Ep6: ចាប់គូរឱ្យឪ

405 10 0
                                    

ក្ដីស្រឡាញ់ដែលឪពុកម្ដាយគ្រប់រូប ផ្ដល់ឱ្យកូនគឺធំធេងណាស់ តួយ៉ាងដូចជា អុីបូអញ្ចឹង ទោះជារវល់ខ្លាំងប៉ុណ្ណាក៏ឆ្លៀតពេលបន្តិចបន្តួច នៅក្បែរកូន នាំកូនដើរលេង មិនឱ្យកូនមានអារម្មណ៍ថាឯកានោះទេ

ក្រោយពីរៀបចំខ្លួនរួចហើយ ពីរនាក់ប៉ាកូន មួយគូរនេះធ្វើខ្លួនមិនឱ្យចាញ់គ្នាទេ ស្លៀកសម្លៀកបំពាក់cpពាក់វ៉ែនតាពណ៌ខ្មៅ បណ្ដើរគ្នាចូលក្នុងភោជនីយដ្ឋានល្បីមួយកន្លែង ធ្វើឱ្យស្រីៗជាច្រើនជ្រួលជ្រើមតាមមើលទៅនាយកម្លោះដោយភ្លើងប្រាថ្នា ចង់ឱបក្រសោបមកធ្វើជារបស់ខ្លួន

   "អេ! អាបូ យើងនៅទីនេះ"

   "ឯងមកដល់ចិនតាំងពីពេលណា?" ចូលមកដល់ភ្លាមនាយក្រាស់ក៏សួរទៅកាន់មិត្ត ដែលខានជួបគ្នាយូរហើយនោះ មិននឹកស្មានថាគេអាចមកចិនម្ដងទៀតសោះ

   "មិនចង់មកប៉ុន្មានទេ"

   "តែឯងក៏មកហើយ"

   "ដោយសារតែប្អូនប្រុសរបស់យើងទេ ទើបយើងមក"រាងក្រាស់ លូវីស តបទៅមិត្តវិញ ទាំងសម្លក់មុខគេជាប់ ខានជួបគ្នាយូរហើយ នាយនៅតែផ្ចាញ់ផ្ចាល់គេដដែល

អុីបូ និង លូវីស ជាមិត្តនឹងគ្នាតាំងពីរៀននៅវិទ្យាល័យម្ល៉េះមកទាល់ពេលនេះ10ឆ្នាំជាងទៅហើយ ដោយសារតែគ្រួសារគេ ត្រូវគេតាមធ្វើឃាតដូច្នេះទើបគេផ្លាស់ទៅរស់នៅប្រទេសបារាំងដែលជាទឹកដីកំណើតរបស់ប៉ាគេ នឹងមិនដែលឈានជើងចូលទឹកដីប្រទេសចិនម្ដងទៀតទេ

   "ក្រែងឯងជាកូនទោលក្នុងគ្រួសារ ម៉េចក៏មានប្អូន"អុីបូសួរទាំងឆ្ងល់ គ្រួសារលូវីសមានកូនប្រុសតែម្នាក់ទេ ត្រូវជាមិត្តខ្លួននេះឯង មានកូនប្រុសមកពីណាទៀត ឬម្ដាយរបស់គេ ទើបតែមានកូនម្នាក់ទៀត

   "ប្អូនធម៌យើងទេ គេមានជំងឺដុះសាច់ក្នុងខួរក្បាល6-7ឆ្នាំមកហើយ តម្រូវឱ្យគេវះកាត់ តែគេមិនចង់វះកាត់ទេ គេក្លាចភ្លេចមនុស្សម្នាក់ យើងមិនទុកចិត្តទើបមកតាមគេដូច្នេះ" នាយកម្លោះរៀបរាប់ទាំងទឹកមុខក្រៀមក្រំ គេពិតជាចង់ឱ្យរាងតូចវះកាត់ឆាប់ៗណាស់ តែគេមិនចង់បង្ខំប្អូនទេ ចំណែកអ្នកអង្គុយស្ដាប់វិញ មានអារម្មណ៍ថប់ៗដង្ហើម បេះដូងស្រាប់តែលោតញាប់យ៉ាងចម្លែក មានរឿងអីចំពោះគេ?

«វិលថែរ ស្នេហ៍ចាស់»Complete✅Where stories live. Discover now