Ep14: កុំចេះតែស្មានផ្ដេសផ្ដាស

342 10 0
                                    

   ព្រឹកថ្ងៃថ្មី//

នៅក្នុងបន្ទប់មួយនៃវិឡាដ៏ធំស្កឹមស្កៃ ឃើញមានមនុស្ស3នាក់កំពុងដេកឱបគ្នាយ៉ាងស្អិតរមួត ដោយមានក្មេងប្រុសម្នាក់ដេកនៅកណ្ដាល អាច្រមក់អុីសុីង បើកភ្នែកឡើងជាមួយស្នាមញញឹមមាននៅលើផ្ទៃមុខ ថ្ងៃនេះជាថ្ងៃដែលគេមានក្ដីសុខបំផុតព្រោះថាបានដេកនៅក្នុងរង្វង់ដៃរបស់ប៉ាតូច និងលោកប៉ារបស់គេ។

   "អុីសុីងកួនងើបហើយហ្ហេស?" អុីបូដែលក្រោកតាំងពីយូរ គេងសម្លឹងមើលមនុស្សជាទីស្រឡាញ់ ដែលប្រៀបបាននឹងកែវភ្នែក និងបេះដូង សុខៗស្រាប់តែ អាល្អិតម្នាក់នេះបែកភ្នែកក្រឡោត។

   "បាទប៉ាៗកូនងើបហើយ"

   "កុំមាត់ឮពេក រំខានដល់ Mommy កូនកំពុងតែគេង"

   "កូនឈប់មាត់ហើយ" អុីសុីង យកដៃមកខ្ទប់មាត់របស់ខ្លួន រួចក្រវីក្បាលតិចៗ ប្រាប់ទៅកាន់លោកប៉ា អុីបូឃើញកូនស្ដាប់បង្គាប់បែបនេះក៏លើកកូនមកឱបជាប់ទ្រូង ថើបថ្ពាល់កូន3-4ខ្សឹត រួចក៏នាំគ្នាចូលទៅក្នុងបន្ទប់ទឹក ធ្វើធុរៈផ្ទាល់ខ្លួន។

   បន្តិចក្រោយមកមនុស្សដែលកំពុងលង់លក់មុននេះ ស្ទុះងើបឡើង នាយតូចងាកមើលជុំវិញខ្លួន មិនឃើញឪពុកកូនពីរនាក់នោះមិននៅក្នុងបន្ទប់ ស្មានថាអ្នកទាំងពីរចុះទៅក្រោមបាត់ហើយ ក៏រៀបចំខ្លួនចូលទៅក្នុងបន្ទប់ទឹក ចាន់លើកដៃរុញទ្វារបន្ទប់ទឹក ភ្លាមនោះស្រាប់តែ÷

   អ្អាយយយយ~~
ស៊ាវចាន់ ស្រែកមួយទំហឹងយកដៃបិទភ្នែករបស់ខ្លួន តែក៏ទុកប្រឡោះសម្រាប់មើលទិដ្ឋភាពចំពោះមុខដូចគ្នា អាល្អិតអុីសុីង ឃើញថា Mommy ស្រែកក៏ស្រែកតាម ធ្វើឲ្យក្នុងបន្ទប់ទឹកឮតែសម្លេងស្រែករបស់ពួកគេទាំងពីរស្ទើរតែបែកបន្ទប់ទៅហើយ

   "ហេត..ហេតុអីបានពួកលោកមកនៅក្នុងនេះ?" សម្លេងត្រដិត និយាយញាប់ឆ្មេរ ចោទសួរទៅមនុស្សចំពោះមុខ ចំណែកដៃដែលយកមកបាំងភ្នែកវិញ ចេះតែបើកធំទៅៗ ងាយស្រួលសម្លឹងមើលទៅកាន់ដុំសូកូឡាសាច់ដែលនៅជាប់នឹងខ្លួនប្រាណ របស់នាយក្រាស់ខណ:ពេលនេះនាយមានត្រឹមតែកន្សែងពោះគោមួយជាប់ចង្កេះប៉ុណ្ណោះ។

«វិលថែរ ស្នេហ៍ចាស់»Complete✅Where stories live. Discover now