Ep2: ចូលក្បែរ

500 11 0
                                    

"អុីបូ..."រាងតូចស៊ាវចាន់បង្ហើរសម្លេងបង្អាក់ដំណើរឱ្យនាយសង្ហារងាកមកភ្លាមៗ ចង់ដឹងថាអ្នកណាគេហៅខ្លួន ពេលងាកមកនាយភ្ញាក់ផ្អើលមិនស្ទើរទេពេលបានឃើញមនុស្សដែលនាយខានជួបអស់រយ:ពេលជាច្រើនឆ្នាំ

"ខានជួបគ្នាយូរហើយ បងសុខសប្បាយទេ"កម្លោះតូចសួរឡើងម្ដងទៀតពេលដែលគេមិនព្រមនិយាយអ្វីគិតតែសម្លឹងមុខខ្លួន

"យើងសុខធម្មតាទេ ហើយក៏អរគុណមនុស្សអត្មានិយមដូចឯងដែលបោះបង់យើងចោលនៅឆ្នាំនោះ បើមិនដូច្នេះទេ យើងប្រាកដជាបានរស់នៅជាមួយមនុស្សមុខពីរអស់មួយជីវិតជាមិនខាន"នាយតបទៅផាំងៗ មិនទុកមុខឱ្យអ្នកដែលសួរអម្បាញមិញ ពាក្យមួយម៉ាត់ៗដែលចេញពីមាត់នាយប្រៀបដូចព្រួញចាក់ទម្លុះ បេះដូងតូចដែលនៅក្នុងប្រអប់ទ្រូងខាងឆ្វេង ធ្វើឱ្យអ្នកស្ដាប់ឆួលចុងច្រមុះរកកល់ទឹកភ្នែកតែរាងតូចខំទប់មិនឱ្យវាហូរមកបានទេ

"ឃើញបងបានសុខ ខ្ញុំក៏អស់បារម្ភដែរ គេជាកូនប្រុសរបស់បងហ្អេស"រាងតូចតបទៅវិញហើយក៏សួរពីអាល្អិតដែលនាយកម្លោះកំពុងពរនៅលើចង្កេះ បែកគ្នាយូរហើយ គេមានប្រពន្ធ ថែមទាំងមានកូនធំប៉ុណ្ណេះទៅហើយ ត្រូវហើយគេម៉េចនឹងអាចនៅចាំមនុស្សដែលគេហៅថាអត្មានិយមពេញៗមាត់នោះ

"គេជាកូនយើង បើឯងអស់អីហើយយើងត្រឡប់ទៅវិញហើយ"អុីបូតបទៅរាងតូចហើយក៏បោះជំហ៊ានចេញទៅបាត់ ទុកឱ្យកម្លោះតូចឈរសម្លឹងទៅនាយដោយខ្សែភ្នែកពិបាកស្មានមុននឹងញញឹមចុងមាត់បន្តិច រួចក៏នាំក្មួយត្រឡប់មកផ្ទះវិញ

ព្រឹកថ្ងៃថ្មី//

The WANG GROUP

នៅក្នុងក្រុមហ៊ុនផលិតរថយន្តដ៏ធំជាងគេនៅប្រទេសចិន ពេលនេះលោកអគ្គនាយកវ័យក្មេង វ៉ាង អុីបូ កំពុងតែធ្វើការសម្ភាសន៍ទៅកាន់អ្នកដាក់CVធ្វើជាលេខារបស់ខ្លួន ព្រោះលេខាមុនរបស់នាយបានលាឈប់ពីការងារបាត់ហើយ មូលហេតុនេះហើយបានជានាយមកសម្ភាសន៍ដោយផ្ទាស់

"ចាហ្វាយ នេះសម្ភាសន៍មួយព្រឹកធំទៅហើយ នៅមិនទាន់មានអ្នកពេញចិត្តទៀត"សាន់ ជាជំនិតរបស់រាងក្រាស់បានស្រដីឡើង នាយឈរមើលចាហ្វាយខ្លួនសម្ភាសន៍ការងារមួយព្រឹកធំទៅហើយនៅមិនទាន់មានអ្នកជាប់ម្នាក់ទៀត អាសូរតែពួកគេគ្មានសមត្ថភាព នេះពួកគេមានបទពិសោធន៍ពេញខ្លួន នៅតែមិនជាប់

«វិលថែរ ស្នេហ៍ចាស់»Complete✅Where stories live. Discover now