Ep7: គេជាប្អូនប្រុសយើង

374 9 0
                                    

លើលោកនេះគ្មានអ្វីដែលទៀងទាត់នោះទេ ដូច្នេះហើយយើងកុំចេះតែស្មានផ្ដេសផ្ដាស់ ដូចជាជំងឺរបស់ចាន់យ៉ាងអញ្ចឹង មុនដំបូង លូវីសគិតថា ក្រោយពីបាញ់កាំរស្មីកម្ចាត់សាច់ដុះ ផឹកថ្នាំឱ្យបានទៀតទាត់វាក៏ជាសះស្បើយ និងមិនកើតឡើងវិញម្ដងទៀតទេ តែអ្នកណាទៅដឹងថាជំងឺដ៏កាចសាហាវនោះ ក៏បានកើតឡើងទៅលើរាងតូចម្ដងទៀតនោះ

   "បែបនេះហើយទើបពួកខ្ញុំបារម្ភ និងចង់ទៅតាមគេ"

   "ក្មួយទៅមើលប្អូនផង មីងបារម្ភពីកូនចាន់ណាស់" ក្រោយពីនិយាយគ្នារួចហើយពួកគេក៏ត្រឡប់មកខន់ដូររបស់ខ្លួនវិញ រួចរៀបចំអីវ៉ាន់ ចេញដំណើរទៅខេត្តភ្លាមៗដោយមិនរង់ចាំស្អែក

នៅពេលល្ងាចព្រះសូរិយារៀបអស្តង្គត ជើងមេឃពណ៌ទឹកក្រូច បក្សាបក្សីហើរវិលទ្រនំ ពន្លឺនៃព្រះអាទិត្យដែលមានកម្ដៅរាប់លានអង្សាបានរលត់បាត់បន្តិចម្ដងៗ បញ្ជាក់ថាថ្ងៃនេះក៏បានបញ្ចប់មិនថារឿងល្អឬរឿងអាក្រក់ក៏បានកន្លងផុតទៅហើយ យើងត្រូវធ្វើចិត្តឱ្យសប្បាយដើម្បីទទួលថ្ងៃថ្មីនៅថ្ងៃស្អែកបន្តទៀត

   "អុីសុីង កូននៅលេងទីនេះជាមួយបងស្រីសិនតើបានទេ ប៉ា ពូចាន់ និងពូសាន់ ត្រូវទៅនិយាយការងារបន្តិច" កម្លោះសង្ហារវ៉ាងអុីបូ និយាយជាមួយកូនដោយសម្លេងស្រទន់ ក្រោយពីបាននាំកូនមកពីលេងនៅក្នុងសួនមុននេះបន្តិច

   "បាទ ប៉ាប៉ា កូននៅចាំប៉ា" គេមិនមែនជាក្មេងរឿងច្រើនទេ ទោះខូចបន្តិចមែន តែគេដឹងថាអ្វីគួរធ្វើនិងមិនគួរធ្វើ

   "ល្អ! បើកូនងងុយ កូនប្រាប់គេឱ្យជួនកូនទៅសម្រាកនៅបន្ទប់របស់ពូចាន់កូនបានណា" ផ្ដាំកូនរួចហើយ អ្នកទាំង3ក៏នាំគ្នាដើរចូលទៅបន្ទប់មួយ ដែលជាបន្ទប់ធ្វើការរបស់រាងក្រាស់នៅពេលគេចុះមកទីនេះម្ដងម្កាល

   "មានរឿងអី ហេតុអីក៏ឃ្លាំងត្រូវគេបំផ្ទុះ"មកដល់ភ្លាមរាងក្រាស់បានចោទសួរទៅជំនិតដែលនាយបានឱ្យមកមើលការខុសត្រូវនៅទីនេះ

   "ខ្ញុំកំពុងតាមស៊ើបហើយចៅហ្វាយ តែហាក់គ្មានបានតម្រុយសោះ"គ្រាន់តែដឹងថាឃ្លាំងត្រូវគេបំផ្ទុះគេបានឱ្យមនុស្សតាមស៊ើបរហូតមកទាល់ពេលនេះទៅហើយតម្រុយបន្តិចក៏គ្មាន

«វិលថែរ ស្នេហ៍ចាស់»Complete✅Where stories live. Discover now