Ep16: ចាំបាច់ស្រែកដាក់អូន

397 6 0
                                    

លុះពេលចេញពីមន្ទីរពេទ្យវិញ អុីបូបាននាំ ស៊ាវចាន់ ទៅលេងសួនផ្កាដ៏ធំមួយកន្លែងដែលស្ថិតនៅជាយក្រុង ធ្វើដំណើរប្រហែល2ម៉ោងពួកគេទាំងពីរក៏បានមកដល់។

   "លោកនាំខ្ញុំមកទីនេះធ្វើអី?"

   "មករំឮកអានុស្សាវរីយ៍" តបតែប៉ុណ្ណឹងរួចក៏ចេញពីឡានដើរមកបើកទ្វារឱ្យចាន់

   "សូមអញ្ជើញអ្នកអង្គម្ចាស់តូច"

   "លោកនេះ ចំមែន"ចាន់វាយដើមដៃនាយក្រាស់បន្តិច ដើម្បីបន្លប់ភាពខ្មាសអៀនរបស់ខ្លួន ពេលនាយបន្ទន់ខ្លួន ឱនក្បាលគោរពគេដូចជាកូនស្ដេចបែបនេះ។

   "យ៉ាងម៉េច អូនមិនរំភើបទេហ្ហេស?" ឃើញកំលោះតូចក្បែរដៃមុខក្រហម ដោយសារតែអៀន អុីបូរឹតតែខ្នាញ់ចង់ញ៉ោះបន្ថែមទៀត ពេលគេអៀនបែបនេះមុខគួរឱ្យស្រលាញ់ណាស់!

   "គ្មានអីគួរឱ្យរំភើបផង"

   "ពិតមែន?"អុីបូឱនមុខមកកៀកនឹងចាន់ដើម្បីសួរបញ្ជាក់

   "មនុស្សឆ្កួតនេះ លោកមិនគិតនាំខ្ញុំចូលទៅខាងក្នុងទេហ្ហេស? បើលោកមិនចូលខ្ញុំចូលទៅតែឯងក៏បាន" ចាន់ទន្រ្ទាំជើងស្ដីឱ្យរាងក្រាស់ រួចក៏ដើរចេញបាត់ទៅ ទុកឱ្យអុីបូឈរសើចសឹងតែគាំងទៅហើយ ពេលបានឃើញចាន់បញ្ចេញចរិតកាចឆ្នាស់បែបនេះ។

   "អួនឈប់សិន ចាំបងផងពៅ"ក្រោយពេលសើចអស់ចិត្តអស់ចង់រួចហើយ នាយក៏រត់ទៅតាមចាន់ តែចាន់ខ្មឺតណាស់ពេលឃើញនាយរត់មកតាម គេដើរកាន់តែលឿនជាងមុនទៅទៀត ខឹងហើយកុំមកនិយាយផ្អែមដាក់ឱ្យសោះ!

មួយសន្ទុះក្រោយមកពួកគេបានមកដល់ខាងក្នុងសួនផ្កា ជាចំណុចកណ្ដាលនៃសួនទាំងមូលមានដាំទៅដោយផ្ការាប់ពាន់រាប់ម៉ឺនប្រភេទ ចោលខ្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ ធ្វើឱ្យអារម្មណ៍អ្នកមកដល់ទីនេះបានធូរស្រាល មានភាពស្រស់ស្រាយ បំភ្លេចអស់នូវទុក្ខកង្វល់សៅហ្មងគ្រប់បែបយ៉ាង។

   "ស្អាតណាស់!"ចាន់ បិទភ្នែកត្រដាងដៃ ស្រូបយកខ្លិនក្រអូបរបស់ផ្កាដែលនៅជុំវិញនេះចូលក្នុងសួត

   សឺត~!
ច្រមុះកំហូចគ្មានច្បាប់វិន័យ របស់កំលោះសង្ហារកូនមួយ វ៉ាងអុីបូ មកប្រថាប់លើថ្ពាល់ទន់រលោង គ្មានស្លាកស្នាមរបស់ស៊ាវចាន់ រាងតូចបើកភ្នែកក្ដាប់មាត់សម្លក់នាយថ្លែ ប្រហែសបន្តិចមិនបានទេ ពូកែឆ្លៀតឱកាសណាស់។

«វិលថែរ ស្នេហ៍ចាស់»Complete✅Where stories live. Discover now