ភាគទី៣៥

706 79 7
                                    

សម្ដីរបស់គេទើបធ្វើឲហុីសុឹងចាប់ អារម្មណ៏ហើយក៏ស្ទុះចុះទៅលើកត្រកងជេគឡើង

«ជេគ..... ម៉េចក៏អូនហូរឈាមឆាប់ ហៅឡានពេទ្យភ្លាមមក » ហុីសុឹង ស្រែក យ៉ាងខ្លាំងដោយអារម្មណ៏ជិតភ័យ ។

« ជេគ ទ្រាំបន្តិចណា » ស៊ូនូពោលខណៈចាប់ដែរបស់ជេគ ។

« ឈឺពោះណាស់..... ស៊ូនូ ខ្ញុំ ឈឺខ្លាំងណាស់ »

« ទ្រាំ..... ទ្រាំបន្តិចណា... » ហុីសុឹង គេពោលខណៈឱបជេគយ៉ាង ណែននៅក្នុងរង្វង់ដែ។

មន្ទីពេទ្យ!

ក្រុមគ្រូពេទ្យជំនាញៗចំណាយពេលអស់ជាច្រើនម៉ោង ដើម្បីសង្គ្រោះដល់ជេគ ដែលពេលនេះគេកំពុងស្ថិតនៅ ក្នុងបន្ទប់សង្គ្រោះបន្ទាន់។

“ចៅហ្វាយក្រោកឡើងញ៉ាំអីខ្លះទៅ” គេអង្គុយ ឈ្ងោកមុខចុះតាំងពីជេគចូលបន្ទប់សង្គ្រោះបន្ទាន់ បាយ ក៏មិនឃ្លានទឹកក៏មិនស្រេក Kឃើញហើយក៏ទើសចិត្ត ទើបដាច់ចិត្តហៅឱ្យគេញ៉ាំអីខ្លះ

"យើងមិនឃ្លាន!"

"តែចៅហ្វាយ..."

ក្រាក!!

គ្រាន់តែទ្វារបើកឡើងភ្លាមរាងក្រាស់ស្ទុះក្រោកឡើង ភ្លាម..

« នរណាជាស្វាមីរបស់អ្នកជំងឺ ? »

« គឺខ្ញុំជាស្វាមីរបស់គេ ឆាប់ប្រាប់មកតើ ភរិយារបស់ខ្ញុំយ៉ាងម៉េចហើយ ? »

« គឺគេរួចផុតពីគ្រោះថ្នាក់ហើយ »
ឬហើយហុីសុឹងគេក៏ត្រេកអរជាខ្លាំង ។

« នៅមានរឿងមួយទៀត »

« មានរឿងអី ?» ហុីសុឹងពោល

« ភរិយារបស់លោក មានផ្ទៃពោះ.... >>>

« ពិត... ពិតមែន? » ហុីសុឹងពោលទាំង ត្រេកអរជាខ្លាំង
« តែ.... សោកស្តាយផង គេប៉ះទង្គិច ខ្លាំងពេក ឈាមក៏ធ្លាក់ច្រើនពេលនេះរលូតកូនបាត់ទៅហើយ »
ហុីសុឹង ឮហើយតាំងស្មារតី និយាយមិនចេញឈរធ្មឹង ប្រៀបដូចជាមនុស្សគ្មានវិញ្ញាណ គេតក់ស្លុតនិងចម្លើយរបស់គ្រូពេទ្យជាខ្លាំងប្រាប់ បានថាគេទទួលយកមិនបានទេ ។

« មិន.... មិនពិតទេ វាមិនអាចបែបនេះឆាប់ ជួយប្រពន្ធនិងកូនរបស់យើងភ្លាមទៅ មិនអាចឲកូន របស់ខ្ញុំបាត់បង់ទេ» ហុីសុីង ស្ទុះទៅក្របួចកអាវរបស់គ្រូពេទ្យ ។

ចំណងអាពាហ៍ពិពាហ៍ជំពាក់កម្ម (ចប់)Where stories live. Discover now