Ep8: យ៉ាងម៉េចហើយ ស្រួលខ្លួនដែលទេ

414 6 0
                                    

នៅលើលោកយើងនេះ សំបូររឿងចៃដន្យម្ល៉េះរឿងអ្វីក៏មានដែរ ហើយជារឿងដែលនឹកស្មានមិនដល់ថែមទៀត

"នេះអ្នកទាំងពីរស្គាល់គ្នា" អុីបូសួរទាំងឆ្ងល់ លូវីសទើបតែមកចិន បែរជាស្គាល់លេខារបស់ខ្លួនទៅវិញ

"មិនឱ្យស្គាល់យ៉ាងម៉េចគេជាប្អូនប្រុសយើង សំណួរនេះយើងទេដែលគួរសួរ ម៉េចក៏ឯងស្គាល់ប្អូនយើង" គ្រាន់តែឮបែបនេះហើយ នាយកម្លោះបើកភ្នែកធំៗ កុំប្រាប់ណាថា ជាប្អូនប្រុសដែលគេតែងនិយាយប្រាប់ខ្លួននោះឱ្យសោះ

"យើងជាចៅហ្វាយគេ"

"បងប្រុសឈប់និយាយទៅ"ដោយហេតុក្លាចអុីបូដឹងរឿងខ្លួន ចាន់ក៏ឃាត់សម្ដីលូវីស ព្រោះមិនចង់ឱ្យគេនិយាយផ្ដេសផ្ដាស អាចបែកការបាន ទាំងដែលអុីបូដឹងហើយថា ចាន់មានជំងឺ គ្រាន់តែពេលមុនឮលូវីសថា ជាប្អូនប្រុសគេ តែឥឡូវដឹងហើយថាប្អូនប្រុសនោះជាអ្នកណា

"បានៗ តោះយើងចាប់ផ្ដើមទៅ"ពួកគេទាំង5នាក់ក៏ចាប់ផ្ដើមការស្រល់ស្រូបអាហារពេលព្រឹកយើងសប្បាយរីករាយ អត់តែមនុស្សម្នាក់នោះទេគេគិតតែសម្លឹងមុខចាន់រហូតហើយម្នាក់នោះគ្មានអ្នកណាក្រៅពីអុីបូឡើយ

[Skip]

ពេលល្ងាចឈានចូលមកដល់ ចាន់ បាននាំ អុីសុីង មកដើរលេងក្នុងផ្សារជាមួយគ្នា ពួកគេមកតែ2នាក់ប៉ុណ្ណោះ

"អុីសុីង ចង់បានមែនទេ" កាលបើឃើញអាល្អិតនេះ គិតតែពីសម្លឹងទៅនាឡិកាដែលគេតាំងក្នុងទូរមិនឈប់ ទើបចាន់ឱនមកសួរគេ

"បាទ!" អាល្អិតងក់ក្បាល បញ្ជាក់ប្រាប់ថាគេពិតជាចង់បានពិតមែន

ទទួលបានចម្លើយហើយ ចាន់ក៏ដឹកដៃគេ ចូលទៅក្នុងហាងដើម្បីទិញនាឡិកាដែលអុីសុីងចង់បាន

"ថៅកែ!!! នាឡិកាមួយគ្រឿងនេះតម្លៃប៉ុន្មាន?" ចាន់បានយកនាឡិកាដែលអុីសុីងស្រលាញ់សួរទៅម្ចាស់ហាង វាជានាឡិកាពណ៌ខ្មៅដែលមានដាំពេជ្រប៉ុន្មានគ្រាប់ វាពិតជាសាកសមទៅនឹងក្មេងអាយុ6ឆ្នាំដូចអុីសុីងណាស់

"អ្នកប្រុស ពិតជាមានភ្នែកមុតមែន មួយគ្រឿងនេះទើបតែយកចូលថ្ងៃនេះ ហើយមានតែមួយគ្រឿងទេដែលយើងកម្មង់បាន វាមានតម្លៃ 2750$"

«វិលថែរ ស្នេហ៍ចាស់»Complete✅Where stories live. Discover now