« ហេតុអីក៏ចូលមកមិនចេះគោះទ្វារ? »ហុីសុឹងស្រែកឲKaiទាំងមួម៉ៅខណៈបង្វិលជេគបែរមកឱបប្ដូរទីតាំងគ្នាឈរវិញ។
« នេះ.... នេះអ្នកទាំងពីរ ? » kaiនៅស្រឡាំងកាំងមិនទាន់បាត់នៅទេ ។
« ឆាប់ចេញទៅ»
« អត់ទេ ឯងត្រូវអធិប្បាយឲយើងស្តាប់សិន »
« អធិប្បាយស្អីឯង យើងនៅជាមួយប្រពន្ធ យើងចាំបាច់ត្រូវអធិប្បាយប្រាប់ឯងជាមុនដែរ មែនទេ ? »
« ប្រពន្ធ ? ប្រពន្ធយ៉ាងម៉េច? »
kaiភ្ញាក់ឡើងស្លេកមុខងាំងតែម្តង ខណៈភ្នែករបស់គេនៅបើកធំៗពិនពងមាន់នៅឡេីយ ។
«ឯងឈប់ភ្ញាក់ផ្អើលហើយឆាប់ចេញទៅ » ហុឺសុឹងពោលខណៈសម្លឹងទៅអ្នកកំលោះផ្លែ។« ហេតុអីក៏ឯងមិនប្រាប់យើងតាំងពីដំបូង ហេតុអីក៏ទុកមកដល់ពេលនេះ? ឯងមិនមែន មិនដឹងនោះទេ ថាយើងគិតបែបណា »
kai គេមិនខឹងដែលអ្នកទាំងពីរមាន ទំនាក់ទំនងនិងគ្នា តែគេខូចចិត្តដែលហុឺសុឹង មិនប្រាប់គេតាំងពីដំបូង បើគេប្រាប់លឿនជាង នេះគេនឹងមិនដាក់ចិត្តលើជេគនោះទេ ។
« ឈប់និយាយអត់បានការទៅ ឯងមក លួចស្រលាញ់ប្រពន្ធយើង យើងមិនសម្លាប់ឯង វាល្អណាស់ហើយ ឯងនៅមកចង់រករឿងយើង ទៀតមែនទេ? »
« យើងខកចិត្តជាមួយនិងឯងណាស់» និយាយហើយគេក៏បែរខ្នងដើរចេញទៅ។
« ហុឺសុឹង... បង... >>
« មិនបាច់និយាយទេ » ហុីសុឹងគេ ពោលទាំងខូចអារម្មណ៏ហើយក៏ដើរទៅអង្គុយ លើសាឡុងទាំងតប់ប្រមល់ ។
រាងតូចនៅស្ងៀមមិនហ៊ានដើរទៅ ជិតគេនោះទេ ធ្វើបានគឺត្រឹមតែដកដង្ហើមធំ។
" រឿងរវាងមិត្តភក្តិ គួរតែទុកឲពួកគេដោះ ស្រាយគ្នាទៅ បើពួកគេជាមិត្តពិតប្រាកដពួកគេ ច្បាស់ជាអាចយល់ពីគ្នា ហើយក៏ដឹងថាគួរធ្វើអ្វីបន្ត "
ព្រឹកថ្ងៃថ្មី
តុអារហារ រាងតូចស្ទុះទៅឱបគេពីក្រោយធ្វើឲអ្នកកំលោះ ភ្ញាក់បន្តិច « ធ្វើអី»
YOU ARE READING
ចំណងអាពាហ៍ពិពាហ៍ជំពាក់កម្ម (ចប់)
Fantasiស្រឡាញ់មនុស្សម្នាក់មិនខុសទេ លួចមើលមនុស្សដែលខ្លួនឯងស្រឡាញ់ក៏មិនខុសដែរ លួចបារម្ភមនុស្សដែលខ្លួនស្រឡាញ់រឹតតែមិនខុស ការពារមនុស្សដែលខ្លួនស្រឡាញ់កាន់តែមិនខុស តែគេខុស...ខុសដែលស្រឡាញ់មនុស្សមិនគួរស្រឡាញ់ ខុសដែលនៅតែស្រឡាញ់មនុស្សដែលមានអ្នកដែលគេស្រលាញ់រួចហើយ