Ep15: ចង់សាកដែលទេ?

346 8 0
                                    

ត្រឡប់ទៅមុននេះបន្តិច ចាន់ខំតាមស្វែងរកអុីសុីងគ្រប់កន្លែងអស់ហើយ នៅតែមិនឃើញស្រមោលរបស់អាល្អិតនេះទៀត ប៉ុន្តែមានកន្លែងមួយដែលគេមិនទាន់ស្វែងរក គិតបន្តិចគេក៏ដើរទៅកន្លែងនោះ នាយតូចគ្មានសង្ឃឹមថា អុីសុីង នៅទីនោះឡើយ ដោយហេតុថានៅម្ដុំនោះគឺស្ងាត់ណាស់ ពេលទៅដល់អ្វីដែលមិននឹកស្មាននោះគឺ អុីសុីង ពិតជានៅទីនេះពិតមែន។

   "អុីសុីង!" ពេលឮសម្លេងហៅឈ្មោះខ្លួនបែបនេះ អាល្អិតក៏ងើបមុខឡើង ឃើញថាម្នាក់នោះជា Mommy របស់ខ្លួន អុីសុីង ក៏យំរឹតតែខ្លាំងថែមទៀត។

   "អ្ហិក..អ្ហិកៗ.. Mommy"

   "កូនចម្កួត ហេតុអីក៏រត់ចេញមកឆ្ងាយបែបនេះ បើមានគ្រោះថ្នាក់អីកើតឡើងលើកូន ប៉ារបស់កូនប្រាកដជាខូចចិត្តស្លាប់ហើយ" ចាន់រត់មកឱបកូនជាប់ដើមទ្រូង និយាយស្ដីបន្ទោសគេតិតតូច ប៉ុន្តែចិត្តដែលបារម្ភគឺខ្លាំងជាង គេអង្គុយឱបលួងលោមក្មេង ដែលកំពុងតែយំដង្ហក់សឹងតែសន្លប់ម្ដងៗនោះឱ្យបាត់យំសិន សឹមនិយាយគ្នាតាមក្រោយ។

   "ប៉ាប៉ា គាត់មិនស្រលាញ់កូនទេ គាត់ប្រាកដជាមិនខូចចិត្តដោយសារកូននោះទេ ប៉ាប៉ាឈប់ស្រលាញ់កូនហើយ Mommy!"

   "ហេតុអីក៏អុីសុីងនិយាយបែបនេះ ប៉ាប៉ារបស់កូនណា គឺស្រលាញ់កូនណាស់ កូនដឹងទេពេលកូនរត់ចេញមកនោះ ប៉ារបស់កូនភ័យឡើងស្លេកមុខអស់ទៅហើយ បើគាត់មិនស្រលាញ់ ហេតុអីក៏គាត់ចេញទៅតាមរកកូន" ទោះជាខ្លួនបាត់ការចងចាំយ៉ាងណា ប៉ុន្តែក្ដីស្រឡាញ់របស់អុីបូទៅលើកូនប្រុសរបស់នាយ ចាន់មើលឃើញទាំងអស់ នាយជាមនុស្សប្រុស រ៉ាប់រងការងារជាច្រើន គេបែរជាមើលថែទាំ អប់រំទូន្មានកូនបានយ៉ាងល្អ។

   "កូនសុំទោស Mommy" ពេលឮពាក្យសម្ដីរបស់នាយតូចនិយាយហើយ ធ្វើឱ្យអាល្អិតចិត្តច្រើនដឹងកំហុសដែលខ្លួនបានធ្វើ ទើបលើកដៃសំពះកម្លោះតូច តែចាន់ក៏ក្រវីក្បាល រួចបន្លឺឡើងបន្តទៀត

   "ទេ! អ្នកដែលកូនត្រូវសុំទោស គឺជាប៉ាប៉ារបស់កូន មិនមែនជា Mommy ទេ Mommy និយាយនេះគ្រាន់តែចង់ឱ្យកូនដឹងថា នៅលើលោកនេះគ្មានឪពុកម្ដាយណា ដែលមិនស្រលាញ់កូនខ្លួនឯងនោះទេ កូនត្រូវចាំ ហើយមួយទៀតមុននឹងធ្វើអ្វីមួយត្រូវចេះគិតដល់ចិត្តឪពុកម្ដាយខ្លះផង កុំយល់តែចិត្តខ្លួនឯង ដូចទង្វើរបស់កូនកាលពីព្រឹកមិញ"

«វិលថែរ ស្នេហ៍ចាស់»Complete✅Where stories live. Discover now