ភាគទី១៦

937 60 1
                                    

ក្រុមហ៊ុន...

«ចៅហ្វាយ អ្នកប្រុសតូចយប់នេះមិនបានត្រឡប់មកភូមិគ្រិះវិញទេ ប្រហែលជាចង់គេងជាមួយលោកប៉ា »Kមនុស្សចំណិតរាយការណ៍ រាងក្រាស់ក៏ងក់ក្បាលទទួលធ្វើការបន្ត រាងតូចធ្វើអីក៏គេដឹងដែរ គ្រាន់តែធ្វើជាមិនដឹង គេបានអោយកូនចៅទៅសើបមកម្តងទៀត ថារាងតូចទៅណា មានបញ្ហាអីហើយចង់បានហេតុផលពិតប្រាដកដែលរៀបការជាមួយគេ ហើយពេលដឹងថារាងតូចយកលុយទៅធ្វើអីទើបកំហឹងគេស្ងប់ខ្លះ ។
Kដែលចេញទៅមុននេះក៏រហ័ស ចូលមកវិញ
«ចៅហ្វាយ...»K
«យ៉ាងម៉េច»
«មុននេះកូនចៅដែលបានតាមអ្នកប្រុសតូចបានខលមកប្រាប់ថាឃើញអ្នកប្រុសតូចទៅក្លឹបរាត្រីមួយកន្លែង តាមរូបភាពអាចជាកន្លែងធ្វើការចាស់...» Kហុចទូរសព្ទ័អោយចៅហ្វាយគេក៏យកមើលឃើញ ខ្សែភ្នែកសម្លឹងទៅមើលរូបក្នុងទូរសព្ទ័ មុននិងសម្លឹងមើលkមុខមាំ ។
«អោយខ្ញុំទៅតាមអ្នកប្រុសតូចមកវិញទេ»
«មិនបាច់ទេ»
«តែចៅហ្វាយ...»
«...»
«បាទ»គេឃើញចៅហ្វាយសម្លឹងមុខគេក៏ស្ងាត់ មិនហ៊ាននិយាយបន្ត
«...» គេបិទទូរសព្ទ័នោះទុក មុននិងធ្វើការបន្ត ដូចគ្មានអ្វីកើតឡើង ឃើញបែបនេះ កូនចៅមិនហ៊ានរំខានបន្ត ក៏ចេញទៅវិញ ។
ចំណែករាងក្រាស់ សម្លឹងក្រដាស់ការងារសឹងតែធ្លុះ យកត្រកូលគេទៅប្រមាថនៅកន្លែងតូចទាបបែបនោះទាល់តែបាន មើលទៅប្រមានតែមាត់ មិនខ្លាចដូច្នេះ ទាល់តែមានលាយការអនុវត្តន៍ខ្លះទើបបានផល ។

ក្លឹបរាត្រី...
រាងតូច ដែលស្នើរខ្លួនមកជំនួសការងារមិត្តក៏ញ៉ាប់ដៃញ៉ាប់ជើង ព្រោះមានភ្លៀវច្រើន តែថ្ងៃនេះគេធ្វើការមិនសូវបានល្អ អាចមកពីខ្សែភ្នែកប្រុសៗទាំងនោះសម្លឹងមើលខ្លួនមិនឈប់ ទើបធ្វើអោយរាងតូចទើសទាល់ អាចមកពីគេឈប់ធ្វើការ ខានស្លៀកពាក់បែបនេះយូរ ទើបធ្វើអោយមានអារម្មណ៍មិនស្រណុកចិត្ត ហើយពេលលើកស្រាអោយអ្នកក្នុងបន្ទាប់ ក៏ព្យាយាមធ្វើអោយលឿនបំផុត និងព្យាយាមរក្សាគំលាត រឹកពាធ្វើអោយមនុស្សវ័យចំណាស់មកអង្គុយកំដរសួរតិចៗ ។
«ឯងជាសិស្សសាលាធ្វើការក្រៅម៉ោងមែនទេ»បុរសវ័យចំណាស់ម្នាក់សួរ ពេលគេលើកស្រាមកជូន គេក៏ញញឹមតប ថយក្រោយជំហ៊ានរក្សាគំលាតយ៉ាងគួរសម ។
«អត់ទេបាទ ខ្ញុំរៀនចប់វិទ្យាល័យ 5ឆ្នាំហើយ ប៉ុន្តែជីវភាពខ្វះខាត លោកប៉ាកាន់តែចាស់ សុខភាពក៏មិនសូវល្អ ទើបម្រេចចិត្តធ្វើការ ជួយរកលុយ ដោយមិនបានរៀនបន្ត ស្តាយដែលមិនបានរៀនត តែក៏សប្បាយចិត្ត ដែលបានជួយលោកប៉ា សម្រាលបន្ទុក »
«ចឹងឬ ស្មានថាងនៅរៀន ព្រោះមាឌល្អិត»
«អត់ទេបាទ»រាងតូចញញឹមក្រវីក្បាល
«នេះអ៊ំអោយធីប »គាត់ក៏មានកូនដូចគ្នាស្រលាញ់ថ្នមដូចពេជ្រ មិនចេះធ្វើអីទេ តែឃើញរាងតូចនេះតស៊ូ ថែមទាំងមានឥរិយាបទល្អហួងហែងខ្លួន មិនដូចអ្នកឯទៀតទើបអាណិត គិតថាគេទាល់ទើបធ្វើការបែបនេះ តែរាងតូចក្រវីក្បាលបដិសេធព្រោះនេះមានចំនួនច្រើនដែរគេមិនអាចទទួលយកបានទេ ។
«អរគុណណាស់ សម្រាប់ទឹកចិត្តលោកម្ចាស់ តែចំនួននេះ ខ្ញុំមិនអាចទទួលយកបានទេ » រាតូចលើកដៃឃមិនព្រមទទួល តែបុរសចំណាស់នោះនៅតែមិនព្រម
«យកទុកទៅតិចតួចទេ អ៊ំប្រាប់ឯងបើមានឪកាស ត្រូវរៀនសូន្យបន្តទៀត នៅក្មេង ស្រស់ស្អាតថែមទៀតក្មួយនិងមានទាំងព្រម » បុរសចាស់លើកទឹកចិត្ត ទោះជានាងប្រកែកក៏គាត់តែញ៉ាត់ក្នុងដៃអោយ ទើបគេទទួលយកដោយការអរគុណ រំភើបចិត្ត ព្រោះអ្នកផ្សេងអោយព្រោះមានបំណង តែលោកអោយព្រោះអាណិត ទើបគេរីករាយ ញញឹមទទួលយកលុយនោះ ។
«បាទ អរគុណណាស់»
ចំណែកអ្នកដែលទើបមកដល់ឈរមើលរាងតូចទទួលលុយពីបុរសសឹងតែស្រករឪពុក ខាំថ្គាមណែន ខ្សែភ្នែកឡើងពណ៍អាប់ ងាកទៅមើលកូនចៅ អោយធ្វើអ្វីម្យ៉ាង មុននិងដើរទៅចាំនៅបន្ទប់មុន ដែលមានបុគ្គលិកនាំផ្លូវ ក្លឹបនេះមិនតូចទេ ។
«10នាទីទៀត អោយអ្នករត់ទុកម្នាក់នោះ លើកស្រាទៅបន្ទប់វីអាយវីផង» K ដឹងតួនាទីក៏ងាកទៅប្រាប់មេកានៅទីនេះ និង ហុចលុយអោយ ធ្វើអោយមេការហ័សទទួលយ៉ាងរីករាយ ចង្អុលប្រាប់ថាជារាងតូច មេការក៏ងក់ក្បាលភ្លាម ។
«ត្រូវតែជាអ្នករត់តុម្នាក់នោះ»Kបញ្ជាក់ម្តងទៀតខ្លាចខុស រុញអ្នកផ្សេងអោយទៅជំនួស គេដាច់ក្បាលមិនខាន ។
«បាទៗ»

ចំណងអាពាហ៍ពិពាហ៍ជំពាក់កម្ម (ចប់)Where stories live. Discover now