បន្ទាប់ពីជុងវ៉ុន&ស៊ូនូទៅតាមខេត្តរួចមកពេលនេះ ក៏ដល់ពេលពួកគេត្រលបមកវិញហើយ។ ជុងវ៉ុន&ស៊ូនូប្រញាប់ចូលមកក្នងផ្ទះយ៉ាងលឿងតែក៏ ឃើញថាទ្វាចាក់សោរ «នេះជេគគេទៅក្រៅ មែនទេ...!» ជុងវ៉ុនពោលរួចក៏បើកកាបូបរក កូនសោរមួយទៀតមកចាក់បើកចូលទៅ។ គ្រាន់ តែចូលមកដល់ក្នុងផ្ទះពួកគេក៏អស់កម្លាំងដាក់ខ្លួន អង្គុយនៅលើសាឡុងបម្រុងនឹងបិទភ្នែកសម្រាក បន្តិចទៅហើយស៊ូនូក៏ឃើញមានសំបុត្រនៅលើតុ ធ្វើឲគេប្លែកចិត្តក៏ទាញយកមកមើលជាមួយជុងវ៉ុន។
<< ជុងវ៉ុន&ស៊ីនូ អគុណពួកឯងណាស់សម្រាប់គ្រប់យ៉ាងកុំបាច់តាមរកគ្នាអីពេលនេះគ្នានៅមិនទាន់ចង់ជួបអ្នកណាទេ គ្នាគ្រាន់តែចង់ទៅកន្លែងស្ងប់ស្ងាត់ណាមួយដែលគ្មាននរណាគេស្គាល់គ្នា គ្នាគ្រាន់តែចង់ប្រើជីវិតធម្មតាៗ បើឲគ្នានៅទីនេះគ្នាក៏មិនអាចបំភ្លេចគ្រប់យ៉ាងបានដែរទោះជាផ្ទះពួកឯងនៅឆ្ងាយពីទីក្រុងតែ ហុីសុឹងគេមានអំណាច
ហើយក៏មានឥទ្ធិពលណាស់គេប្រាកដជាសើបដឹងជាក់ជាមិនខានហើយគ្រាន់តែស្វែងរកផ្ទះពួកឯងវាមិនពិបាកសម្រាប់គេនោះទេ ពេលនេះគ្នាមិនត្រូវការជួបប្រុសម្នាក់ នោះពួកឯងយល់ចិត្តគ្នាមែនទេ..? គ្នានឹង ទាក់ទងមកពួកឯងវិញនៅពេលណាដែលគ្នារក កន្លែងស្នាក់នៅបាន...ជេគ>_< »បន្ទាប់ពីអានសំបុត្រហើយក៏ពួកគេខឹងជាខ្លាំង តែគេមិនបានខឹងនឹងមិត្តតែពួកគេកំពុងតែខឹងអ្នក ដែលជាដើមហេតុទៅវិញទេ។
Skip« បងហុីសុឹ.... ឈប់ផឹកទៅ »
រីតា ដែលចូលមកក្នុងផ្ទះរបស់ហុីសុឹ ពោលខណៈចូលទៅយកកែវស្រាចេញពីគេ ពេលឃើញហុីសុឹងលើកស្រាផឹកដូចជាទឹក។
ហុីសុឹង បែរទៅសម្លឹងនាងថ្លៃហើយក៏ កញ្ចក់ទាញកែវស្រាមកវិញ « ចេញទៅ ! »
« បងដេញខ្ញុំមែនទេ ? »
« ត្រូវហើយខ្ញុំប្រាប់ថាឲនាងចេញទៅ » គេប្តូរពីនិយាយសម្លេងស្ទើរទៅជាកំហក ដោយកំណាច ។
« ហេតុអីក៏បងមកបញ្ចេញកំហឹងដាក់ខ្ញុំ ប្រពន្ធបងធ្វើឲខ្ញុំទៅជាបែបនេះហើយ ខ្ញុំមិនរក រឿងគេផង ថែមទាំងបារម្ភពីបងទើបមកមើលថែបងថែមទៀត ម៉េចក៏បងស្រែកឲខ្ញុំទៅវិញ»
YOU ARE READING
ចំណងអាពាហ៍ពិពាហ៍ជំពាក់កម្ម (ចប់)
Fantasiស្រឡាញ់មនុស្សម្នាក់មិនខុសទេ លួចមើលមនុស្សដែលខ្លួនឯងស្រឡាញ់ក៏មិនខុសដែរ លួចបារម្ភមនុស្សដែលខ្លួនស្រឡាញ់រឹតតែមិនខុស ការពារមនុស្សដែលខ្លួនស្រឡាញ់កាន់តែមិនខុស តែគេខុស...ខុសដែលស្រឡាញ់មនុស្សមិនគួរស្រឡាញ់ ខុសដែលនៅតែស្រឡាញ់មនុស្សដែលមានអ្នកដែលគេស្រលាញ់រួចហើយ