Ep12: អូនចាំបងបានទេ

403 13 0
                                    

3ថ្ងៃក្រោយមក បន្ទាប់ពីស៊ាវ ចាន់ បានយល់ព្រម ទទួលការវះកាត់ តាមសំណូមពររបស់គូសង្សារមក ពេលនេះក៏ដល់ពេលដែលគេត្រូវចូលបន្ទប់វះកាត់ផងដែរ សាច់ញាតិបងប្អូនគេទាំងអស់បានមកផ្ដល់កម្លាំងចិត្តឱ្យគេមិនលើកលែងសូម្បីស៊ាវ ជីង បងស្រីទីពីររបស់គេ ក៏បានហោះពីបារាំងមកដែរ

   "កុំភ័យ! ឮទេ? បងនៅទីនេះរង់ចាំអូនចេញមកវិញ" អុីបូ កាន់ដៃអ្នកជាសង្សារយកមកថែលថើប ខណៈដែលនាយកំពុងនិយាយប្រាប់ទៅកាន់អ្នកដេកលើគ្រែអ្នកជំងឺដែលគ្រូពេទ្យជាច្រើននាក់រៀបនឹងរុញចូលទៅខាងក្នុងបន្ទប់សង្រ្គោះICU

   "...." ចាន់បានត្រឹមតែបើកភ្នែកសម្លឹងមើលទៅមនុស្សជាទីស្រលាញ់ រួមទាំងអ្នកគ្រប់គ្នានៅទីនេះជាមួយស្នាមញញឹមយ៉ាងផ្អែមស្រទន់ ចង់និយាយណាស់តែមិនអាចហើបមាត់និយាយបាន ព្រោះតែរាងកាយត្រូវបានគ្របដណ្ដប់ទៅដោយឥទ្ធិពលនៃជាតិថ្នាំស្ពឹក

បន្ទាប់ពីនិយាយគ្នារួចហើយ គ្រូពេទ្យក៏រុញគ្រែដែលមានរាងតូចនៅលើនោះចូលទៅខាងក្នុង ទ្វាបន្ទប់ត្រូវបានបិទជិត គ្រូពេទ្យម្នាក់ៗចាប់ផ្ដើមបំពេញការងារតាមតួនាទីរៀងៗខ្លួន ដោយមានលូវីស ជា Doctor វះកាត់ឱ្យចាន់ដោយផ្ទាស់

នៅខាងក្រៅបន្ទប់វះកាត់ ម្នាក់ៗមានទឹកមុខតានតឹងគ្រប់គ្នា អ្នកដែលមិនស្រណុកចិត្តជាងគេគឺអុីបូ នាយបារម្ភពីសុខទុក្ខរាងតូចយ៉ាងខ្លាំង ខ្លាចណាស់! ខ្លាចថាវះកាត់មិនបានជោគជ័យ ខ្លាចថាចាន់បើកភ្នែកមកមិនអាចចងចាំនាយ ពេលនេះគឺនាយខ្លាចគ្រប់យ៉ាង!!!

   "អុីបូ! មកអង្គុយសិនមក ឯងដើរទៅដើរមកបែបនេះ ក៏មិនអាចជួយអីបានដែរ" ស៊ាវ ហ្វាន
វិលមុខនឹងអនាគតប្អូនថ្លៃនាយម្នាក់នេះខ្លាំងណាស់ ទឹកមុខអុីបូស្ដែងចេញមកច្បាស់ៗ ថានាយបារម្ភខ្លាំងប៉ុណ្ណា ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏មិនអាចចេះតែដើរទៅមកបែបនេះនោះទេ អង្គុយមួយកន្លែងរង់ចាំស្ដាប់លទ្ធផលវាល្អជាង

   "ប៉ុន្តែបងថ្លៃ ខ្ញុំបារម្ភពីចាន់ខ្លាំងណាស់" នាយអង្គុយចុះជិតស៊ាវហ្វាន យកដៃច្បូតមុខ ទប់ភាពតប់ប្រមល់ដែលមាននៅក្នុងពេលនេះ ស៊ាវ ហ្វានឮហើយក៏មិនមាត់ នាយយកដៃគោះស្មាអុីបូតិចៗដើម្បីផ្ដល់ជាកម្លាំងចិត្តទៅកាន់អនាគតប្អូនថ្លៃ

«វិលថែរ ស្នេហ៍ចាស់»Complete✅Where stories live. Discover now