Ep4: ពូតូចទៅរកពូថ្លៃឱ្យខ្ញុំ

439 11 0
                                    

   "លោកនាយកខ្ញុំសូមដាក់ច្បាប់3ថ្ងៃ"ពេលឮរាងតូចនិយាយចប់ អុីបូ ក៏បានងើបមុខពី Computer មកសម្លឹងគេភ្លាមៗ

   "ឯងដាក់ច្បាប់ទៅណា"គេមិនបានថាអ្វីគ្រាន់តែសួរហេតុផលពីរាងតូច រួចក៏ទាញយកពាក្យសុំច្បាប់របស់គេយកមកពិនិត្យ

   "សុំទោសអគ្គនាយកវាជារឿងផ្ទាល់ខ្លួន ខ្ញុំមិនអាចប្រាប់បានទេ"គេមិនមែនមិនចង់ប្រាប់គ្រាន់តែពេលនេះមិនដឹងថាពួកគេទាំងពីរត្រូវជាអ្វីនឹងគ្នា គេទៅចោលរាងក្រាស់ដោយសាររឿងមួយនេះ ទើបមិនចង់ឱ្យគេដឹង

   "ហ្អឹម យើងចុះហត្ថលេខារួចហើយ"

   "អរគុណអគ្គនាយក អញ្ចឹងខ្ញុំសូមទៅធ្វើការវិញហើយ"ថាចប់គេក៏ដើរចេញទៅវិញ ចំណែកនាយមាណពសង្ហារវិញ ធុញគេពេលគេមករញ៉េរញ៉ៃក្បែរខ្លួន ប៉ុន្តែពេលគេមកដាក់ច្បាប់រហូតដល់ទៅបីថ្ងៃ បែរជាមិនចង់ឱ្យគេឈប់ ចង់ឱ្យគេនៅក្បែរខ្លួនទៅវិញ នាយមិនយល់ពីខ្លួនឯងទាល់តែសោះ

នៅជាន់ខាងក្រោយក្រុមហ៊ុន The WANG GROUP  ពេលនេះកំពុងមានស្រីម្នាក់ស្លៀកពាក់សិចសុី បបូរមាត់ក្រហមឆេះ កំពុងស្រែកស្ដីឱ្យបុគ្គលិកដែលមិនឱ្យនាង ឡើងទៅជួបជាមួយអគ្គនាយក នាងមានឈ្មោះថា អេរីស ជាស្រីកំដររបស់នាយកម្លោះកូនមួយវ៉ាង អុីបូ

   "មានរឿងអី"ពេលចេញពី Office របស់អុីបូ រាងតូចក៏បានចុះមកខាងក្រោមដើម្បីឆុងកាហ្វេរផឹក ពេលមកដល់ក៏បានឃើញស្រីស្អាតស្រែកជំទាលឡែតៗ មិនចេះក្រែងចិត្ត មនុស្សណាសោះឡើយ

   "គឺថា អ្នកនាងខាងនេះចង់ចូលទៅជួបលោកអគ្គនាយក ខ្ញុំមិនឱ្យចូលគាត់ក៏មកស្រែកដាក់ខ្ញុំ"បុគ្គលិកចាត់ការទូទៅនៅជាន់ខាងក្រោមក៏បាននិយាយរៀបរាប់ហេតុការណ៍មុននេះទៅឱ្យកម្កោះតូចបានដឹង នាងគ្រាន់តែធ្វើតាមតួនាទី មិនចង់ឱ្យអ្នកក្រៅចេញចូលក្រុមហ៊ុនផ្ដេសផ្ដាសនោះទេ

   "អ្នកនាង តើអ្នកនាងចង់ជួបលោកអគ្គនាយកមានការអ្វីដែរ"ក្រោយពីស្ដាប់ការរៀបរាប់របស់បុគ្គលិកស្រីហើយ ចាន់ក៏ងាកមកសួរស្រីស្រល់ ដែលកំពុងឈររេរាចង់តែចូលទៅខាងក្នុង

   "ត្រឹមជាបុគ្គលិកធ្វើការឱ្យគេទេ កុំមកចេះចង់ដឹងរឿងយើង មើលថយចេញ"ស្រែកដាក់រាងតូចហើយ នាងក៏បានដើរបំបុកស្មារបស់គេឡើងទៅជួបរាងក្រាស់នៅខាងលើ ដោយមិនបានដឹងមុននោះ កម្លោះតូចក៏វេះនឹងដួលទៅហើយតែក៏មានបុក្គលិកស្រីម្នាក់បានជួយទប់ទើបមិនកើតអ្វី

«វិលថែរ ស្នេហ៍ចាស់»Complete✅Where stories live. Discover now