Ep9: មុខយើងសមនឹងនិយាយលេងសើចទេ?

444 7 0
                                    

បន្ទាប់ពីចេញពីបន្ទប់ឃុំឃាំងនោះហើយ រាងក្រាស់ទាំងពីរ បានត្រឡប់មកមន្ទីរពេទ្យមើលចាន់វិញ លូវីស រៀបនឹងបើកទ្វារឡានចុះទៅហើយ តែក៏ឈប់វិញ កាលបើឮមិត្តហៅឈ្មោះខ្លួន

   "លូវីស!!"

   "មានការអីមែនទេ?"

   "យើងមានរឿងចង់និយាយជាមួយឯងបន្តិច" និយាយរួចហើយ អុីបូក៏ឱ្យសាន់ដែលបើកឡានឱ្យនាយចុះទៅមុន ព្រោះនាយមានរឿងសំខាន់ត្រូវនិយាយគ្នា

   "ឯងនិយាយបានឬនៅ?" កាលបើឃើញជំនិតអុីបូចុះទៅហើយ នាយនៅតែមិនព្រមនិយាយទើប លូវីស បន្លឺសំឡេងសួរទៅនាយ

   "រកតែយើងធ្វើចិត្តបន្តិចសិនមិនបាន" អុីបូសម្លក់ថ្លែទៅលូវីស នាយគ្រាន់តែធ្វើចិត្តឱ្យស្ងប់មុននឹងសួរសោះមិនបានដែរ

   "ស្អី?? សុទ្ធតែធ្វើចិត្ត ឥឡូវហែងនិយាយបានឬនៅ?" មុននឹងនិយាយសុទ្ធតែធ្វើចិត្ត មើលតែនិយាយហើយ ស្លាប់បាត់ចឹង

   "យើងចង់សួរឯងថា ស៊ាវ ចាន់ ជាប្អូនប្រុសដែលឯងតែងនិយាយប្រាប់យើងនោះមែនទេ" ទោះជាដឹងហើយតែនាយនៅតែសួរដើម្បីឱ្យប្រាកដចិត្ត បើសិនម្នាក់នោះជាចាន់មែន តើចាន់លំបាកប៉ុណ្ណាទៅ

   "ត្រូវហើយ!! ជាគេ យើងមិននឹកស្មានថាឯងជា ចៅហ្វាយរបស់គេសោះ" លូវីស

   "មិនត្រឹមតែជាចៅហ្វាយទេ យើងក៏ជាអតីតសង្សារចាស់របស់គេផងដែរ" គ្រាន់តែឮថា អតីតសង្សារចាស់ លូវីស ងាកមុខមកមើល អុីបូយ៉ាងលឿន នេះកុំប្រាប់ណាថា មនុស្សដែលចាន់ស្រលាញ់ គឺជាមិត្តរបស់ខ្លួន

   "ឯងកុំសម្លឹងយើងបែបនេះអី គិតថាយើងកុហកឯងឬ?" ដោយឃើញទឹកមុខងឿងឆ្ងល់របស់លូវីស សម្លឹងមើលមកខ្លួន បែបនេះអុីបូក៏សួរទៅគេ យ៉ាងម៉េច? គិតថាគេយករឿងបែបនេះមកលេងសើចឬ?

   "មិនមែនទេ! គ្រាន់តែយើងនឹកស្មានមិនដល់ បើឯងជាមនុស្សដែលចាន់ស្រលាញ់ឯងជួយនិយាយឱ្យគេទទួលយកការវះកាត់ផង" លូវីស

   "រឿងមួយទៀតដែលយើងចង់ដឹង តើរយៈពេលប៉ុន្មានឆ្នាំមកនេះគេរស់នៅទីនោះយ៉ាងម៉េចដែរ?" មុននឹងបែកគ្នា ចាន់បញ្ឈឺរគេគ្រប់យ៉ាង បណ្ដើរមនុស្សប្រុសប្លែកមុខរាល់ថ្ងៃ និយាយត្មះតិះដៀលគេសព្វគ្រប់ ពេលនោះនាយខឹងណាស់ នាយស្ទើរតែក្លាយជាមនុស្សឆ្កួត ព្រោះតែនាយស្រលាញ់ចាន់ខ្លាំង អុីបូបាននិយាយថា នៅពេលដែលចាន់រៀនចប់ ពួកគេនឹងរៀបការជាមួយគ្នា ប៉ុន្តែពេលចាន់ប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យរួចគេបែរជាក្បត់នាយ ដោយពេលនោះចាន់ជាសិស្សវិទ្យាល័យម្នាក់ ចំណែកនាយវិញជា CEO នៅពេលដែលដឹងថាចាន់បានចាកចេញពីប្រទេសចិន នាយខឹងចាន់ នាយស្បថថា បើថ្ងៃណាមួយចាន់ត្រឡប់មកវិញ នាយនឹងធ្វើឱ្យចាន់ឈឺចាប់លើសនាយទៅទៀត តែចុងក្រោយនាយធ្វើមិនបាន ព្រោះតែឥទ្ធិពលនៃការស្រលាញ់ធំធេងជាងការស្អប់

«វិលថែរ ស្នេហ៍ចាស់»Complete✅Where stories live. Discover now