«កុំមករវល់ជាមួយប្រពន្ធយើង បើមិនដូចច្នេះយើងនឹង កម្ទេចក្រុមហ៊ុនរបស់ឯងចោលមិនខានទេអាថូម៉ាស..!» រាងក្រាសពោលលើងដោយសម្លេងត្រជាក់ស្រឹបខណៈសម្លឹងកាចទៅកាន់ថូម៉ាស។
ថូម៉ាសរលាស់ដៃចេញពីheeseungយ៉ាងខ្លាំងមុននឹងសើចបន្តិច «ពិតមែន...? នេះឯងចេះស៊ីរបស់សល់ពីគេតាំងពីពេល ណាទៅ» ថូម៉ាសពោលឡើងយ៉ាងដឺដងខណៈសម្លឹងយ៉ាងខិលខូចទៅកាន់រាងតូចដែលកំពុងតែឈរញ័រខ្លួននៅពី ក្រោយរាងក្រា។
សម្លេងទះកំភ្លៀងបន្លឺឡើងយ៉ាងខ្លាំងធ្វើឲមុខសរបស់ថូម៉ាស ឡើងក្រហមភ្លាមៗ។
ដោយភាព ខឹងក្រោធបាំងមុខថូម៉ាសក៏រលាស់ដៃម្ខាងយ៉ាងខ្លាំង ធ្វើឲjakeវីសនឹងដួលទៅហើយតែHeeseungក៏ស្ទុះមកចាប់ទាន់។«jake.....»រាងក្រាសពោលយ៉ាងខ្លាំង។
«អាចង្រៃយ៏ ឯងហ៊ានមកធ្វើបាបប្រពន្ធរបស់យើងផងមែនទេ» heeseungពោលឡើងដោយកំហឹងខណះដាល់ថូម៉ាមួយទំហឹងឲដួល ។
«បានហើយheeseung...!» ខណៈនោះដែរសម្លេងរបស់jayដែលកាន់ស្រាមួយកែវក្នុងដៃពោលឡើងធ្វើឲheeseungឈប់ដៃហើយក៏បែរមកសម្លឹងjay។
«ទៅមើលប្រពន្ធបងទៅ សម្រាប់អាម្នាក់នេះ ទុកឲខ្ញុំ» jayនិយាយខណៈដាក់ជើងម្ខាងជាន់លើទ្រូងរបស់ថូម៉ា។
រាងក្រាសឃើញបែរនោះក៏ប្រញាប់ងើបមករករាងតូចវិញ យ៉ាងលឿន។ «ឯង មិនអីទេមែនទេ..?» រាងក្រាសសួរ ខណៈបែរjakeទៅមកមើលថាមានត្រូវត្រង់ណាឬក៏អត់។
«មិនអីទេ..ខ្ញុំគ្រាន់តែឈឺដៃបន្តិចទេ..!»Jake និយាយខណះក្ដោបកដៃជាប់។
Heeseungឮjakeពោលបែបនេះក៏ប្រញាប់ចាប់ដៃjake មកមើលហើយក៏ឃើញដៃjakeមានឈាមហូលជាខ្លាំង។ «អាចង្រៃយ៏...!» រាងក្រាសពោលឡើងដោយកំហឹង សាជាថ្មីហើយក៏បម្រុងស្ទុះទៅវាយថូម៉ាម្តងទៀត តែរាងតូចប្រញាប់ចូលមកពាំង។
«កុំអី...!» រាងតូចពោលខណៈកាន់ដៃរបស់គេយា៉ងណែន។
«jayបងផ្ញើផងណា៎ បងមិនបាននៅកំដរលេងទេពេលនេះប្រពន្ធបងប្រហែល ជាចង់សម្រាកហើយបងយកគេទៅផ្ទះមុន ហើយ» រាងក្រាសពោលយ៉ាងដឺដងទៅកាន់ថូម៉ា។
«តាមសប្បាយ...!» jayពោលខណៈឱនបន្ទន់ជង្គង់មុននឹងសម្លក់ទៅថូម៉ាសដែលពេលនេះ កំពុងតែដេកចុកចាប់ដោយសាររបួសជាខ្លាំង។
YOU ARE READING
ចំណងអាពាហ៍ពិពាហ៍ជំពាក់កម្ម (ចប់)
Fantasyស្រឡាញ់មនុស្សម្នាក់មិនខុសទេ លួចមើលមនុស្សដែលខ្លួនឯងស្រឡាញ់ក៏មិនខុសដែរ លួចបារម្ភមនុស្សដែលខ្លួនស្រឡាញ់រឹតតែមិនខុស ការពារមនុស្សដែលខ្លួនស្រឡាញ់កាន់តែមិនខុស តែគេខុស...ខុសដែលស្រឡាញ់មនុស្សមិនគួរស្រឡាញ់ ខុសដែលនៅតែស្រឡាញ់មនុស្សដែលមានអ្នកដែលគេស្រលាញ់រួចហើយ