស់គេពោលទាំងមុខមាំ ។

« បងញាំបាយហើយឬនៅ? »

« កុំខ្វល់ពីយើងញាំតែខ្លួនឯងឲតែរួចទៅ ហើយ ថ្ងៃក្រោយកុំទៅធ្វើអ្វីល្ងង់ៗទៀត បើឲខ្ញុំឃើញឯងឈឺព្រោះតែអញ្ចឹងទៀត ខ្ញុំមិនយកឯងមក ពេទ្យទេយើងទុកឲឯងដេកស្លាប់តែម្នាក់ឯងមិនខាន! » ហុីសុឹងក៏ពោលហើយមុខក៏ឡើង ក្រញ៉ូវ ។

« ក្រែងបងជាអ្នកមិនឲខ្ញុំញាំតើ » ជេកពោលតិចៗខណៈបែរមកដួស់អារហារដាក់ចូល មាត់ ។

« បើយើងដឹងថាឯងល្ងង់ជាងក្របីបែបនេះយើង ក៏មិនទៅនិយាយបែបនោះដែរ »

« ខ្ញុំមិនល្ងង់ទេ ! » ជេកពោលរាងត្រគោះ បក់បោក់បន្តិចខណៈវាសដៃគេចេញពីសក់របស់ ខ្លួន។

ហុីសុឹង គេញញឹមចុងមាត់ខណៈខិតទៅ ជិតរាងតូចហើយក៏លូកដៃទៅឱបចង្កេះរាងតូចពី ក្រោយដែលធ្វើឲជេកភ្ញាក់អង្គុយត្រង់ ខ្លួនភ្លាមៗ។

ស្របពេលនោះដែររាងក្រាស់ក៏ឱនទៅថើប កញ្ចឹងករបស់ជេកពីក្រោយថ្នមៗដែលធ្វើឲ ជេកគេព្រឺសម្បុរជាខ្លាំងខណៈក្ដាប់ដៃជាប់។

ចំណងអាពាហ៍ពិពាហ៍ជំពាក់កម្ម (ចប់)Where stories live. Discover now