Ep10: មនុស្សឆ្កួត

428 6 0
                                    

ពេលដើរ Shopping ទិញអីវ៉ាន់សុខៗ ឆុងអាន នាងក៏បានឃើញ ចាន់ និងអ្នកណាម្នាក់ក៏មិនដឹងដើរបណ្ដើរគ្នាទើបនាងរត់មកហៅចាន់ ជួបគ្នាលើកមុនបានតែម្ដងនោះហើយពួកគេទាំងពីរមិនដែលបានជួបគ្នាទៀតសោះ ជួបគ្នាលើកនេះខំតែអរស្មានតែបាននិយាយគ្នាយូរហើយ មានឯណាអុីបូក៏នៅទីនេះដែល ចឹងអ្នកដែលនាងឃើញដើរជាមួយចាន់មុននេះជាអុីបូមែនទេ?

   "បងប្រុសអុីបូ! អ្នកទាំងពីរមកជាមួយគ្នា បានន័យថាត្រូវគ្នាវិញហើយមែនទេ?" នាងសួរទាំងងាកទៅមើលមុខពួកគេទាំងពីរឆ្លាស់គ្នា រួចក៏ឃើញថាស្នាមញញឹមដែលចាន់មានមុននេះ ក៏រលាយបាត់ភ្លាមៗ

   "អានអាន យើងប្រញាប់ទៅធ្វើការវិញហើយ មានពេលចាំយើងណាត់ឯងជួបគ្នាម្ដង" និយាយរួចចាន់ក៏ប្រមូលអីវ៉ាន់របស់ខ្លួនដែលទម្លាក់មុននេះ រួចក៏ដើរទៅចំណតឡានចាំអុីបូមុន

អុីបូចូលមកដល់ក្នុងឡានឃើញទឹកមុខចាន់មិនស្រស់ នាយក៏មិនបានសួរនាំអីដែរ ក៏បើកឡានជួនចាន់មកផ្ទះវិញ មិនឱ្យធ្វើការបន្តទេ យ៉ាងណានាយបានដឹងមូលហេតុដែលពួកគេទាំងពីរបែកគ្នា បែបនេះហើយទើបនាយមិនខឹងចាន់ មានតែអាណិតទ្វេដង

ពីមួយថ្ងៃទៅមួយថ្ងៃ អុីបូកាន់តែខ្វល់ខ្វាយពីចាន់ គ្រាន់តែសំដីនាយមិនពិរោះដូចទង្វើសោះ នាយតែងតែមកទទួលចាន់ទៅធ្វើការរាល់ថ្ងៃ ក្រោយពេលដែលនាយជួនកូនទៅសាលារួច តែសម្រាប់ចាន់វិញសុខភាពកាន់តែខ្សោយ ឧស្សាហ៍ហូរឈាមច្រមុះ តែគេលាក់ទុកម្នាក់ឯងមិនឱ្យអ្នកណាដឹងទេ

   "លោកយាយថ្ងៃនេះ ហេតុអីពូតូចគេងយូរម្ល៉េះ?" ស៊ាវ លីនដែលកំពុងអង្គុយញ៉ាំអាហារពេលព្រឹកមុនទៅសាលា សួរទៅអ្នកស្រីស៊ាវ រាល់ដងចាន់ ងើបលឿនណាស់ តែងតែចុះមកជួយធ្វើអាហារអ្នកបម្រើ ប៉ុន្តែមើលថ្ងៃនេះចុះ ថ្មើរនេះទៅហើយមិនទាន់ឃើញចុះមកទៀត

   "ប្រហែលពូតូចចៅ ធ្វើការហត់ពេក ទើបដេកយូរបែបនេះ"

   "អញ្ជឹងទេហ្ហេសលោកយាយ"

   "ចា៎ស!"

   "កូនលីន ដល់ម៉ោងទៅសាលាហើយ ជម្រាបលាលោកយាយ និង អ្នកម៉ាក់ទៅកូន" ស៊ាវហ្វាន ងើបឡើងនិយាយទៅកាន់កូន រួចក៏ជួនកូនទៅសាលា ស៊ាវហ្វាន ទៅបានបន្តិចក៏មានឡានមួយគ្រឿងមកឈប់នៅមុខផ្ទះនេះ គ្មានអ្នកណាក្រៅពីនាយកម្លោះវ៉ាង អុីបូឡើយ

«វិលថែរ ស្នេហ៍ចាស់»Complete✅Where stories live. Discover now