Ep11: បងសូមអង្វរ

434 8 0
                                    

ក្រោយពីរាងតូចស៊ាវ ចាន់ភ្ញាក់ពីដំណេក មួយសន្ទុះលោកគ្រូពេទ្យក៏បានចូលមកពិនិន្យជំងឺឱ្យគេម្ដងទៀត ចំណែកអ្នកគ្រប់គ្នា ក៏បានត្រឡប់ទៅវិញអស់ នៅសល់តែអុីបូដែលនាយមិនបានទៅណា ការងារនាយបានបញ្ជាឱ្យសាន់ យកមកទីនេះដើម្បីឱ្យនាយពិនិត្យ

រាងតូចស៊ាវចាន់ ដេកមើលគូស្នេហ៍របស់ខ្លួនអង្គុយធ្វើការ នៅលើសាឡុងទាំងញញឹម ពេលនេះបំណងប្រាថ្នារបស់គេក្លាយជាការពិតពាក់កណ្ដាលហើយ គេមិនទាំងហ៊ានគិតផងថាអុីបូនឹងអត់ទោសឱ្យគេ ប៉ុន្តែមើលពេលនេះចុះ មិនត្រឹមតែមើលថែគេបានល្អនោះទេ ថែមទាំងស្រលាញ់គេជាងមុនទៅទៀត

   "បងបូ" នាយកម្លោះ ដែលកំពុងផ្ចង់អារម្មណ៍ធ្វើការ នៅពេលដែលឮសម្លេងហៅខ្លួន នាយក៏ប្រញ៉ាប់ទម្លាក់ការងារចុះរួចក៏ដើរមកជិតនាយតូចក្លាចក្រែងគេត្រូវការអី

   "អូនត្រូវការអី ឃ្លានហ្ហេស? ចាំបងចេញទៅទិញអាហារយកមកឱ្យ"

   "អត់ទេ!!!" កម្លោះតូចក្រវីក្បាល ខណៈខ្លួនកំពុងព្យាយាមងើបអង្គុយដោយមានអុីបូជួយទប់ រួចក៏ដាក់កាយតូចឱ្យអង្គុយផ្អែកខ្នងនឹងក្បាលគ្រែ

   "បងនៅមើលអូនពេញមួយយប់ហើយ មិនគិតចង់ទៅផ្ទះសិនទេហ្ហេស?"

   "អូនចង់ដេញបង?" អុីបូ លើកចិញ្ចឹមម្ខាងចោទសួរទៅអ្នកចំពោះមុខ យ៉ាងម៉េចវត្តមាននាយធ្វើឱ្យ ចាន់ទើសទាស់ខ្លាំងណាស់មែនទេ? ចំណែកចាន់វិញ ខំប្រឹងក្រវីក្បាលបដិសេធ ចំពោះសំណួរមួយនេះ បើគេគិតបែបនេះមែន មិនមែនគេមកបង្ហាញខ្លួនឱ្យនាយឃើញម្ដងទៀតនោះទេ!!

   "មិនមែនដូចបងគិតទេ! គឺអូនគ្រាន់តែបារម្ភពីអុីសុីង គេនៅតូចយ៉ាងនេះ ត្រូវការភាពកក់ក្តៅពីលោកប៉ា រីឯបងបែរជាទុកគេឱ្យនៅម្នាក់ឯងទៅវិញ!" នាយតូចពេបមាត់ ខំប្រឹងស្រវ៉ាចាប់ដៃអុីបូយកមកកាន់ រួចក៏បកស្រាយការពារកុំឱ្យនាយយល់ច្រឡំ ច្រើនជាងនេះ ពួកគេទើបតែត្រូវគ្នា មិនចង់ឱ្យរឿងតូចតាចប៉ុណ្ណឹងក្លាយជាបញ្ហាឱ្យគេទាំងពីរឈ្លោះគ្នាឡើយ

   "ពិតមែន?"
   "ពិតណាស់!!"

   "អូនកុំបារម្ភពេកអី នៅភូមិគ្រឹះមានម៉ែដោះចាំមើលថែអុីសុីងហើយ អូនវិញណា គួរតែសម្រាកឱ្យបានច្រើន នោះសុខភាពអូនក៏ល្អទៅតាមនឹងដូចគ្នា" អុីបូ លើកដៃទៅអង្អែលក្បាលរាងតូចថ្នមៗ ទុកជាការលួងលោម មិនចង់ឱ្យគេគិតច្រើន សុខភាពគេកំពុងតែមិនល្អស្រាប់ផង ចេះតែយកបញ្ហាយកមកគិតផ្ដេសផ្ដាស មិនចេះស្រលាញ់ខ្លួនឯងសោះ!!!

«វិលថែរ ស្នេហ៍ចាស់»Complete✅Where stories live. Discover now