Ep3: បារម្ភ

433 10 0
                                    

ចំណាយពេលប្រហែល15នាទីរាងតូចក៏បានមកឈប់នៅមុខសាលារបស់ក្មួយប្រុសខ្លួន គេក៏ចុះពីឡានដើម្បីទៅឈរចាំស៊ាវ លីន ក្លាចក្រែងគេចេញមករកមិនឃើញ ដោយចាំយូរពេកនៅតែមិនឃើញក្មួយចេញមក រាងតូចស៊ាវ ចាន់ ក៏សម្រេចចិត្តដើរចួលក្នុងសាលារកក្មួយ ដើរបានបន្តិចទៀតក៏ឮសម្លេងអ្វីម្យ៉ាងចេញពីក្រោយថ្នាក់ដែលទុកចោល ទើបគេដើរចូលទៅមើលដើម្បីឱ្យច្បាស់ក្នុងចិត្ត

   "នាំគ្នាធ្វើស្អីនឹង"ពេលដែលដើរមកដល់ក៏បានឃើញក្មេងៗមួយក្រុម កំពុងនិយាយមើលងាយទៅកាន់ក្មេងប្រុសម្នាក់ ហើយម្នាក់នោះគឺជា អុីសុីង កំពុងឈរឱនមុខចុះនៅខាងក្រោយខ្នងរបស់ស៊ាវលីនមិត្តរបស់ខ្លួន ក្មេងៗដែលបាន និយាយមើលងាយទៅលើអាល្អិតអម្បាញមិញនេះក្រោយឃើញមានមនុស្សចាស់មកដល់ពួកគេក៏នាំគ្នារត់អស់បាត់ទៅ

   "ពូតូច"នៅពេលឃើញពូរបស់ខ្លួនមកដល់ ស៊ាវ លីន បានដឹកដៃមិត្តរបស់ខ្លួនមករកអ្នកជាពូ អម្បាញ់មិញនេះ បើពូរបស់គេមកមិនទាន់ទេ ក្មេងៗអស់នោះ នឹងធ្វើបាបអុី សុីង ដូចរាល់ដងមិនខាន

   "អា លីន មានរឿងអីមែនទេ បានជាអុី សុីងយំបែបនេះ"រាងតូចបន្ទន់ជង្គង់ឱ្យស្មើនឹងកម្ពស់ក្មេងៗទើបសួរឡើងនៅពេលដែលឃើញមិត្តរបស់ក្មួយខ្លួនយំ កាលជួបលើកមុនក៏យំ ជួបលើកនេះក៏យំ ហេតុអីក៏សម្បូរទឹកភ្នែកយ៉ាងនេះ

   "ពួកគេមើលងាយខ្ញុំថាខ្ញុំជាក្មេងគ្មានម៉ាក់ គ្មានអ្នកណាប្រដៅ អាងខ្លួនជាកូនអ្នកមាន ទើបគ្រូៗស្រលាញ់តែខ្ញុំ ពួកគេច្រណែនខ្ញុំទើបពួកគេធ្វើបាបខ្ញុំបែបនេះ"អុី សុីង និយាយរៀបរាប់ពីទុក្ខលំបាកខ្លួនសព្វគ្រប់បែបយ៉ាងប្រាប់ទៅកាន់មនុស្សធំបានដឹង ពួកគេតែងតែនិយាយត្មេះដៀលខ្លួនរាល់ថ្ងៃ មានថ្ងៃខ្លះវៃធ្វើបាបគេទៀត ត្រូវគេធ្វើបាបប៉ុណ្ណឹងហើយ អុី សុីងមិនដែលប្រាប់រឿងទាំងអស់នេះដល់ប៉ារបស់គេទេ ពេលប៉ារបស់គេសួរនាំពីស្នាមរបួស ឬ សម្លៀកបំពាក់ប្រឡាក់ គេតែងនិយាយថា គេមិនប្រយ័ត្នទើបទៅជាបែបនេះ គេខូចមែនតែខូចតែពេលដែលនៅផ្ទះគេប៉ុណ្ណោះ ពេលនៅខាងក្រៅគេមិនដែលបង្កបញ្ហាឈឺក្បាលដល់ប៉ារបស់ខ្លួនឡើយ

«វិលថែរ ស្នេហ៍ចាស់»Complete✅Where stories live. Discover now